សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពិធី​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​តម្លើង​ឋានន្តរស័ក្តិ​គ្រឿង​ឥស្សរិយយស​និង​ប្រគល់​ប័ណ្ណសរសើរ​ដល់​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​

ពិធី​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​តម្លើង​ឋានន្តរស័ក្តិ​គ្រឿង​ឥស្សរិយយស​និង​ប្រគល់​ប័ណ្ណសរសើរ​ដល់​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​

ខេត្ត​រតនគិរី​៖ នា​ព្រឹក​ថ្ងៃ​អង្គារ៍​១០​កើត​ខែបុស្ស​ឆ្នាំច​សំរឹទ្ធិស័ក​ពុទ្ធ​សករាជ​២៥៦២​ត្រូវ​និង​ថ្ងៃទី​១៥​ខែ​មករា​ឆ្នាំ​២០១៩​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​មាន​រៀបចំ​ប្រកាស តែងតាំង​ផ្ទេរ​ភារកិច្ច​តែងតាំង​និង​តម្លើង​ឋានន្តរស័ក្តិ​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​។

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក តំណាង​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម លន់ សុភាព​អភិបាលរង​ខេត្ត​និង​មាន​ការចូលរួម ពី​ស្ថាប័ន​សាលាដំបូង​ខេត្ត​ប្រធាន​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​និង​កងកម្លាំងប្រដាប់អាវុធ ជា​ច្រើន​រាប់​រយ​នាក់​ទៀត​ផង​។

​តាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ស្តីពី​ការផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​តម្លើង​ឋានន្តរស័ក្តិ​មន្ត្រីនគរបាល​ជាតិ​សម្រេច​ផ្ទេរ​ភារកិច្ច​ការិយាល័​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​រតនគិរី​ចំនួន​១៤​រូប​។​ផ្ទេរ​ភាកិ​ច្ច​និង​តម្លើង​ឋានន្តរស័ក្តិ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំនួន​៥​រូប​។​

​ឯកឧត្តម​លន់ សុភាព​អភិបាលរង​ខេត្ត​រតនគិរី​បាន​មានប្រសាសន៍ សម្តែង​នូវ​ការអបអរសាទរ ដែល នាយ​ឧត្តសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ស្នើ តែងតាំង និង​ផ្ទេរ​ភារកិច្ច ដល់​មន្ត្រីនគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ចាស់ និង​ថ្មី ។​
ហើយ​ការតែងតាំង និង​ផ្ទេរ​ភារកិច្ច​នាពេលនេះ គឺជា​កិច្ចការ​ផ្លាស់ប្តូរ​រដ្ឋបាល​ធម្មតា តាម​កំណែទម្រង់ របស់​រាជរដ្ខាភិបាលកម្ពុ​ជា​។
​ការផ្លាស់ប្តូរ​មុខ​តំណែង​លោក​វរសេនីយ៍ទោ​បួន​សេង​សុ​ពិសិដ្ឋ​នាយរង​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ជា​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​623​ជំនួស​លោក​វរសេនីយឯក​ងួន​សុ​វណ្ណា​(​ហៅ​អូន​ធំ​)​មេ​បញ្ជា​ការពារ​ព្រំដែន​គោក​លេខ​623 ត្រូវ​បាន​ចូលនិវត្តន៍​។​

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាលជាតិ បាន​ស្នើ​ដល់ ស្នងការរង​នគរបាល​ខេត្តរតនគិរី​ទើប​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តម្លើង​ឋានន្តរស័ក្តិ​ថ្មី​ត្រូវ​សិក្សា និង​យក​គំរូ​តាម​អ្នក​ចាស់ ហើយ​ត្រូវ​ស្វែងយល់​ពី​ភូមិសាស្ត្រ និង​ថ្នាក់​ក្រោម តើ​កងកម្លាំង​ចង់បាន​អ្វី​?​។
​ចំពោះ​ថ្នាក់​ក្រោម​វិញ ក៏​ត្រូវ​ស្វែងយល់ និង គោរព ថ្នាក់លើ​របស់​ខ្លួន​វិញ​ដែរ​។ ទាំងអស់នេះ​ហើយ សម្រាប់​សម្រួល​ដល់​ការងារ ឲ្យបាន​ជោគជ័យ និង​ដំណើរ​ការងារ​ដោយ​រលូន​។​

លោក​ក៏​បាន​ផ្ដាំផ្ញើ​បន្ថែម ដល់​លោក​ស្នងការរង​ទទួល​ផែន​ទាំងអស់​ចាប់ពី​ថ្ងៃនេះ​តទៅ ត្រូវតែ​បន្ដ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង ពង្រឹង និង​បង្កើត​សមត្ថភាព​របស់​មន្ដ្រី​ទាំងអស់ មិន​ត្រូវ​ប្រកាន់​បក្ខពួក ឬ​ក្រុម​ណា​ឡើយ គឺ​ត្រូវ​ធ្វើ​ការងារ​រួមគ្នា​ជូន​ប្រជាពលរដ្ឋ ឲ្យស្រប​តាម​អ្វី ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន​៕
ដោយ​៖​ចាប​សំអាន​

Filed in: ព័ត៌មានជាតិ