សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​នគរបាល​ប៉ុស្តិ​ជ្រោយ​ស្តៅ​ថ្លើមធំ​ហ៊ាន​បាញ់​គម្រាម​មេឃុំ​ព្រោះ​មិន​ឲ្យ​បើក​ល្បែងស៊ីសង​?!

​មេ​នគរបាល​ប៉ុស្តិ​ជ្រោយ​ស្តៅ​ថ្លើមធំ​ហ៊ាន​បាញ់​គម្រាម​មេឃុំ​ព្រោះ​មិន​ឲ្យ​បើក​ល្បែងស៊ីសង​?!

​ខេត្ត​បាត់ដំបង ៖ លោក ហែម សុ​ផុន នាយ​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​ត្រូវបាន​គេ​រាយការណ៍​ថា​ធើ​ការ​មិន​ស៊ីសង្វាក់​គ្នា​ទេ​។ ករណីយ៍​នេះ​កើតឡើង​កាលពី​ជាង​១​ខែ​មុន​គឺ​លោក​នាយប៉ុស្ដិ៍​ជ្រោយ​ស្ដៅ បាន​ប្រើ​កាំភ្លើង​AK៤៧ បាញ់​មេឃ​ជា​ច្រើន​គ្រាប់​ព្រោះតែ​ខឹង លោក​មេឃុំ មិន​ព្រម​ឲ្យ​បើក​ល្បែងស៊ីសង​ខុសច្បាប់​។​

​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ខេត្ត​បាត់ដំបង​ទទួលស្គាល់​ថា​មាន​ហើយ ថា​ករណី​នេះ​កំពុង​ចាត់វិធានការ​តាម​នីតិវិធី​របស់​អង្គភាព​។​បើ​តាម​មន្ត្រី​មូលដ្ឋាន​ឲ្យដឹងថា​ករណិយ៍​លោកនាយ​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅ​បាញ់​គំរាម​លោក​មេឃុំ​ជ្រោយ​ស្ដៅ​នេះ​បាន​កើត​ឡើង​តាំងពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨ តែ​គេ​ព្យាយាម​បិទបាំង ។ ប្រភព​ព័ត៌មាន​បានឲ្យដឹង​ទៀតថា លោក ហែម សុ​ផុន នាយ​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅ​ដែល​ស្រវឹង បាន​ប្រើប្រាស់ កាំភ្លើង បាញ់​មេឃ​ជា​ច្រើន​គ្រាប់ គំរាមកំហែង​ដល់​លោក ហ៊ី​ន ណា​គ្រី មេឃុំ​ជ្រោយ ។​មូលហេតុ​ដែល​នាំឲ្យ​លោក​នាយ​ប៉ុស្ដិ៍​ក្ដៅក្រហាយ រហូត​ឈាន​ដល់​បាញ់​មេឃ​ជា​ច្រើន​គ្រាប់​គំរាម​លោក​មេឃុំ​នេះ​ត្រូវបាន​គេ​និយាយថា ដោយសារតែ​ខឹង​លោក​មេឃុំ «​មិន​អនុញាត​ឲ្យ​បើក​ល្បែងស៊ីសង​» ។​

​លោក​ហ៊ី​ន ណា​គ្រី មេឃុំ​ជ្រោយ​ស្ដៅ បាន​ប្រាប់​កសែ​ត​កាលពី​ថ្ងៃ​ទី​១០​មករា ថា ពិតជា​មាន​រឿង​នេះ​កើតឡើង​ចំពោះ​រូប​លោក​មែន ។​លោក ហ៊ី​ន ណា​គ្រី បញ្ជាក់ថា លោក ហែម សុ​ផុន បាន​គំរាមកំហែង​និង​ប្រមាថ​រូប​លោក​គ្រប់បែបយ៉ាង ដោយសារ​ទំនាស់​រឿង​សុំ​បើក​ល្បែងស៊ីសង ។ លោក ហ៊ី​ន ណា​គ្រី បាន​បញ្ជាក់​បន្ថែម​អំពី​ករណី​នេះ​ថា កន្លង​មក​នាយ​ប៉ុស្ដិ៍​រូប​នេះ​តែង​ស្នើសុំ​បើក​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន តែ​លោក​មិន​អនុញ្ញាត ទើប​ធ្វើឲ្យ​លោក​នាយ​ប៉ុស្ដិ៍​ឈាន​ដល់​ការ​ប្រើប្រាស់​អាវុធ​បាញ់​មេឃ​គំរាមកំហែង​លោក​បែប​នេះ ។ លោក​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​គណៈបញ្ជាការ​ឯកភាព​ស្រុក និង​ខេត្ត​រួចហើយ ដើម្បីឲ្យ​ជួយ​អន្តរាគម​ន៍​និង​ដោះស្រាយ​។​

​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី បញ្ជាក់ថា ប្រសិនបើ​ការផ្ទុះ​អាវុធ​របស់​លោក​នាយ​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅ​ដោយសារតែ​រឿង​សុំ​បើក​ល្បែងស៊ីសង​មែន វា​ជា​កំហុស​ធ្ងន់​ណាស់​សម្រាប់​លោក​នាយប៉ុស្ដិ៍ ខណៈ​ខ្លួន​ជា​មន្ត្រី​នគរបាល​យុត្ដិធម៌ ។​លោក ហ៊ី​ន ណា​គ្រី មេឃុំ​ជ្រោយ​ស្ដៅ បាន​បញ្ជាក់​អំពី​ជំហរ​របស់​លោក​ថា លោក​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ត្រូវតែ​ធ្វើ​ការផ្លាស់ប្ដូរ​លោក ហែម​សុ​ផុន ចេញ​ពី​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅ ព្រោះ​លោក​មិន​អាច​ធ្វើ​ការងារ​ជាមួយ​មន្ត្រី​រូប​នេះ​បន្ត​ទៀត​បាន​ទេ ។​

 

Filed in: ព័ត៌មានជាតិ