សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ធំក្លិន​មិន​ស្រួល​បែកធ្លាយ​អភិបាលស្រុក​កំពង់​ត្រឡាច​ដែល​មាន​រឿងអាស្រូវ​ឃុប​ឃឹត​ជាមួយ​ឈ្មួញ​ដែល​មាងា​រ​ជា​ឧ​កញ្ញ៉ា​ចាក់ដី​លុប​បឹង​ធម្មជាតិ​របស់​រដ្ឋ ពុះ​ឡូត៍​លក់់​!

ធំក្លិន​មិន​ស្រួល​បែកធ្លាយ​អភិបាលស្រុក​កំពង់​ត្រឡាច​ដែល​មាន​រឿងអាស្រូវ​ឃុប​ឃឹត​ជាមួយ​ឈ្មួញ​ដែល​មាងា​រ​ជា​ឧ​កញ្ញ៉ា​ចាក់ដី​លុប​បឹង​ធម្មជាតិ​របស់​រដ្ឋ ពុះ​ឡូត៍​លក់់​!

​កំពង់ឆ្នាំង ៖ ដី​បឹង​ធម្មជាតិ​ដែល​ជា​សម្បតិ​សាធារណៈ​របស់​រដ្ឋ​នៅ​ចំណុច​ខាងកើត​អនុវិទ្យាល័យ​ជា ស៊ីម​ជា​ច្រើន​ហិកតា ស្ថិតក្នុង​ភូមិ​ផ្សារ​ថ្នល់ទទឹង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច​ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​ក្រុម​ឈ្មួញ​ដែល​មាន​ម្ចាស់​ជា​ឧញ្ញ៉ា​នៅ​ភ្នំពេញ​ចាក់​ដី​លប់​និង​ពុះ​ឡូត៍​លក់​យ៉ាង​រំភើយ ។

​បើ​តាម​មេការ​មើល​ខុស​ត្រូវ​ក្នុង​ការដ្ឋាន​បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ថា​៖​គាត់​ត្រូវ​ជា​ប្អូន​របស់​ម្ចាស់​ដី​មាន​ងារ​ជា​ឧ​ញ្ញា​នៅ​ភ្នំពេញ​ហើយ​គាត់​ក៏​ជា​មន្ត្រី​កង​រាជ​អា​វធ​ហត្ថ​ម្នាក់​នៅ​ភ្នំពេញ​ដែរ​ដែល​រហស្ស៍នាម​របស់​គាត់​ឈ្មោះ​ជែម ស្ប៊ន​។​រឿង​ដី​នេះ​គាត់​កំពុង​ទៅ​រត់ការ​ច្បាប់​ពី​ថ្នាក់លើ​ពី​ព្រះឥន្ទ​មិនដឹង​ទេ​?​។​

