សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រិយមិត្ត​ដែល​និយម​ចូលចិត្ត​លេង​ល្បែង​ភ្នាល់​ជល់​មាន់ សូម​អញ្ជើញ​ទៅលេង​នៅ​សង្វៀន ក្រោយ​ផ្ទះសំណាក់ ភូមិ​យើង នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​

ប្រិយមិត្ត​ដែល​និយម​ចូលចិត្ត​លេង​ល្បែង​ភ្នាល់​ជល់​មាន់ សូម​អញ្ជើញ​ទៅលេង​នៅ​សង្វៀន ក្រោយ​ផ្ទះសំណាក់ ភូមិ​យើង នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​

ខេត្ត​ត្បូងឃ្មុំ : ទីតាំង​បន​ល្បែងស៊ីសង​១​កន្លែង​ស្ថិត​នៅក្នុង​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូង​ឃុំ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​អោយដឹងថា​៖ សព្វថ្ងៃ​បាន​នឹង​កំពុង​បើក​ដំណើរការ​លេង​ល្បែងស៊ីសង​ជាច្រើ​ប្រភេទ យ៉ាង​គគ្រឹកគគ្រេង​នៅ​ខាងក្រោយ​ផ្ទះ​សំណាក់ មាន​ស្លាក​យីហោ ភូមិ​យើង ហើយ​មាន​ឈ្មោះ​ស្រ៊ុន​ជា​អ្នកគ្រប់គ្រង និង​មាន​មេការ​ធំ​ឈ្មោះ​ណាន ជា​អ្នក​ចេញ​មុខ​កាង​បន​ល្បែង​ដ៏​ធំ​នេះ ។​

​តាម​ការរាយការណ៍ បញ្ជាក់ថា ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ​មាន​លេង​អាប៉ោង បៀ​រ និង​ខ្លាំងជាងគេ​គឺ​ល្បែង​ជល់​មាន់ ដែល​ក្នង​១​ថ្ងៃៗ​មាន​អ្នកញៀន​ល្បែង​មានកំ​រឹត​ឧកញ៉ាៗ មន្ត្រីរាជការ​ធំៗ ,​ទាហាន ប៉ូលិស ជិះ​សុទ្ធតែ​ឡាន​ទំនើបៗ​ចូល​ទៅ​លេង ចាក់​ភ្នាល់​ស៊ីសង ចាញ់ឈ្នះ​រាប់រយ រាប់ពាន់​ដុល្លារ​អាមេរិក ស្រែក​ហ៊ោរ​កញ្ជ្រាវ​កងរំពង​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច នៅ​ទីនោះ​ឡើយ ។​

​ប្រភព​ពី​អ្នក ធ្លាប់​ទៅលេង ល្បែង​ជល់​មាន់នៅ​ទីនោះ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ អោយដឹងថា តាម​ដែល​គាត់​ធ្លាប់​ចូល​ទៅ​លេង គឺ​ខាង​ម្ចាស់​សៃវៀន​មាន់នៅ​អន្លង់ ជ្រៃ​ឈ្មោះ ស្រ៊ុន ដែល​គេ​ស្គាល់ និង​ដឹងថា​ជា​សាច់ញាតិ​របស់​លោក​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ឈ្មោះ គន់ សុភា និង​ឈ្មោះ​ណា​ង ជា​មេការ​បាន​ប្រាប់ថា សូម​កុំ​ព្រួយបារម្ភ​ពី​ការចុះ​ចាប់ ឬ​បង្ក្រាប​ពី​សមត្ថកិច្ច​អី ព្រោះ​ទីតាំង​គាត់​បាន​ចំណាយ​លុយ​រត់​ការបង់​អោយ​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​អស់ហើយ ១​ខែៗ​អស់​រាប់ ម៉ឺន ដុល្លារ​អាមេរិក​សុំ​កុំ​ព្រួយបារម្ភ !?​។​

