សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រិយមិត្ត​ដែល​និយម​ចូលចិត្ត​លេង​ល្បែង​ភ្នាល់​ជល់​មាន់ សូម​អញ្ជើញ​ទៅលេង​នៅ​សង្វៀន ក្រោយ​ផ្ទះសំណាក់ ភូមិ​យើង នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​

ប្រិយមិត្ត​ដែល​និយម​ចូលចិត្ត​លេង​ល្បែង​ភ្នាល់​ជល់​មាន់ សូម​អញ្ជើញ​ទៅលេង​នៅ​សង្វៀន ក្រោយ​ផ្ទះសំណាក់ ភូមិ​យើង នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក វ៉ាង វិន​ធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៩​កើត ខែ​បុស្ស ឆ្នាំច ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ប្រវែង​៥២.៩៨៣​គីឡូម៉ែត្រ​(​ជាង​៥២​គីឡូម៉ែត្រ​)​ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ត្រូវ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២៧៣​លាន​ដុល្លារ​អាមេរិក ដែល​ជា​លុយ​រដ្ឋាភិបាល​ចិន និង​ថវិការ​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣​នេះ ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជាង ១៥​គីឡូម៉ែត្រ និង​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​កណ្តាល​ប្រវែង​ជិត ៣៨​គីឡូម៉ែត្រ ដែល​មាន​ចំណុច​ចាប់ផ្តើម​ពី​គីឡូម៉ែត្រ ១៤+១០៥ នៃ​ផ្លូវ​ជាតិ​លេខ​៤ និង​ចំណុច​ចុងបញ្ចប់​នៅ​គីឡូម៉ែត្រ ២៤+៨៤០ នៃ​ផ្លូវ​ជាតិ​លេខ​១​។ ទំហំ​ទទឹង​ផ្លូវ​រហូត​ដល់​ទៅ ២៧​ម៉ែត្រ​សម្រាប់​ទីប្រជុំជន សម្រាប់​ក្រៅ​ទីប្រជុំជន​វិញ​មាន​ទំហំ​ទទឹងផ្លូវ ២៥​ម៉ែត្រ មាន​ដាក់​អំពូល​បំភ្លឺ​ផ្លូវ​សម្រាប់​កំណាត់​ផ្លូវ​ក្នុង​ក្រុង និង​ដើមឈើ​លម្អ​សម្រាប់​កំណាត់​ផ្លូវ​ក្រៅ​ក្រុង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងឲ្យដឹងថា នាពេល​ខាងមុខ​នេះ កម្ពុជា​នឹង​ធ្វើ​ស្ពាន​អាកាស ៤​កន្លែង​ទៀត ដើម្បី​បំពេញ​តម្រូវការ ពលរដ្ឋ​ក្នុងការ​ធ្វើ​ដំណើរ ខណៈ​ស្ពាន​អាកាស​៥​កន្លែង កំពុង​ដាក់ឲ្យ​ប្រើប្រាស់ ។​សម្តេច​បាន​ថ្លែង​ទៀតថា “​តិច​ទៀត​នឹង​ធ្វើ​ផ្លូវ​ក្រោម​ទឹក ដោយ​មិនបាច់​ធ្វើ​ស្ពាន​ឆ្លងទន្លេ​ទៀត​ទេ ពេលនោះ យើង​អួត​ទៀតហើយ ដល់ពេល​មាន​ច្រើន​លែង​អួត​ហើយ​”​។​

​ក្រៅ​ពី​ផែនការ​ធ្វើ​ស្ពាន​អាកាស​ថែម​សម្ដេច​បាន​ថ្លែងថា “​លូវ​ធ្វើ​ស្ពាន​ដែល​ជា​ខ្សែក្រវ៉ាត់​ក្រុង ឆ្លងកាត់​កោះអន្លង់ចិន រវាង​ម្ខាង​ត្រើយ​ខាងកើត​និង​ត្រើយ​ខាងលិច ប៉ុន្តែ​ត្រូវ​ទម្លាក់ខ្លួន ទៅ​កោះអន្លង់ចិន ដែល​ធ្វើឲ្យ​អ្ន​កអន្លង់ចិន ធ្លាប់​ពឹងពាក់​ទៅលើ​ជីវិត​រត់​ទូកដ​និង​ជីវិត​អ្នក​រត់​ទូកដរ​នៅ​កោះអន្លង់ចិន និង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២១” ។​

​សម្ដេច​បន្តថា អ្នក​ទូកដ​ទាំងឡាយ សូម​ផ្ទេរ​ពី​អ្នក​រត់​ទូកដរ​ឬ​រត់​សាឡាង ទៅ​ធ្វើ​មុខរបរ​ផ្សេង​ទៅ ប៉ុន្តែ​ជំនួស​មកវិញ​ដោយ​ស្ពានបេតុង​រហូត​ដល់​ទទឹង​២៥​ម៉ែត្រ កុំឲ្យ​វា​ទៅ​ជា​កោះដ គឺ​ត្រូវ​កសាង​នូវ​ស្ពាន នៅ​កោះអន្លង់ចិន គ្រាន់​តែ​សាច់​លាត​គឺ​ចំនួន ៩៩៦​ម៉ែត្រ ខាងកើត​៦៣០​ម៉ែត្រ​និង​ខាងលិច​៣៦៦​ម៉ែត្រ ដែល​ចាត់ទុកថា​ជា​ស្ពាន​ដែល​ធំ​ហើយ​វា​បម្រើ​ដល់​ប្រព័ន្ធ​ដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ដែល​កាត់បន្ថយ​ការកកស្ទះ និង​បង្កើត​ភាព​ចំណេញ​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង​។​

​សម្តេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​ថា ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា គឺ​បាន​ចាប់ផ្តើម​ពី​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​តាំងពី ៣២​ឆ្នាំមុន ដែល​បាន​ផ្តោតទៅលើ ផ្លូវ​, ទឹក​, ភ្លើង និង មនុស្ស ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៣ មក យើង​បាន​ប្តូរ​មក​យក មនុស្ស​, ផ្លូវ​, ទឹក​, និង​ភ្លើង​វិញ ដោយ​យើង​បាន​ប្តូរ​យក​ធនធានមនុស្ស​ជា​វិស័យ​អាទិភាព​មុខ​គេ​។​

Filed in: ព័ត៌មានជាតិ