សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ ហ៊ុន សែន ៖៤០​ឆ្នាំមុន​កម្ពុជា​ជា​វាលពិឃាត​អា​ឡូ​វ​សុខសន្តិភាព​និង​ស្ថេរភាព​សង្គម​!

​សម្តេច​តេជោ ហ៊ុន សែន ៖៤០​ឆ្នាំមុន​កម្ពុជា​ជា​វាលពិឃាត​អា​ឡូ​វ​សុខសន្តិភាព​និង​ស្ថេរភាព​សង្គម​!

​សៀមរាបៈ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែ​បុស្ស ឆ្នាំច ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៩​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី កម្ពុជា​បាន​មានប្រសាសន៍​ជម្រាប​ជូន​ដល់​គណប្រតិភូ​ជាន់ខ្ពស់ ភ្ញៀង​ជាតិ និង​អន្តរជាតិ​ដែល​ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៧ Asian Pacific Parliamentary Forum (APPF-27) ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា ខេត្ត​សៀមរាប​ថា​៖ ប្រវត្តិ​កម្ពុជា​កាលពី ៤០​ឆ្នាំមុន គឺ​ទឹក​ដី​ដ៏​កម្សត់​មួយ​នេះ​ពោរពេញ​ទៅដោយ​សង្គ្រាម​និង​វាលពិឃាត​។ ប៉ុន្តែ​ក្នុង​រយៈពេល ៤០ ឆ្នាំ​កន្លងមកនេះ កម្ពុជា​ទទួលបាន​សុខសន្តិភាព និង​ស្ថេរភាព​សង្គម​។

​កិច្ចប្រជុំ​ឆ្នាំនេះ គឺ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃ​ទី​១៤ -១៧ ខែ​មករា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ពង្រឹង​ភាពជា​ដៃគូ​សភា​ដើម្បី​សន្តិភាព សន្តិសុខ និង​កា​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។ វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ជា​បណ្តុំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ជំរុញ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។
​វេទិកា APPF បាន​បង្កើត​នៅ​ឆ្នាំ​១៩៩៣ នៅក្នុង​ប្រទេស​ជប៉ុន ដែល​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន ២៧​ប្រទេស​ដែល​ផ្តល់​ឱកាស​ដល់​សមាជិក​សភា នៃ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដើម្បី​ពិនិត្យ​ការវិវត្ត​ថ្មីៗ​ខាង​ផ្នែក​នយោបាយ សង្គម និង វប្បធម៌ ដែល​កើតចេញ​ពី​សមាហរណកម្ម និង​កំណើន​សេដ្ឋកិច្ច​។​

​សម្តេច​តេ​ជោមាន​មោទន​ភាព​ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើកដំបូង​នៃ​វិទិកា APPF-27 ដើម្បី​រួមគ្នា​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ សង្គម​សេដ្ឋកិច្ច បញ្ហា​ប្រឈម​ជា​សកល សំដៅ​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទង​អន្តរជាតិ ជាពិសេស​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌​ក្នុង​តំបន់ ដើម្បី​សម្រេច​បាន​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ វេទិកា​នេះ​គឺ​មាន​សារៈសំខាន់​ណាស់​ទាំង​សម្រាប់​ប្រទេស​កម្ពុជា និង​ពិភពលោក ដើម្បី​ពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ជិតស្និទ្ឋ​ជាមួយ​បណ្តា​ប្រទេស​តំបន់ អាស៊ី​-​ប៉ាស៊ីហ្វិក​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​បន្ទាប់​ពី​កម្ពុជា​មាន​សុខសន្តិភាព​ពេញ​លេខ​ក្នុ​រយៈពេល ២០​ឆ្នាំ ក្រោម​នយោបាយ ឈ្នះ ឈ្នះ បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​ការរីកលូតលាស់​ជាប​ន្ត​បន្ទាប់​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​ជិត​២​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​លឿង​បំផុត​លំដាប់​ទី​៦​នៅលើ​ពិភពលោក ដោយ​សម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​អត្រា ៧% ក្នុង​មួយ​ឆ្នាំ តាមរយៈ​កា​រីកចម្រើន​ឥត​ឈប់​ឈរ​យ៉ាង​លឿង​លើ​វិស័យ​រួមមាន ឧស្សាហកម្ម សំណង កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និង​ការដឹកជញ្ជូន​។​