​ជុំវិញ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​អំពី​ករណី ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ខាងលើ​នេះ លោក ប្រាក់ ប៊ុន​ណុន ស្នងការ​ស្តីទី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ (​លោក បែន រ័ត្ន ស្នងការ ជាប់​បេសកកម្ម​ក្រៅប្រទេស​) បាន​បំភ្លឺ​បញ្ជាក់​យ៉ាង​ខ្លី​ថា​៖ ខាង​សមត្ថកិច្ច​របស់​លោក​មិន​មាន​សិទ្ធិ​អា​ទិ ភាព​ទៅលើ​កាស៊ីណូ​ហ្នុង​ទេ គឺមាន​តែ​ខាង​នាយកដ្ឋាន​គ្រប់គ្រង​បន​ល្បែង និង​ថ្នាក់​ខេត្ត​ជា​អ្នកសម្រេច​។ ឯ​ខាង​កម្លាំង សមត្ថកិច្ច​ចាំតែ​ទទួលបញ្ជា និង អនុវត្ត​ប៉ុណ្ណោះ​?! ។​

​ឯ​ខាង​ខេត្ត ការិយាល័យ​និពន្ធ សហការីយើងខ្ញុំ​បាន​សុំ​ការបំភ្លឺ​ពី​លោក ជៀម ច័ន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ តាមរយៈ whatsApp ប៉ុន្តែ​ពុំ​មាន​ការឆ្លើយតប ។ ដោយឡែក​តាម ប្រភពព័ត៌មាន ពី​មន្ត្រីរាជការ​បំរើ​ការងា​រ​នៅ​ក្នង​រដ្ឋបាល សាលាខេត្ត​ត្បូងឃ្មុំ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​តាម ទូរស័ព្ទ មក​ការិយាល័យយើ​ង​អោយដឹងថា រឿង​អាជីវកម្ម​កាស៊ីណូ នៅ​តាម​ច្រកព្រំដែន​ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ គឺមាន​តែ​សួរ លោក គន់ សុភា អភិបាលរង​ខេត្ត ដែល​ត្រូវជា​ប្អូនប្រុស​ឯកឧត្តម គន់ គីម ទេ​ទើប​អា​ដឹង​ច្បាស់​ពី​ច្បាប់ទម្លាប់ ។​

​ការិយាល័យ​និពន្ធ​យើង បាន​បញ្ជូន​ព័ត៌មាន​ស្តី​អំពី​ទីតាំង​បន​ល្បែង​នេះ និង​ស្នើសុំ​ការបំភ្លឺ​បញ្ជាក់​លំអិត អំពី​ច្បាប់​អាជីវកម្ម កាស៊ីណូ និង ចំណាត់ការ​របស់​អាជ្ញា​ធរ​ខេត្ត​ចំពោះ​គោ​លន​យោ បាយ​ភូមិ ឃុំ មាន​សុវត្ថិភាព បែបណា តាមរយៈ whatsApp ដែរ ប៉ុន្តែ​ពុំ​មាន​ការឆ្លើយតប ។​

​ដូច្នេះ​បើ​ផ្អែក​តាម​សេចក្តីរាយការណ៍ របស់​ប្រជាពលរដ្ឋ ដែល​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង សន្តិសុខ​ក្នុង​ការរស់នៅ​ក្នុង​មូលដ្ឋាន​ព្រោះ​ថា កាលណា​មាន​បន​ល្បែង គឺ ចោរកម្ម កើតឡើង​នៅ​គ្រប់​ទីកន្លែង ពួកគាត់ សូម​សំណួ​ម​ពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ត្បូងឃ្មុំ មេត្តា​ជួយ​ចាត់​វិធានការ​បំបិទ​ទីតាំង​ល្បែងស៊ីសង​របស់​លោក​ស្រ៊ុន និង មេការ​ឈ្មោះ​ណា​ង ជ្រក​ក្រោម​ស្លាក​កាស៊ីណូ ភូមិ​យើង នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​នេះ​ចោល​ទៅ ។ ការិយាល័យ​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ស្រ៊ុន និង លោក ណា​ង​បានទេ ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ ៕

Filed in: ព័ត៌មានជាតិ