សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល​ខេត្ត​រតនគិរី​ធ្វើពិធី​រំលឹក​ខួប​អនុស្សាវរី​យ៍​លើក​ទី​៤០ ទិវា​ជ័យជំនះ ៧ មករា ១៩៧៩-០៧ មករា ២០១៩

រដ្ឋបាល​ខេត្ត​រតនគិរី​ធ្វើពិធី​រំលឹក​ខួប​អនុស្សាវរី​យ៍​លើក​ទី​៤០ ទិវា​ជ័យជំនះ ៧ មករា ១៩៧៩-០៧ មករា ២០១៩

ព្រឹក​ថ្ងៃ​ទី​១២​ខែ​មករា​ឆ្នាំ​២០១៩​រដ្ឋបាលខេត្ត រតនគិរី​បាន​រៀបចំ​ពិធី​អបអរសាទមិ​ទ្ទិញ រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ទិវា​ជ័យជំនះ ៧ មករា ១៩៧៩-០៧ មករា ២០១៩ ។​ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ​ប្រព្រឹត្ត​នៅមុខ​ស្តូប​អនុស្សាវរីយ៍​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សា​សម្តេច​សេនា​វិបុល​ភក្តី​សាយឈុំ​ប្រធាន​ព្រឹទ្ធសភា​និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណ​ប​ក្យ​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណ​ប​ក្យ ចុះ​ចួយ​ខេត្ត​រតនគិរី ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សុ​ី​យ កែវ សមាជិក​អចិៃន្ត្រយ៍​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​និង​ជា​សមាជិក​ព្រឹទ្ធសភា ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ ប្រមាណ​ជាង ១៥០០ នាក់​។​

​ដោយឡែក​ប្រតិភូ​ខេត្ត​សាឡា​វ៉ាន់ ខេត្ត​អត្ត​ពឺ​នៃ​សាធារណៈរដ្ឋ​ប្រជាធិតេយ្យ​ប្រជាមានិត​ឡាវក៏​បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តយ​ស​ក្នុង​ពិធីដ៏​មហោឡារិ​នេះ​ផងដែរ​។​

​ទន្ទឹម​ខាងលើនេះ មានការ​ដង្ហែរ​ក្បួន​រថយន្ត​បុស្បុក និង​ការដើរ​ព្យុះ​ហ​យាត្រា​ចែកចេញ​ជា ១៦​ផែន​រួមមាន​៖១ ,​ផែន​តំបន់​ប្រត្តិ​ការ​សឹក​រង​ខេត្ត ២ ,​ស្នងការ​នគរបាល​ខេត្ត​៣,​កងរាជអាវុធហត្ថ​ខេត្ត ៤,​ផែន​សាលាខេត្ត ៥,​ផែន​សាលាក្រុង​បាន​លុង ៦,​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ៧,​ផែន​សហភាព​សហព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព ៨,​ផែន​សាលា​ស្រុក​តា​វែង ៩,​ផែន​សាលាស្រុ​កវើន​សែ ១០,​ស​លា​ស្រុក​អូរ​ជុំ ១១,​ផែន​សាលាស្រុក​ប​៛​កែវ​វ​១២,​ផែន​សាលាស្រុក​អូរយ៉ាដាវ​១៣,​ផែន​សាលា​ស្រុក​លំផាត់ ១៤,​ផែន​សាលាស្រុក​កូន​មុំ​១៥,​ផែន​សាលាស្រុក​អណ្តូង​មាស​និង​ផែន​ក្រុមសិល្បះ​គង​របស់​បងប្អូនជ​ន​ជាតិ​ដើម​ភាគតិច​។

​ក្នុង​ផែន​និមួយៗ មាន​រថយន្ត​បុស្បុក ក្នុងនោះ​ក៏​មាន​ការបង្ហាញ​ពី​សមិទ្ធផល​នានា តាម​បណ្តាល​ស្រុក​ក្រុង​ដែល​កើតចេញ​ពី​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ប្រជាជន​ក្នុង​ខេត្ត​រតនគិរី ក៏ដូចជា ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស បាន​ចាត់ទុក​ថ្ងៃ ៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ របស់​ប្រជាជន​កម្ពុជា ដែល​បាន​វាយ​ផ្តួលរំលំ​របប ប្រល័យ​ពូជសាសន៍ ប៉ុល ពត បញ្ចប់​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត​នៅ​កម្ពុជា ដែល​បាន​កាប់សម្លាប់ និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ជាង​៣​លាន​នាក់​។ ៧​មករា ១៩៧៩ គឺជា​ថ្ងៃ​បើក​ឡើង​វិញ នូវ​ទំព័រ​សករាជ​ថ្មី គឺ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។

​ឯកឧត្តម ថង សាវុន​អភិបាលខេត្ត​រតនគិរី​បាន​អាន​សុន្ទរកថា​ប្រកបដោយ​អត្ថន័យ និង​ខ្លឹមសារ​យ៉ាង​ជ្រាលជ្រៅ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ ដោយ​សុន្ទរកថា​បាន​លើកឡើង​ថា ប្រសិន​ជា​គ្មាន​ថ្ងៃ​៧​មករា​នោះ​ទេ គឺ​គ្មាន​សមិទ្ធិផល​រីកដុះដាល​ជា​លំដាប់​ពី​មួយថ្ងៃ​ទៅ​ថ្ងៃ​នោះ​ឡើយ ។​

​ឯកឧត្តម​បាន​បន្តថា ដោយសារ​កម្លាំង​មហា​សាមគ្គី​ជាតិ​ក្រោម​ការដឹកនាំ​របស់ សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្ដេច​អគ្គមហាសេនាបតី​ប​តី​តេ​ជោ ហ៊ុន សែន ប្រទេស​កម្ពុជា​ទាំងមូល ត្រូវ​បាន​រំដោះ​ឲ្យ​រួច​ចាក​ផុតពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដ៏​សាហាវយង់ឃ្នង និង​បាន​នាំមក​នូវ​សុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាព​សង្គម នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​១៩៧៩ ដែល​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ចាត់ទុក​ជា​ថ្ងៃកំណើត​លើក​ទី​២ និង​ចងចាំ​ជានិច្ច​មិន​អាច​បំភ្លេច​បាន​ជា​រៀង​ដរាប​ទៅ ។

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ជួយ​ការពារ និង​ថែរក្សា​សន្តិភាព ដែល​រកបាន​ដោយ​លំបាក​បំផុត​នេះ​អោយ​ស្ថិតស្ថេរ​គង់វង្ស​ប្រកប​ដោយ​និរន្ត​ភាព សំរាប់​អនាគត​យូរអង្វែង​តទៅ ហើយ​ប្រពល​រដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​ត្រូវ​ជួយ​ផ្សព្វ​ពី​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​សម្រេច​បាន​ឲ្យទៅដល់​ប្រជាពលរដ្ឋ​ទូទៅ​បាន​យល់​ជ្រួតជ្រាប​កាន់តែ​ច្បាស់​ពី​ការរីកម្រើន​របស់​ប្រទេសជាតិ​នា​ពេលបច្ចុប្បន្ន​នេះ​។​
​ដោយ ៖ ចាប​សំអាន​

 

Filed in: ព័ត៌មានជាតិ