សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពី​បទ​ចោរកម្ម​

បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពី​បទ​ចោរកម្ម​

​ខេត្ត​បាត់ដំបង​៖​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង បាត់ដំបង​សហការ​ជា​១​ក្រុម​បង្ការ​បង្ក្រាប ខេត្ត​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ដែល​សកម្ម​កាច់​សោ​ម៉ូតូ​របស់ ប្រជាពលរដ្ឋ​ទៅ​កាន់​តុលាកា​បន្ទាប់​ពី​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦​កន្លងមកនេះ​។​

​នៅក្នុង​របាយការណ៍រ​បស់​អធិការ​នគរបាល​ក្រុង​បាត់ដំបង​បានបញ្ជាក់​ថា ជនសង្ស័យ​ខាងលើ​ជា​មុខសញ្ញា​ចាស់ ធ្លាប់​កាច់​សោ​ម៉ូតូ​ចំនួន​២​លើក​រួចមកហើយ​បានសម្រេច ដោយ​លើក​ទី​១​បានធ្វើ​សកម្មភាព​កាច់​នៅក្នុង​ចំណុច​ផ្សារ​បូរី​ថ្មី ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ និង​លើក​ទី​២​ក្នុង​ចំណុច​ផ្សារ​បឹង​ឈូក ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​និង​ខេត្ត​បាត់ដំបង​។​

​ជនសង្ស័យ​មាន​ឈ្មោះ អ៊ុក សុ​ភក្ត្រា ហៅ​លក្ខ ភេទ​ប្រុស អាយុ​ប្រហែល​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​និង​សង្កាត់​ទួល​តា​ឯក ក្រុង​និង​ខេត្ត​បាត់ដំបង​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​សមត្ថកិច្ច​រឹបអូស​បាន​ម៉ូតូ​១​គ្រឿង​ផង​ដែរ​ដែល បាន​លួច​ពី​ឈ្មោះ​កែវ ស៊ីណា អាយុ​២០​ឆ្នាំ​រស់នៅ​សង្កាត់​ស្វាយប៉ោ ក្រុង​និង​ខេត្ត​បាត់ដំបង​។​ជនសង្ស័យ​ត្រូវបាន​ក្រុម​មិត្ត​ភ​ក្រ័​អះអាងថា ធ្លាប់មាន​ប្រវត្តិ​ស៊ីដាច់​ម៉ូតូ លុយ និង​ទូរ​សព្ទ័​របស់​មិត្ត​ភ​ក្រ័គេ​ជាច្រើនលើក ច្រើនសា​រាប់​មិន​អស់​ឡើយ​យ​៕

 

 

20160718dp (1) 20160718dp (2)

Filed in: សន្តិសុខសង្គម