សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ម៉ែ​នាំ​កូនស្រី​ខ្ចី​ញ៉េញ​ទៅរក​ការងារ​នៅ​ស្រុក​សៀម​ដូច​ជា​ទៅ​ឲ្យ​ម្ចាស់ផ្ទះ​រំលោភ​!

ម៉ែ​នាំ​កូនស្រី​ខ្ចី​ញ៉េញ​ទៅរក​ការងារ​នៅ​ស្រុក​សៀម​ដូច​ជា​ទៅ​ឲ្យ​ម្ចាស់ផ្ទះ​រំលោភ​!

បន្ទាយមានជ័យ ​៖ ​បុរស​ជា​ពលករ​ខ្មែរ​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​យុត្តិធម៌​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១ និង ៥០​នាទី​ពី​បទ​នាំ​ស្រី​ស្អា​ត់​ទៅថ្វើ​ការ​នៅ​ថៃ​ហើយរ​ចាប់រំលោភ​។​

​ករណិយ៍​រំលោភ​នេះ​កើតឡើង​កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ទឹកដី​ប្រទេស​ថៃ ។​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង បានអោយដឹងថា ៖ យោង​ពាក្យបណ្តឹង​របស់​ឈ្មោះ ថ​.​ជ (​ត្រូវជា​ម្តាយ​របស់​ជនរងគ្រោះ​) ភេទ ស្រី អាយុ ៥៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ និង​យោង​តាម​ដីកា​បញ្ជា​ឲ្យចូល​ខ្លួន​លេខ ០៥​អ​.​យ​.​ខ របស់លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើ រហូត​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ០១​នាក់ ឈ្មោះ អែល អ៊ឹម ភេទ ប្រុស អាយុ ៥៦​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ។​

​ជនរងគ្រោះ ឈ្មោះ ថ​.​ស​.​ជ ភេទ ស្រី អាយុ ១៨​ឆ្នាំ បាន​បញ្ជាក់​ឲ្យដឹងថា ៖ ម្តាយ​របស់​ខ្លួន​ជា​អ្នក​ធ្វើការ​នៅ​ថៃ បម្រើ​ការងារ​នៅតាម​ផ្ទះ​(​ផ្ទះ​របស់​ជនសង្ស័យ​) ដោយ​មើលឃើញ​ថា​ការងារ​អាច​រក​ថវិកា​បាន​សមល្មម ម្តាយ​ខ្លួន​បាន​សុំ​ជនសង្ស័យ​ខាងលើ យក​ខ្លួន​ទៅ​ធ្វើ​ការងារ​ជាមួយ​ដែរ​(​គោលបំណង​កន្លែង​ផ្សេង​) ។​លុះ​ចូល​ដល់​ទឹកដី​ថៃ ខ្លួន​ក៏​ត្រូវ​ជនសង្ស័យ​អោយ​ស្នាក់នៅ​កន្លែង​មួយ​ដែល​ជនសង្ស័យ​ជា​អ្នករៀបចំ​ជាមួយនិង​ប្រពន្ធ​របស់​ជនសង្ស័យ ។​

​ពេល​ដែល​ប្រពន្ធ​ជនសង្ស័យ​បាន​ចូល​បន្ទប់ទឹក ស្រាប់តែ​ជនសង្ស័យ​បាន​មក​រក​ខ្លួន​ពេល​កំពុង​ដេកលក់ ពេល​ដឹង​ខ្លួន​បានដឹង​ថា​ជនសង្ស័យ​ដេក​ព​ប​ពី​លើ​ខ្លួន​ហើយ​ខ្លួន​បាន​រើបម្រះ​រួច រត់​ទៅ​ឲ្យ​ប្រពន្ធ​ជនសង្ស័យ​ជួយ បាន​រួចខ្លួន​។​លុះដល់​យប់​បន្ទាប់​ពេល​ខ្លួន​កំពុង​ដេកលក់ ជនសង្ស័យ​បាន​ចាប់រំលោភ​ខ្លួន​រហូត​បាន​សម្រេច ០១​លើក ដោយ​បាន​គម្រាម​ថា​៖​បើ​ប្រាប់​អ្នក​ទី​បី​ឲ្យដឹង​ជនសង្ស័យ​នឹង​ធ្វើបាប​មិន​ឲ្យ​រួច​ខ្លួន​ឡើយ ។​ជនសង្ស័យ​បាន​រំលោភ​ជនរងគ្រោះ​ជា​បន្តបន្ទាប់​រហូត​សម្រេច​បាន ០៤​លើក​។ ដោយ​ការភ័យខ្លាច ខ្លួន​ក៏​យក​ឥ​វ៉ាន់​រត់ចេញ​ពី​កន្លែង​របស់​ជនសង្ស័យ​ទៅ​រស់នៅ​កន្លែង​ផ្សេង ។​

​សមត្តកិច្ច​ឲ្យដឹងថា​៖​ជនសង្ស័យ​បាន​សារភាពថា ៖ ខ្លួន​ពិតជា​បាន​នាំ​ជនរងគ្រោះ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​បាន​ស្នាក់នៅ​ជាមួយគ្នា​ចំនួន ០៤​ថ្ងៃ ដោយ​ឃើញ​ជនរងគ្រោះ​នៅ​ក្មេង និង​ស្រស់ស្អាត​ខ្លួន​ទ្រាំ​មិន​បាន​ក៏​ចា​ប់ង្ខំ​រំលោភ​នាង ដោយ​គិត​ថា​នៅ​ប្រទេស​ថៃ​មិន​អាច​មាន​បញ្ហា​អ្វី​នោះ​៕

 

Filed in: សន្តិសុខសង្គម