សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​សុំ​ឲ្យ​ប៉ូលិ​សច្រក​ប៉ោយ​ប៉ែត​លុបចោល​ការទារលុយ​ថ្លៃ​វ៉ៃ​លិខិតឆ្លងដែន​!

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​សុំ​ឲ្យ​ប៉ូលិ​សច្រក​ប៉ោយ​ប៉ែត​លុបចោល​ការទារលុយ​ថ្លៃ​វ៉ៃ​លិខិតឆ្លងដែន​!

បន្ទាយមានជ័យ ៖ គេ​នៅ​ចាំបាន​ថា​កាលពី​ថ្ងៃ​ទី​១៥​ខែវិច្ឆិការ​ឆ្នាំ​២០១៨​ក្នុង​កិច្ចប្រជុំ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​បាន​ប្រតិកម្ម​និង​កម្លាំង​នគរបាល​អន្តោប្រវេសន៍​របស់​លោក​ឧត្តមសេនីយ៍ស៊ឹម​សំអាត​ផ្នែកប៉ាស្ព័​រវីសារ​ចេញចូល​បញ្ឈ​ប់​សកម្មភាព​គោះ​លុយ​ភ្ញៀវ​និង​ប្រជាពលរដ្ឋ​ចេញ​ចូល​ចំនួន​១​ម៉ឺន​រៀល​ឬ​១០០​បាត​ប្រកា់​ថៃ​។​ប៉ុន្តែ​ករណិយ៍​គោះ​លុយ​នេះ​នៅ​មិន​ទាន់​សាបរលាប​នៅឡើយ​។

​តាម​សេចក្តីរាយការណ៍​និយាយថា​៖​នគ​បាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ដែល​ក្រោម​ការដឹកនាំ​លោក​ឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត​បាននិងកំពុង​បណ្តាក់​កូនចៅ​ជម្រឹត​យក​លុយ​ពី​កម្មករ​អូរ​ទេះ​ដោយ​ខុសច្បាប់​។​ប្រភព​ពី​កម្មករ​អូរទេះ​គ្រាន់តែ​រស់​បាន​ឲ្យដឹងថា​៖ ទីតាំង​ដែល​ចាំ​គើ​លុយ​មាន​ទី​/១​ចំណុច​ប៉ុស្តិ៍​កណ្តាល​ជិត​រង្វង់​មូល​ដោយ​យក​លុយ​ពី​កម្មករ​ដឹក​ត្រី និង​ខោ​អាវ​ជជុះ​ចាប់ពី​៥០០០​រៀល​(​ប្រាំ​ពាន់​រៀល​)​ទៅ​១០០០០​រៀល​(​មួយ​ម៉ឺន​រៀល​)​ម្តង​។​ទី​តាំងទី​២/​ប៉ុស្តិ៍​កណ្តាល​ចំណុច​ជិត​កន្លែង​លក់​សំបុត្រ​ចុះ​ពី​ស្ពាន​មិត្តភា​កម្ពុជា​-​ថៃ ។​ភាគច្រើន​កូនចៅ​ស៊ឹម​សំអាត​មិង​យកដៃ​ខ្លួនឯង​ផ្ទាល់​ទេ​គឺ ប្រើ​ឲ្យ​ពលរដ្ឋ​ម្នាក់​ដែល​ស៊ីឈ្នួល​ជា​អ្នក​យក​លុយ​មកឲ្យ ។​

​កម្មករ​អូស​ទំនិញ​បាន​បាន​ប្រាប់ ឲ្យដឹងថា​៖​ពួកគេ​ទារ​ក្បាលរទេះ​ដឹកទំនិញ​១​រទេះ​ចាប់ពី​៥០​បាត​ទៅ​៣០០​បាត​(​លុយ​បាត​)​តាម​តូច ធំ ហើយរ​ទេះ​ខ្លះ​មាន​បង់​ខែ​ជា​ប្រចាំ​ផង​ដែរ​។ ដល់​ខែ​លោក ម៉ៅ ម៉​យ ខ​ល​ទារ​តែម្តង មិន​ក្រោម​ពី​២០០០​បាត​នោះ​ទេ​។​

​ក្រៅពី​រក​លុយកាក់​ពី​កម្មករ​អូរទេះ​ប្រភព​ពី​អ្នកញៀន​ល្បែង​កាស៊ីណូក៏​បានឲ្យ​ដឹង​ដែរ​ថា​កន្លង​មក​ពួក​គាត់​បាន​ចត​រថយន្ត​នៅ​ក្នុង​បរិវេណ​កាស៊ីណូ ដើម្បី​ចូល​ទៅ​លេង​រយៈពេល​យូរ​បន្តិច​ត្រូវ​ប៉ូលីស​អន្តោប្រវេសន៍​ទារ​លុយ​រហូត​ទៅ​ដល់​៥០០​បាត​(​លុយ​បាត​)​ឯណោះ​។​សូម​បញ្ជាក់​ដែរ​ថា​នគ​របាល​អន្តោប្រវេសន៍​មាន​តួនាទី​មើល​ការខុសត្រូវ​ឬ​បំពេញបែបបទ​នានា​ជូន​ភ្ញៀវ​ចេញចូល​ក្រៅ​ឬ​ក្នុង​ប្រទេស​តែប៉ុណ្ណោះ ការប្រមូល​លុយ​តាម​អំពើ​ពុករលួយ​ខាងលើនេះ មាន​លក្ខណៈ​ពុករលួយ​ជា​ប្រព័ន្ធ​។​

