ភ្នំពេញ ៖ កុមារ៉ា ឆេង ប្រសិទ្ធត្រូវបានគេស្គាល់ថា ជាបេក្ខជនក្នុង កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី២ ។ កាលនោះកុមារ៉ា ប្រសិទ្ធ បានលើកយកចម្រៀងមួយបទក្រោមចំណងជើងថា UPTOWN FUNK មកធ្វើការប្រកួត។
ទោះជា អតីតបេក្ខជនរូបនេះមិនទទួលបានពានរង្វាន់ក្តី ក៏ ប្រសិទ្ធ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនដដែលមកទល់ពេលនេះដោយសារតែរូបភាពស្រស់សង្ហារបស់ប្អូនរហូតត្រូវបានគេយកទៅថតបង្ហាញម៉ូដ។
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩កុមារ៉ា ឆេង ប្រសិទ្ធ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាថ្មីទៀតក្រោយពី ប្អូនបានបង្ហោះរូបប៉ុន្មានសន្លឹកជាមួយ កុមារីម៉ូដែលម្នាក មាននាម នរោត្តម ជេណា ដែលមានសែស្រឡាយរាជវង្ស។ ក្នុងហ្វេសប៊ុកកុមាប្រសិទ្ធបញ្ជាក់សារដ៏ខ្លីមួយថា៖ “ដៃគូរច្រៀង រាំនិងថតម៉ូដែល#Jenna”។
ក្រោយឃើញបែបនេះហើយ បានធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនលួចសរសើរកុមារ៉ា ប្រសិទ្ធ និង អ្នកអង្គម្ចាស់កុមារី ជែនណាដែលមានមុខមាត់គួរឲ្យស្រឡាញ់។ អាចថានេះក៏ជាលើកទី១ សម្រាប់កុមារ ប្រសិទ្ធ ដែលបានចាប់ដៃគូច្រៀង រាំ និងថតម៉ូដែល ជាមួយ កុមារីសែរាជវង្សរូបនេះ៕