សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រកាសអាសន្ន​រឿង​ត្រី​ផ្សោត​កាន់តែ​ពាយ​នៅ​ឃុំ​ព្រះ​រំកឹល​ស្ទឹងត្រែង​!

​ប្រកាសអាសន្ន​រឿង​ត្រី​ផ្សោត​កាន់តែ​ពាយ​នៅ​ឃុំ​ព្រះ​រំកឹល​ស្ទឹងត្រែង​!

ខេត្ត​ស្ទឹងត្រែង​: សត្វ​ផ្សោត​ជា​ច្រើន​ក្បាល​កាលពីរ​ប៉ុន្មាន​ឆាំ​មុន ហើយ​មាន​ការកត់សម្គាល់ថា​៖​បច្ចុប​ន្ប​ន្ន​នេះ​ភ្ញៀវ​ទេសចរណ៍​មាន​ការថយចុះ​នៅ តំបន់​អេកូ​ទេសចរណ៍​អន្លុង​ផ្សោត​ឋិត​នៅ​ចំណុច​អន្លុង​ឈើទាល ភូមិ​ក្រឡាពាស ឃុំ​ព្រះ​រំ​គិល ស្រុក​ថា​ឡា​បរិ​វ៉ាត់​ខេត្តស្ទឹងត្រែង​ដោយសារវត្ត​មាន​កាន់​តែ​តិច​របស់​ត្រៅ​ផ្សោត​នៅ​តំប​នោះ ។​

​សត្វ​ផ្សោត​ក្នុង​អន្លុង​អូរ​ឈើទាល​នៅសល់​តែ​ចំនួន​បី​ក្បាល​ប៉ុណ្ណោះ ។ ក្រៅពីនេះ​បាន​ងាប់ និង​បាត់​ខ្លួន​មិនដឹង​ជា​ទៅណា​នោះទេ​។ បើតាម លោក ផ​យ វណ្ណា អនុប្រធាន​អេកូ​ទេសចរណ៍​ព្រះ​រំកិល​បានអោយដឹង​។​លោក ផ​យ វណ្ណា​វាយតម្លៃថា​មូលហេតុ​គឺ​អាច​ដោយសារ​មាន​សំលេង​រំខាន​ក្នុង​ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​ដន​សា​ហ៊ុង​មក រួម​នឹង​ពន្លឺ​រំខាន​ផង​នោះ ធ្វើឲ្យ​សត្វ​ផ្សោត​មាន​ការបំលាស់​ទី ទៅរក​ទី​សុវត្ថិភាព ព្រោះ​វា​ត្រូវការ​ស្ងប់ស្ងាត់ និង អន្លុង​ជ្រៅ ។​

​សូមបញ្ជាក់​ថា នៅ​តំបន់​អេកូ​ទេសចរណ៍ ឋិត​ក្នុង​ឃុំ​ព្រះ​រំកិល​ស្រុក​ថា​ឡាប​រី​វ៉ាត់​មាន​អន្លុង​សត្វ​ផ្សោត​រស់នៅ​មួយកន្លែង មានឈ្មោះ​អន្លុង​អូរ​ឈើទាល ។ ពីមុន​អន្លុង​អូរ​ឈើទាល​មាន​សត្វ​ផ្សោត​រស់នៅ​ជាង​ដប់​ក្បាល តែ​ឥឡូវ​នៅ​តែ​ចំនួន បី​ក្បាល​ប៉ុណ្ណោះ ។ ក្រៅពីនោះ​បាន​ងាប់ និង​បាត់​ខ្លួន វា​ត្រូវ​បំលាស់​ទី​ព្រោះ​តែ​វា​មិន​ចូល​ចិត្ត​សំឡេង​រំខាន និង​ចាំង​ពន្លឺ​ភ្លើង នោះទេ ។ ហើយ​ក៏​ដូច​ជា​ការ​បំផ្ទុះ​គ្រាប់រំសេវ ធ្វើ​ទំ​បន់​វា​រី​ដន​សា​ហុង (​នៅ​ប្រទេស​ឡាវ​) ផងដែរ ។​

​លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តស្ទឹងត្រែង បានអោយដឹងថា សត្វ​ផ្សោត​នៅ​ខេត្ត​ស្ទឹងត្រែង មាន​ចំនួន​ប្រមាណ​ជាង ៣០​ក្បាល រស់នៅ​ក្នុង​អន្លុង​ចំនួន ៤ កន្លែង គឺ​អន្លុង​ចំនួន ៣ ស្ថិតក្នុង​ស្រុក​សៀម​បូក និង​មួយទៀត គឺ​អន្លុង​អូរ​ឈើទាល ឋិត​ក្នុង​ឃុំ​ព្រះ​រំ​គិល ស្រុក​ថា​ឡា​បរិ​វ៉ាត់ ។ លោក​ថា ប្រសិនបើ​នៅ​ក្នុង​អន្លុង​អូរ​ឈើទាល សត្វ​ផ្សោត វា​កាន់តែ​ជិត​បាត់បង់​អស់​ទៅ​ហើយ​នោះ​ភ្ញៀវ​ទេសចរណ៍ ក៏​ថយ​ចុះ​ទៅ​តាម​នឹង​ដែរ ។​

​លោក នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តស្ទឹងត្រែង​បាន​អំ​នាវ​នាវ សូម​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មេត្តា​ជួយ​ថែរក្សា​គ្នា​កុំ​ប្រើ​ឧប្បករណ៍​ខុសច្បាប់ នៅ​ជិត​តំបន់ហាមឃាត់ នៅក្នុង​តំបន់ ដែល​សត្វ​ផ្សោត​វា​កំពុង​រស់នៅ​ដើម្បី ឲ្យ​សត្វ​ផ្សោត​គង់វង្ស ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ឲ្យបាន​កាន់តែ​ច្រើន​ឡើង​វិញ ដើម្បី​ជួយ​រក​ប្រាក់​ចំណូល​ដល់​បងប្អូន​យើង​រស់នៅ​ទីនោះ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន ៕

 

Filed in: ព័ត៌មានជាតិ