សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រកាស​ចូល​កាន់តំណែង​មេបញ្ជាការ វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៦២៣

ប្រកាស​ចូល​កាន់តំណែង​មេបញ្ជាការ វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៦២៣

ខេត្ត​រតនគិរី​៖ នា​ព្រឹក​ថ្ងៃទី​១៦ ខែ មករា ឆ្នាំ ២០១៩ នេះ លោក ឧត្តមសេនីយ៍ត្រី ជា ប៊ុន ធឿន ស្នងការ​ស្តីទី នៃ​ស្នងការដ្ធាន​នគរបា​ល​ខេត្តរតនគិរី បាន​អញ្ជើញ​ជា​កិត្តិយស​ដ៍​ខ្ពង់ខ្ពស់​ចូលរួម​ក្នុង​ពិធី​ប្រគល់​តួរ​នាទី និង ភារកិច្ច​ជូន លោក វ​រះ​សេនីយ៍​ទោ បួន សេង សុ​ពិសិដ្ធ នាយរង​បុគ្គ​លឹក​នៃ​ស្នងការដ្ធាន​នគរបា​ល​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ចូល​កាន់ដំណែង​ជា​មេបញ្ជាការ​វ​រះ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ជំនួស លោក វ​រះ សេនីយ៍​ឯក ងួន សុ​វណ្ណា (​ហៅ​អូន​ធំ​) មេបញ្ជាការ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ត្រូវ​បាន​ចូលនិវត្តន៍​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក ឧត្តមសេនីយ៍ត្រី ជា ប៊ុន ធឿន ក្នុងនាម​ស្នងការ​ស្តីទី​ស្នើសុំ​លោក​មេបញ្ជាការ​ថ្មី​ជំនួស​លោក ងួន សុ​វណ្ណា​ដែល​ចូល​និវត្តន៍ អោយ​ខិតខំ​យកចិត្តទុកដាក់​បំរើកា​រងារ ដឹកនាំ​អង្គភាព ទទួលខុសត្រូវ រក្សា​ការពារ​បូរណភាព​ទឹកដី ទីមួយ​
​ទី​ពីរ សហការ​ជាមួយ​គ្រប់​សមត្ថកិច្ច​ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​ដែល​កើតឡើង​នៅតាម​បន្ទាត់​ព្រំដែន​។​
​ទី​បី សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ជា​សា​រះ​សំខាន់បំផុត ។ ដូច​មាន​គំរូ​ស្រាប់ លោក ងួន សុ​វណ្ណា ជា​មេបញ្ជាការ​វ​រះ​ការពារ​ព្រំដែន​គោក​លេខ ៦២៣ នេះ​ជិត​ម្ភៃ​ឆ្នាំ​មកហើយ ដោយសារ​លោក មាន​ស្នាដៃ គឺ​ការ​សាមគ្គីភាព​ឯកភាព​បាន​ល្អ​ណាស់ ដូច្នេះ​កងកម្លាំង​ទាំងអស់​ត្រូវ​អនុវត្តន៍​អោយបាន​ហ្មឺង​មាត់​ស្តាប់បង្គាប់ បទបញ្ជា​តាម​ថា​នានុ​ក្រម មិន​ត្រូវ​ប្រកាន់​ឬ​បែងចែក​ថា មេ​ចាស់ ឬ មេ​ថ្មី​នោះឡើយ ។

​ចុងក្រោយ លោក ឧត្តមសេនីយ៍ត្រីក៍​បាន​បញ្ជាក់ ទៅ​ដល់​កងកម្លាំង​នគរបាល​តាម​បណ្តា​ប៉ុស្ថិ៍​ទាំង​អស់​ដែល​មាន​ការពាក់ព័ន្ធ​នៅ​ជាប់​ព្រំដែន អោយ​ស្គាល់​មេបញ្ជាការ ថ្មី និង​មេបញ្ជាការរង លោក អុិត សំ​អ៊ុល​វ​រះកា​រពារ​ព្រំដែន​គោក​លេខ​៦២៣ នេះ​តទៅ​.​។ បញ្ចប់​កម្ម​ពិធី ក៍មាន​ការ​ហូបបាយ​សាមគ្គី​គ្រោម​បរិយាកាស​យ៉ាង​សប្បាយរិករាយ​៕
​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