សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្ទុះ​គ្រាប់ផ្លោង​១០៥ មី​លី​ម៉ែត្រ នៅ​ស្រុក​ត្បូងឃ្មុំ​ស្លាប់​មួយ​របួស​៩

ផ្ទុះ​គ្រាប់ផ្លោង​១០៥ មី​លី​ម៉ែត្រ នៅ​ស្រុក​ត្បូងឃ្មុំ​ស្លាប់​មួយ​របួស​៩

ខេត្ត​ត្បូងឃ្មុំ​៖ គ្រាប់​១០៥​មី​លី​ម៉ែត្រ​១​គ្រាប់​ដែល​សល់​ពី​សម័យ​សង្គ្រាម បាន​ផ្ទុះ​លាន់​កក្រើក​មេឃ​កាលពី​វេលា​ម៉ោង​៨,៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩ នៅ​ចំណុច​ទន្លេមេកុង ស្ថិតក្នុង​ភូមិ ព្រៃតូច ឃុំ​ជា​រ៉ូ​១ ស្រុក​ត្បូងឃ្មុំ បណ្ថាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ នឹង​៩​នាក់​ទៀត​រងរបួស​ធ្ងន់​។

​សមត្ថកិច្ច​ឲ្យដឹងថា​បុរស​ឈ្មោះ​ម៉ាត់ សុះ អាយុ​៦០​ឆ្នាំ​បាន​ស្ល​សំណ ហើយ​យក​ចាក់​ចូលក្នុង ក្បាល​គ្រាប់​១០៥​មី​លី​ម៉ែត្រ​ដែល​កប់​ដី​។ ពេល​កំពង់​ចាក់​ចូល​បាន​បន្តិច ក៏​ផ្ទុះ​ឡើង​លាន់​កក្រើក បណ្ដាល​ឲ្យ អំបែង​គ្រាប់ ខ្ទាត​ទៅ​ធ្វើឲ្យ​របួស​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម រហូតដល់​ទៅ​៩​នាក់​ផ្សេង​ទៀត ។​

​សមត្ថកិច្ច​បន្តថា អំបែង​គ្រាប់​នេះ បាន​ហោះ​ទៅ​ទម្លុះ​ជញ្ជាំង​ផ្ទះ​ស្លឹក ត្រូវ​បុរស​ម្នាក់​ឈ្មោះ វ៉ាន់ គា អាយុ​២៦​ឆ្នាំ ស្លាប់​ភ្លាមៗ​តែម្ដង​ផងដែរ​។​ក្រោយ​កើតហេតុ សាច់ញាតិ​ជនរងគ្រោះ បាន​បញ្ជូន​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ហើយ​សមត្ថកិច្ច កំពង់តែ​ត្រួតពិនិត្យ អំបែង​គ្រាប់​ខាង​លើ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