​រចនាសម្ព័ន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កំពុង​ផ្លាស់​ប្តូ​ពី​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ទៅ​ជា​ប្រទេស​ពឹកផ្នែក​លើ​វិស័យ​ឧស្សា​ហ​កម្ម និង​សេវាកម្ម​។ ចំពោះ​អត្រា​នៃ​ភាពក្រីក្រ​ក៏​បាន​ធ្លាក់ចុះ​ប្រមាណ ៥៣.២% នៅ​ឆ្នាំ​២០០៤ មក​នៅត្រឹមតែ ១៣.៥% នៅ​ឆ្នាំ​២០១៤ និង​រំពឹងថា​នឹង​ថយចុះ​នៅសល់​ត្រឹមតែ ១០%​នាពេល​បច្ចុប្បន្ន​នេះ​។ កត្តា​ទាំង​នេះ បាន​ធ្វើឲ្យ​កម្ពុជា​កាន់មាន​មហិច្ឆតា​ខិត​ខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​កា្លយ​ជាប្រទេស​ដែល​មានចំណូល​មធ្យម​កម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ទាំងអស់នេះ បាន​មក​ដោយសារតែ​កម្ពុជា​មាន​សុខសន្តិភាព ដែល​បាន​ផ្តល់ឱកាស​ឲ្យ​កម្ពុជា​មាន​ការអភិវឌ្ឍ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍ ៥​ចំណុច​សំខាន់ៗ​ចូលរួម​នៅក្នុង​វេទិការ​សភា​អាស៊ី​-​ប៉ាស៊ីហ្វិកៈ​
១) ត្រូវ​រួមគ្នា​យកចិត្តទុកដាក់​លើ​តួនាទី​របស់​អង្គការសហប្រជាជាតិ តួនាទី​អាស៊ាន តួនាទី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន ជាពិសេស គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ការប្រែប្រួល​អាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខ​ស្បៀង និង​ការកាត់បន្ថយ​ភាពក្រីក្រ​ដែល​បាន​ដាក់ចេញ​ដោយ​អង្គការសហប្រជាជាតិ​។​
២) ត្រូវ​រួមគ្នា​លើកកម្ពស់​ការគោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស ដូច​បាន​ចែង​នៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ និង​គោលការណ៍​របស់​អង្គការ​សហ​ប្រជាតិ ជាពិសេស មិន​ជ្រៀតជ្រែក​ការងារ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ ឬ​បង្កើត​សកម្មភាព​ខុស​ច្បាប់​ផ្សេងៗ ដែល​បង្ក​អស្ថេរភាព ឬ​ភាពវឹកវរ​ក្នុង​តំបន់ និង​ពិភពលោក​។​
៣) ត្រូវ​រួមគ្នា​ដោះស្រាយ​ជំលោះ​ដែល​កើតឡើង​តាមរយៈ​ការចរចារ ដោយ​សន្តិវិធី ឈរ​លើ​ក​គោ​ការណ៍​ច្បាប់​អន្តរជាតិ ឬ​តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ ដែល​ធ្វើឲ្យ​ភាគី​ជំលោះ​ទាំងសង្ខាង​ទទួលយកបា​ន​ដោយ​សុខសន្តិភាព​។​
៤) ត្រូវ​រួម​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា និង​ឲ្យមាន​ប្រសិទ្ធភាព​នូវ​អំពើរ​ភេ​វរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ការជួញដូរ​គ្រឿងញៀន ការជួញដូរ​វត្ថុ​បុរាណ បទល្មើស​បច្ចេកវិទ្យា ទូរគមនាគមន៍ ជំងឺឆ្លង​គ្រប់​ប្រភេទ ការជួញដូរ​ស្ត្រី និង​កុមារ​។​
៥) ត្រូវ​រួមគ្នា​លើកតម្កើង​វប្បធម៌ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ រវាង​ប្រទេស​នៅក្នុង​តំបន់ ពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ឋ​ជាមួយ​បណ្តា​ប្រទេស​តំបន់ អាស៊ី​-​ប៉ាស៊ីហ្វិក ដើម្បី​ថែរក្សា​សន្តិភាព​ឲ្យបាន​គង់វ​ង្ស​នៅក្នុង​តំបន់ និង​ពិភពលោក​ឈានឆ្ពោះ​ទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕

 

Filed in: ព័ត៌មានជាតិ