សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នគរបាល​ប៉ុស្តិ៍​ជ្រោយ​បន្ទាយ បាញ់​បុរស​ម្នាក់ ស្លាប់ នៅ​ក្នុង​ថ្លុកឈាម​

នគរបាល​ប៉ុស្តិ៍​ជ្រោយ​បន្ទាយ បាញ់​បុរស​ម្នាក់ ស្លាប់ នៅ​ក្នុង​ថ្លុកឈាម​

ក្រចេះ​៖ បុរស​ម្នាក់ ត្រូវ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ បាញ់​ស្លាប់​យ៉ាង​វេ​ទ្ទ​នា​ក្នុង​ថ្លុកឈាម គ្រា​ដែល​ជនរងគ្រោះ​បាន​ប្រើ​អំពើហឹង្សា​ទៅលើ​អ្នកដទៃ និង​ចម្រុង​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​។ ដោយ​ករណី​នេះ កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​កក្ដ​ដា​ឆ្នាំ​២០១៦​នេះ វេលា​ម៉ោង ១៧​និង​១៥​នាទី នៅ​ចំនុច​ភូមិ​ល្អៀត ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​។​

​លោក អេង ហឿន នាយ​ប៉ុស្ដិ៍​នគរបាល​ជ្រោយ​បន្ទាយ បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ អ៊ំ ស៊ីណា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ហេតុការណ៍​នេះ កើតឡើង គឺ​បណ្ដាលមកពី​ជនរងគ្រោះ​ឈ្មោះ អ៊ំ ស៊ីណា បាន​វាយ​ទៅលើ​ឈ្មោះ ភន ហ៊ី អាយុ ៣៤​ឆ្នាំ ដែល​ជា​ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា បណ្ដាលអោយ​រងរបួស​ធ្ងន់ ចំ​ក្បាល​ផ្នែក​ខាងក្រោយ ហើយ​ក៏​ត្រូវ​ក្រុមគ្រួសារ​នាំ​យក​ឈ្មោះ ហ៊ី ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​បញ្ចាក់​ថា ដំបូង​ឡើយ គេ​ឃើញ​ជនរងគ្រោះ ដែល​សមត្ថកិច្ច​បាញ់​ស្លាប់​នោះ បាន​ដើរ​ចូល​តាម​ផ្ទះ​អ្នកភូមិ ទំនង​ជា​ញៀន​ថ្នាំ ក៏​បាន​កាន់​ដំបង​ទៅ​វាយ​បុរស​ម្នាក់​ដែល​កំពុង​ឈរ​បើ​កលុយ​នៅ​កន្លែង​វេលុយ true money បណ្តាលអោយ​រងរបួស​ធ្ងន់ ត្រូវបាន​គេ​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ខ​ណះ​នោះ​អ្នក​ភូមិ​បាន​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន​។ ពេលនោះ​សមត្ថកិច្ច​ចំនួន ៤​នាក់ ក៏​បាន​ចុះ​ដល់​ទីតាំង​កើតហេតុ ក៏​បាន​ឃើញ​ជន​បង្ករ​នោះ​កាន់ដំបង​អូស​តាមផ្លូវ ដើរ​ត្រ​ឡាប់​ទៅផ្ទះ​។ ខ​ណះ​នោះ​សមត្ថកិច្ច ក៏​បាន​សម្របសម្រួល ដោយ​អោយ​ជន​នោះ បោះចោល​ដំបង ប៉ុន្តែរ​គេ​មិន​បាន​បោះចោល និង​បម្រុង​ស្ទុះ​ទៅរ​កវៃ​សមត្ថកិច្ច ត្រូវចំ​កាំភ្លើង​។ សមត្ថកិច្ច​ក៏​បាន​បាញ់​ឡើង​លើ​មួយ​គ្រាប់ ក្រោយមក​គេ​បន្តរ​ស្ទុះ​មកទៀត សមត្ថកិច្ច​ក៏​បាញ់​ត្រូវ​ចំ​ប្រឡោះ​ជើង​មួយ​គ្រាប់​ទៀត តែ​ដោយសារ​គេ​បន្តរ​ស្ទុះ​ទៅ​វៃ​ម្តង​ទៀត​ត្រូវ​ចំ​ដៃ​ប៉ូលិស​ដដែល ក៏​មានកា​បាញ់​គ្រាប់​ទី​បី​ត្រូវ​ចំ​ខាង​ក្រោម​ដោះ បណ្តាលអោយ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​ស្លាប់ ប្រមាណ​ជា​កន្លះ​ម៉ោង​ក្រោយ​កើតហេតុ​តែម្ដង ។​

​លោកនាយ​ប៉ុស្ដិ៍​ជ្រោយ​បន្ទាយ បានបញ្ជាក់​ថា កម្លាំង​នគរបាល​មាន​គ្នា​ចំនួន ៤​នាក់ បាន​មក​ឃាត់ខ្លួន​ជនរងគ្រោះ ហើយ​បាន​បាញ់​សំឡុត ដោយ​គ្រាប់​ទី ១​បាញ់​ឡើង​លើ គ្រាប់​ទី ២​បាញ់​ចុះក្រោម តែ​ជនរងគ្រោះ​នៅតែ​ដើរ​ចូលមក ថែមទាំង​មានប្រនុង​១ បាន​វាយ​ត្រូវ​ដៃ​ឈ្មោះ ទួន លីន ជា​មន្ត្រី​នគរបាល ទើប​សមត្ថកិច្ច បាញ់​គ្រាប់​ទី​៣ ផ្លាត​ត្រូវ​ច្អឹងជំនី​ជនរងគ្រោះ បណ្ដាលឲ្យ​ស្លាប់​តែម្ដង ។​

​លោកនាយ​ប៉ុស្ដិ៍ បាន​បញ្ជាក់​ឲ្យដឹង​បន្ត​ថា មន្ត្រី​នគរបាល​របស់​លោក​នោះ ក៏​ត្រូវបាន​ឃាត់ខ្លួន នៅ​អធិការ​រដ្ឋា​ន​ស្រុក​ព្រែក​ប្រសព្វ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ផងដែរ ក្រោយ​មាន​បញ្ជា​ភ្លាមៗ ពី​លោកស្នងការ​ខេត្ត ឧត្តមសេនីយ៍ត្រី លន់ សុផាត​។​

​បច្ចុប្បន្ន មន្ត្រីនគរបាល​ជំនាញ​ខេត្ត បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នគរបាល​ខេត្ត កំពុង​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត​ជុំវិញ​រឿងហេតុ​ខាងលើ នៅ​កន្លែងកើតហេតុ ចំណែកឯ​សាកសព​ជនរងគ្រោះ គឺ​ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើ​ប​បុណ្យ​តាម​ប្រពៃណី​៕
​ដោយ ៖ កិះ ខន​

 

 

IMG_5130 IMG_5135

Filed in: សន្តិសុខសង្គម