សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ថ្មីៗ​នេះ​គេ​ឃើញ​កាំកុងត្រូល​របស់លោក​ម៉ក់​ពេជ្ជ​រឹទ្ធ​សកម្ម​តាម​ព្រុំដែន​តែ​យឺត​ពេល​ទៅហើយ​!

​ថ្មីៗ​នេះ​គេ​ឃើញ​កាំកុងត្រូល​របស់លោក​ម៉ក់​ពេជ្ជ​រឹទ្ធ​សកម្ម​តាម​ព្រុំដែន​តែ​យឺត​ពេល​ទៅហើយ​!

ខេត្ត​ស្វាយរៀង ៖​ថ្មីៗ​នេះ​គេ​បានឃើញ​មន្ត្រី​កាំកុងត្រូល​ដឹកនាំ​ដោយ​លោក​ប្រតិភូ​ម៉ក់​ពេជ្ជ​រឹទ្ធ​ដែល​ច្បាប់​ប្រគល់​ភារកិច្ច​ឲ្យទទួល​ខុលត្រូវ​ខាង​សុវត្ថិភា​ព​ចំណីអាហារ​ហាក់​បៅ​ដូចជា​រស់​ត្រកៀក​ធ្វើ​ការងារ​ខុស​ពី​មុន​ដែល​ងាប់ស្តូក​។​

​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩​គេ​ឃើញ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​បាន​ចុះ​ពិនិត្យ​ទំនិញ​នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រករបៀង​កំពង់​ស្ពាន ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត បាន រកឃើញ​សារធាតុ​គីមី​បូរ៉ាក់ នៅលើ​សាច់មាន់ និង​ដាក់​ក្នុង​នំ​ស្នូល​សណ្តែក ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។​

​លោក​ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង បាន ប្រាប់​កាសែត​ថា លទ្ធផល​ក្រោយ​ចុះ​អនុវត្ត ការងារ មន្ត្រី​ជំនាញ​យើង​បាន​ដកហូត​នំ​ស្នូល​សណ្តែក​បន្ទះ​ចំនួន​៣​គីឡូក្រាម មាន​ផ្ទុក​សារធាតុ​គីមី​បូរ៉ាក់ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់ សុខភាព​ប្រជា ពលរដ្ឋ និង​ដកហូត​ពងមាន់​ចំនួន​៩០០​គ្រាប់ សាច់​មាន់​ចំនួន​២០​គីឡូក្រាម ដែល​ច្បាប់​ហាមឃាត់​មិន​អនុញ្ញាតិ​នាំចូល​នូវ​សាច់សត្វ ចំណីអាហារ ដែល​មាន​ដើមកំណើត​ពី​សត្វ និង​ស៊ុត​សត្វ​តាម​ច្រករបៀង​ពី​ប្រទេស​ជិតខាង​ក៏​ប៉ុន្តែ​ឈ្មួញ​នៅ​តែ​លួច​នាំ​ចូល​ខុសច្បាប់​ដដែលៗ ។​

​លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ស្វាយរៀង បាន​បន្ថែមថា ទំនិញ​ខុសច្បាប់​ទាំងនោះ មន្ត្រី​យើង​ធ្វើការ​ដកហូត​រួច​យក​ទៅ​កម្ទេច ចោល​ភ្លាមៗ​ផងដែរ​។ ព្រោះ​សារធាតុ​បូរ៉ាក់​នេះ គឺ​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ដូចជា ខូច​ក្រពះ​ពោះវៀន ក្រ​លៀន និង​អាច​បង្ក​ទៅ​ជា​មហារីក ធ្វើ​ឱ្យ​បែក​ឈាម​តាម​រោម​យ៉ាងធ្ងន់ធ្ង​រអា​ច​ស្លាប់​បាន បើ​បញ្ជូនទៅ​សង្គ្រោះ​មិន​ទាន់​ពេល​។​ប៉ុន្តែ​សម្រាប់​ការងារ​ត្រួតពិនិត្យ​តាម​ព្រុំ​ដែល​ដែល​ធ្លាប់​ទទួលបាន​ស​ក្ការៈដាក់​ហៅ​ប៉ៅ​ច្រើ​ជាង​ចូល​រដ្ឋ​និង​ទប់ស្កាត់​ទំនិញ​គ្មាន​គុណភាព​លែងមាន​តម្លែ​ទៀតហើយ​។​

​កាលពី​យប់​ថ្ងៃ​ទី​១១​មករា​ឆ្នាំ​២០១៩​សម្តេច​តេជោ​ហ៊ុនសែន​ថ្លែង​ក្នុង​ពិធី​ជួប​អ្នកា​សែត​ប្រចាំឆ្នាំ​បង្ហាញថា​មន្ត្រី​កាំកុងត្រូល​និង​ស្ថាបន័​ផ្សេង​ក្រៅពី​គយ​និង​នគរបាល​អន្តោប្រវេសន៍​លែងឲ្យ​មាន​វត្តា​មាន​ទៀតហើយ​។​

​សម្តេច​តេជោ​នាយរកដ្ឋមន្ត្រី បានប្រកាសឲ្យ ដឹងថា សម្តេច​តេជោ​បានសម្រេច​បញ្ចប់​រឿងរ៉ាវ​មួយដ៏​សំខាន់ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ចាប់ពី​ពេលនេះ​តទៅ​នៅ​តាម​ច្រក​ព្រំដែន​ទាំងអស់ គឺ​មិនឲ្យ​មាន​ផ្នែក​ណា​ផ្សេង​ក្រៅតែពី “​នគរបាល​អន្តោប្រវេសន៍ និង​គយ “ តែប៉ុណ្ណោះ​។ ភ្នាក់ងារ​ដទៃៗ​ទៀត រួម​ទាំង​កាំកុងត្រូល គឺ​ត្រូវ​ដកចេញ​អោយអស់​។ ទន្ទឹមនឹងនោះ ក៏​ត្រូវ​បញ្ចុះ​តម្លៃ​ស្កែន (Scan) ទំនិញ​ផងដែរ ដើម្បីអោយ​អ្នករកស៊ី​ទទួលបាន​ផលចំណេញ​កាន់តែច្រើន​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ច្បាស់​ថា​ការអនុវត្ត​បែបនេះ គឺ​ដើម្បី​ចូលរួមចំណែក​ក្នុង​ការលុបបំបាត់​ភាព​អសកម្ម​ផ្សេងៗ និង​អំពើរ​ពុករលួយ​ជាដើម និង​ម្យ៉ាងវិញទៀត​គឺ​បាន​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​ពាណិជ្ជករ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការប្រកប​អាជីវកម្ម​ផងដែរ​។ ទន្ទឹម​និង​នេះ គឺ​នឹង​ជួយ​អោយ​សេដ្ឋកិច្ចជាតិ​មាន​ដង្ហើម​រស់​បាន​ដោយ​ស្រួល​ទៀតផង​៕

Filed in: ព័ត៌មានជាតិ