​ដោយឡែក សម្រាប់​ពលរដ្ឋ​ខ្មែរ​ធ្វើកា​ត​ចូល​ផ្សារ​រោង​ក្លឿប្រទេស​ថៃ​វិញ​ត្រូវបាន​លោក​ឧត្តមសេនីត្រី ស៊ឹម សំអាត កំណត់​អោយ​ថតរូប​មួយ​សន្លឹង​ដ៏​តូច​ប្រហែល​៣​គុណ​នឹង​៤​សោះ​បែរជា​ពួកគេ​យក​តម្លៃ​រហូត​ទៅ​ដល់​៦០០០​រៀល​។​ប្រសិន​ជា​ប្រជាពលរដ្ឋ​បាន​យក​រូបថត​ដែល​ខ្លួន​មាន​ស្រាប់​បែ​ជា​គេ​យក​លេស​ថា​រូបថត​នោះ​មិន​មាន​បញ្ជាក់​ពី​ថ្ងៃ​ខែ​។​នេះ​មិន​និយាយ​ពី អ្នក​ដែល​ធ្វើការ​នៅ​ប្រើ​សម្តី​ដូច​ជះ​អាចម៍​ទាំង​កន្ថោ​នោះឡើយ ។​

​សូម​គេ​ចាំ​ថា​កាលពីដើមឆ្នាំ​២០១៧​លោក​សួន​បវរ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ធ្លាប់​បាន​ចេញ​លិខិត​មួយ​ឲ្យ​នគរបាល​អន្តោរ​ប្រវេសន៍​លោក​ស៊ឹម​សំអាត​បញ្ឍប់​យក​លុយ​បី​ប្រជាពលរដ្ឋ​ចូល​ផ្សារ​រុងគឿ​។​សូម​បញ្ជាក់​ដែរ​ថា​កាលពី​ថ្ងៃ​ទី​១១​មករា​ក្នុង​ពិធី​ជួប​អ្នកកាសែត​នៅ​កោះ​ពេជ្រ​សម្តេច​តេជោ​បាន​ប្រកាស​ថា​សម្តេច​និ​ង​លោក​ឧបនាយករដ្ឋមន្ត្រី​អូន​ពន្ធ័មន្នីរត្ន័​រដ្ឋមន្ត្រី​ក្រសួអ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឯកភាព​លុបចោល​ស្ថាបន្ថ័​ផ្សេងទុក​តែ​គយ​និង​នគរបាល​អន្តោរ​ប្រវេសន៍​ប៉ុណ្ណោះ​នៅ​ច្រក​ទ្វារ​ព្រុំដែន​មួយៗ​គឺ​ដើម្បី​សម្រួល​សេវា​សេដ្ឋកិច្ច​។​បើ​ចឹង​តើ​អ្នកណា​ត្រួតពិនិត្យនគរ​បាល​អន្តោប្រវេសន៍​?​។​

​ក្រៅ​ពី​រឿង​មួយ​នេះ​ថ្មីៗ​នេះ​មានពតិ​មាន​ថា​មាន​លោកស័ក្តិ​៤​នគរបាល​ឆ្មាំទ្វារ​ចេញចូល​សាលាខេត្ត​បន្ទាយមានជ័យ​ម្នាក់​ឈ្មោះ​ហ៊ឹម​ឡាត់​រកស៊ី​រត់​ការ​ធ្វើ​ប័ណ្ណឆ្លងដែ​ន​បោកប្រាស់​ពលករ​ជា​ច្រើន​នាក់​ដោយ​យក​ប្រាក់​ម្នាក់​ជាង​២០០០​បាត​បាត​តែ​មិន​ទទួលខុសត្រូវ​រយៈពេល​ជាង​២​ខែ​ទី​បំផុត​ឲ្យប្រាក់​និងឯ​កសារ​វិញ​ក្រោយពី​ក្រុម​ពលករ​ប្រុង​លើកគ្នា​តវ៉ា​ជួប​លោក​អភិបាលខេត្ត​។​

