សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋាភិបាល​ទុកពេល​១​ខែ​សម្រាប់​ការប្រមូល​ប៉ាស្ពរ័​ការទូត​ពី​ទីប្រឹក្សា​ជនជាតិ​បរ​ទេស !

​រដ្ឋាភិបាល​ទុកពេល​១​ខែ​សម្រាប់​ការប្រមូល​ប៉ាស្ពរ័​ការទូត​ពី​ទីប្រឹក្សា​ជនជាតិ​បរ​ទេស !

ភ្នំពេញ​៖​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជា​ឲ្យ​ដកហូត​លិខិតឆ្លងដែន​ការទូត ពី​ទីប្រឹក្សា ឬ​ជំនួយការ​ដែល​ជា​ជនបរទេស​មក​ប្រគល់​ឲ្យ​ក្រសួង​ជំនាញ​វិញ​ដើម្បី​មោឃភាព​ចោល​។​

​សារាចរ​ណែនាំ ស្ដីពី ការផ្ដល់​លិខិតឆ្លងដែន​ការទូត​ចុះ​ថ្ងៃទី​០៩​ខែ​មករា​ឆ្នាំ​២០១៩ បាន​ទុក​ពេល​១​ខែ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ប្រមូល​លិខិតឆ្លងដែន​ការទូត​ដែល​បាន​ផ្តល់ជូន​ជនបរទេស​កន្លងមក​នោះ ប្រគល់​ទៅ​ក្រសួងការបរទេស ដើម្បី​ឲ្យ​ក្រសួង​នេះ​ធ្វើ​មោឃភាព​លិខិតឆ្លងដែន​ទាំងនោះ​ចោល​វិញ​។ គួរកត់សំគាល់​ថា ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅពេលនេះ ធ្វើឡើង​បន្ទាប់​ពី​មានព័ត៌​ផ្សាយ​ថា​អតីត​នាយករដ្ឋមន្ដ្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ាត កាន់​លិខិតឆ្លងដែន​ខ្មែរ និង​ទំនងជា​បាន​ប្រើ​លិខិតឆ្លងដែន​នេះ ដើម្បី​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៧ ក្រោយ​ពី​តុលាការ​កំពូល​ថៃ​ចេញ​ដីកាចាប់ខ្លួន​។​

​បើ​តាម​សារព័ត៌មាន​ហុងកុង លោកស្រី យី​ង​ឡាក់ បាន​ចុះឈ្មោះ​ជា​នាយក​ក្រុមហ៊ុន P.T Corporation នៅ​ហុងកុង កាលពី​ខែ​សីហា​ឆ្នាំ​២០១៨​។ នៅក្នុង​ឯកសារ​ចុះ​ឈ្មោះ​ដែល​មាន​ហត្ថលេខា​របស់​លោកស្រី យី​ង​ឡាក់ នោះ ចន្លោះ​បំពេញ​ត្រង់​ចំណុច​លិខិតឆ្លងដែន​ត្រូវ​បាន​ចុះ​ថា Kingdom of Cambodia ឬ​ព្រះរាជាណាចក្រ​កម្ពុជា​។ កម្ពុជា​អះអាងថា មិន​បាន​ចេញ​លិខិត​ធ្វើដំណើរ ទៅ​ឱ្យ​លោកស្រី នៅពេល​ដែល​លោកស្រី​ចាកចេញ ពី​ប្រទេស​ថៃ ក្រោម​កាលៈទេសៈ​អាថ៌កំបាំង ដែល​ត្រូវបាន​គេ​សន្មត់​ថា​ស្ថិតនៅ ក្រោម​ការត្រួតពិនិត្យ ២៤​ម៉ោង​ដោយ​រដ្ឋាភិបាល យោធា​។​

​សារាចរ​បានបញ្ជាក់​ថា ដោយ​សង្កេតឃើញ ពី​ភាព​មិន​ចាំបាច់​ក្នុងការ ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត ក្នុង​ករណី​បែប​នេះ និង​ដើម្បី​បង្ការ ទប់ស្កាត់​ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត មិន​ត្រឹមត្រូវ​តាម​បេសកកម្ម ស្របតាម​អនុក្រឹត្យ​លេខ​២០២ អនក្រ​.​បក​. ចុះ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០០៨ ស្ដីពី​ការផ្ដល់ និង​ការប្រើប្រាស់​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ រាជរដ្ឋាភិបាល​សម្រេច​ធ្វើការ​ណែនាំ​បន្ថែម អំពី​បែបបទ​នៃ​ការផ្ដល់ និង​ការប្រើប្រាស់​លិខិតឆ្លងដែន​ការទូត លើ​ចំណុច ៤​សំខាន់ៗ ដូចខាងក្រោម​៖ ទី​១.​លិខិតឆ្លងដែន​ការទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​ត្រូវ​ផ្ដល់​ជូន​ទីប្រឹក្សា ឬ​ជំនួយការ​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត របស់​ឥស្សរជន​ជាន់ខ្ពស់ ឬ​របស់​ក្រសួង ស្ថាប័ន​នានា​ឡើយ លើកលែងតែ​ក្នុង​ករណី ដែល​រាជរដ្ឋាភិបាល យល់​ថា​ចាំបាច់​បំផុត ។​

​ទី​២.​រាល់​ក្រសួង ស្ថប័ន មាន​ភារកិច្ច​ប្រមូល លិខិតឆ្លងដែន​ការទូត ដែល​ក្រសួង ស្ថប័ន​នោះ​បាន ស្នើសុំ​ជូន​ទីប្រឹក្សា និង​ជំនួយការ​របស់​ខ្លួន ដែល​ពុំ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ហើយ​ប្រគល់​លិខិតឆ្លងដែន​ទាំងនោះ ជូន​ក្រសួងការបរទេស​ខ្មែរ មិន​ឲ្យ​ហួស​ពី​រយៈពេល ១​ខែ គិត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរ​នេះ ។ ទី​៣.​ក្រសួងការបរទេស​ខ្មែរ មាន​ភារកិច្ច​ពិនិត្យ ធ្វើ​មោឃភាព​លិខិតឆ្លងដែន​ការទូត ដែល​កន្លងមក​ត្រូវបាន ផ្ដល់ជូន​បុគ្គល ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ។ ទី​៤.​ក្រសួងមហាផ្ទៃ មាន​ភារកិច្ច​សហការ ទប់ស្កាត់​ការប្រើប្រាស់​លិខិតឆ្លងដែន ការទូត​ទាំងនោះ​សម្រាប់ ការចេញចូល នៅ​តាម​ច្រកទ្វារ​ព្រំដែន​នានា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​តាម​ការស្នើសុំ​របស់​ក្រសួងការបរទេស ។​

 

Filed in: ព័ត៌មានជាតិ