​ប៉ុន្តែ​បើ​តាម​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖​កាលពី​ពេល​ទៅ​វាស់ដី​នៅ​ចំណុច​ខាងលើ​គេ​សង្កេតឃើញ​មាន​វត្តមាន​លោក​អៀង វុ​ធ​អភិបាលរង​ខេត្ត លោក​លី សុភា​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត លោក​ដោក ប៊ុនថុន​ប្រធាន​មន្ទីរ​ធនធាន​ទឹកខេត្ត និង​លោក​ឈឹម វុទ្ធា​អភិបាលស្រុក​កំពង់ត្រឡាច​ចូលរួម​ផងដែរ​។​សូម​បញ្ជាក​ដែរ​ថា​លោក​ឈឹម វុទ្ធា​អភិបាលស្រុក​កំពង់ត្រឡាច​គឺ​ជា​មេ​អាជ្ញាធរ​មូ​ដ្ឋា​ន​ថ្នាក់ក្រោម​ជាតិ​ដែល​សម្បូ​រណ៍​រឿងអាស្រូវ​ស៊ដា​ច់​ដូច​ជា​ថ្មីៗ​នេះ​លេច​ធ្លាយ​រឿង​រឿង​បន្លំ​កាត់​ដី​ក្រោយ​សាលាស្រុក​លើស​លិខិតអនុញ្ញាត​របស់​សម្ដេច​ក្រឡា​ហោម​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​អនុញ្ញាតិ​៣​ហិកតា​កាត់​វាតទី​ដល់​៥​ហិកតា​(​ស៊ីដាច់​២​ហិកតា​ពុះ​ឡូត៍​លក់​យក​កលុយ​ចែក​អ្នកធំ​ធើ​ព្រងើយ៊​)​។​រឿង​(​កន្ទេល​ធំ​បន្លំ​ដេក​)​នៅ​ទំនប់​កុមារ​។ អាឡុវ​លេច​រឿង​ឃុប​ឃឹត​គ្នា​លុ​បបឹង​សាធារណៈ​លក់​ទៀត​?​។​
​តើ​ការលក់​ដី​បឹង​ធម្មជាតិ​ដែល​ជា​កន្លែង​ស្តុបទឹក​និង​ជា​បឹង​សម្រាប់​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ​និង​សម្រាប់​សត្វពាហនៈ​ផឹកទឹក​ជា​រៀងរាល់​ឆ្នាំ​នេះ ពិតជា​មាន​ការឃុបឃិត​គ្នារ​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​ជំនាញ​ថ្នាក់​ក្រោម​រហូតដល់​ថ្នាក់លេី​ខេត្ត​ពិតមែន ដែ​ឬទេ​?​។​ព្រោះ​គេ​មិនឃើញ​មាន មាន​លោក​ម្ចាស់​ដី​យក​ច្បាប់​នោះ​មក​បិត​ផ្សាយ​ជា​សាធារណៈ​ជូន​មហាជន​អោយដឹង និង​មិន​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ចុះ​មក​សួរនាំ​នឹង​ចេញ​មុខ​និង​មិន​ហ៊ាន​មក​បង្ក្រាប​ចាប់​គ្រឿងចក្រ​របស់​ក្រុម​ឈ្មួញ​នោះឡើយ​។​

​ករណី​នេះ​បាន​ពលរដ្ឋ​បានរិៈគ​ន់​និងដាក់​ការសង្ស័យថា​៖​ការចាក់ដី​នេះ​គឺ​មាន​ការបើក​ភ្លើង​ខៀវ​ពី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ច្បាស់​ណាស់​។​

​ប្រជាពលរដ្ឋ​និយាយថា​៖​បើ​ចំ​ពោះ​ប្រជាពលរដ្ឋ​ចាក់ដី​ឬ​សង​លំនៅដ្ឋាន​វិញ​ត្រូវបាន​កង​កំលាំងចម្រុះ​ចុះ​ហាមឃាត់​ភ្លាមៗ​មិន​អោយ​ចាក់​ឬ​សង់​លំនៅដ្ឋាន​នោះ​បាន​ឡើយ ទាល់តែ​ធ្វើ​ច្បាប់​ឬ​ក៍​សែន​សំណែន​ជា​លុយ​ដល់​អាជ្ញាធរ​និង​លោក​មន្ត្រី​ជំនាញ​ទើប​បាន​រួចខ្លួន !​។ នេះ​ហើយ​គេ​ហៅ​ថា​មន្ត្រី​បំរើ​រាស្ដ្រ​គ្មាន​ឆន្ទៈ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​។​

​ករណី​បទល្មើស​ខាងលើ​នេះ​មាន​តែ​ឯកឧត្តម​ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​និង​ពិសេស​សម្ដេច​ក្រឡាហោមស ខេង​ទេ​អាច​ដឹង​ថា​មន្ត្រី​ថ្នាក់​ក្រោមឃុប​ឃឹត​គ្នា​ស៊ីដាច់​ដី​សាធារណៈ​ហើយ មាន​អំណាច​ប្រើ​កណ្ដាប់ដៃ​ដែក​បង្ក្រាប​ក្រុម​ឈ្មួញ​ចាក់​ដី​ល្មើស​ស​ច្បាប់​និង​មន្ត្រី​ជើង​ដប់​ដែល​បាន​ឃុបឃិត​គ្នា​បើក​ភ្លើង​ខៀវ​អោយ​ក្រុម​ឈ្មួញ​រៀបចំ​ដី​ពុះ​ឡូ​ដី​លក់​គ្មាន​ច្បាប់ ក្នុង​ខេត្ត​កំពង់ឆ្នាំង​មាន​ប្រសិទ្ធភាព​៕

Filed in: ព័ត៌មានជាតិ