​គេ​មិនដឹងថា​តើ​កន្លងមក​មាន​ពលក​រ​ប៉ុន្មាន​នាក់​ទៀត​ដែល​រងគ្រោះ​ដូច​ពលករ​ខាងលើ​។​គួរបញ្ជាក់​ថា​នៅ​ខាង​មុខ​សាលាខេត្ត​បន្ទាយមានជ័យ​ជ្រុង​ផ្លូវបត់​ចូលទៅ​សាលាដំបូង​ខេត្ត​មាន​ក្រុម​អ្នក​រត់​ការ​ធ្វើ​ឯកសារ​ប័ណ្ណឆ្លងដែន​ឲ្យ​ពលករ​ព្រោងព្រៀត​ដោយ​អ្នក​រត់ការ​ខ្លះ​ឲ្យ​ទាំង​លេខ​ទូរស័ព្ទ​សម្រាប់​ទាក់ទង​ទៀតផង​។​

​ក្រុម​អ្នក​រត់ការ​ខ្លះ​អួតអាង​ថា​គេ​អាច​ច្នៃ​ឯកសារ​អ្នក​នៅ​ក្រៅ​ខេត្ត​ឲ្យធ្វើ​ប័ណ្ណឆ្លងដែន​ដូចជា​អ្នក​ខេត្តបន្ទាយមានជ័​យបាន​ហើយ​ប្រើ​ពេល​យ៉ាងយូរ​តែ​៥​ថ្ងៃ​តម្លៃ​ម្នាក់​១៥​ម៉ឺន​រៀល​។​បើ​តាម​ដឹង​ក្នុង​អនុក្រឹត្យ​លេខ​៦៨​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ឆ្នាំ​២០០៣​មាន​៩​មាត្រា​បានចែង​យ៉ាងច្បាស់​ថា​តម្លៃ​ប័ណ្ណឆ្លងដែន​ម្នាក់​២០​ពាន់​រៀល​(​ម្ភៃ​ពាន់​រៀល​)​តែប៉ុណ្ណោះ​។​

​ករណិយ៍​ធ្វើ​បណ្ណ​ព្រុំដែន​នេះ​គេ​នៅ​ចាំបាន​ថា​កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ​ឆ្នាំ​២០១៨ នេះ​មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ធ្វើដំណើរ​ដោយ​ជិះ​រថយន្ត​តាក់ស៊ី​ពី​ក្រុង​ប៉ោយប៉ែ​ត​ទៅ​ខេត្ត​បន្ទាយមានជ័យ​ក្នុង​គោលបំណង​ទៅ​យក​បណ្ណ​ព្រុះដែន​តាម​ការណា​ត់​របស់​អាជ្ញាធរខេត្ត​។​លុះ​ទៅដល់​កន្លែង បែរជា​អាជ្ញាធរ​ខេត្ត​និយាយថា​មិន​ទាន់​ធ្វើ​រួច​ទេ ធ្វើឱ្យ​ស្ត្រី​វ័យ​ចំណាស់​រូបនោះ​បាន​ធ្វើការ​ច្រឡោតខឹង​យ៉ាងខ្លាំង​។​
​អ្នកស្រី​ប្រាប់ថា​:​ខ្ញុំ​មាន​ការសោកស្តាយ​ខ្លាំងណាស់​ដែល​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ណា​ត់​ឲ្យ​ខ្ញុំ​មក​យក​បរឺ​ផាត​(​បណ្ណ​ព្រុំដែន​)​ដែល​ធ្វើ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ​រហូត​មកដល់ពេលនេះ​ខ្ញុំ​មក​យក​បែ​ជា​ឆ្លើយថា​មិន​បាន​ទៅវិញ​។​:​ខ្ញុំ​បាន​ធ្វើដំណើរ​ពី​ក្រុង​ប៉ោយប៉ែ​ត​មក​ខេត្ត​បន្ទាយមានជ័យ​ដោយ​ជិះ​រថយន្ត​តាក់ស៊ី​ចំណាយ​ថវិកា​អស់​ម្តង​៥​ម៉ឺន​រៀល​ទាំង​ថ្លៃ​ហូបចុក​ខាត​ពេលវេលា​រក​ទទួលទាន​ផង ហើយ​ថវិកា​ទាំង​នោះ​ខ្ញុំ​ទៅរក​ចងការ​គេ​ទម្រាំ​នឹង​បាន​មក​ធ្វើ​បរឺផា​ត​ដើម្បី​ទៅរក​ទទួលទាន​នៅ​ទឹកដី​ថៃ ។​

​ជុំវិញ​រឿង​ខាងលើ​នេះ​ដែរ​ត្រូវ​បាន​មជ្ឈដ្ឋាន​ក៏​ដូចជា​ប្រជាពលរដ្ឋ​ដែល​ចេញចូល​រក​ទទួលទាន​នៅ​ទឹកដី​ថៃ​បាន​បង្ហើប​ឲ្យដឹងថា​:​ពួកគាត់​មាន​ការលំបាក​ខ្លាំង​ណាស់​បន្ទាប់ពី​ប្ដូរ​ការធ្វើ​បរឺ​ផាត ពី​ក្រុង​ប៉ោយប៉ែ​ត​ទៅ​ធ្វើ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​នោះ​។​

Filed in: ព័ត៌មានជាតិ