សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​នគរបាល​ស្រុក​ពាម​រ​ក៏ សហការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ​រដ្ឋ​ឃុំ ព្រែក​ខ្សាយ​«​ខ​» បង្គ្រាប​ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ១ ករណី​

សមត្ថកិច្ច​នគរបាល​ស្រុក​ពាម​រ​ក៏ សហការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ​រដ្ឋ​ឃុំ ព្រែក​ខ្សាយ​«​ខ​» បង្គ្រាប​ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ១ ករណី​

ខេត្ត​ព្រៃវែង ៖ នៅ​ថ្ងៃ​ទី​១៦ កក្កដា ២០១៦ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ពាម​រ​ក៏ សហការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ​រដ្ឋ​ឃុំ ព្រែក​ខ្សាយ​«​ខ​» ចុះ​បង្គ្រាប​បទល្មើស​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ១ ករណី​នៅ​ចំណុច ភូមិ​០៦ ក្នុង​ឃុំ​ព្រែក​ខ្សាយ «​ខ​» ។

​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប និង ឃាត់ ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣  នាក់ ១-​ឈ្មោះ ចិន ហឿង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធំ ឃុំ​អង្គ​រាជ្យ ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បច្ចុប្បន្ន ធើ​ជា​កម្មក​លីឈើ​នៅ​ភូមិ​ឧត្តម​ឃុំ​ព្រែក​ខ្សាយ «​ក​» ស្រុក​ពាម​រ​ក៏ ២-​ឈ្មោះ ង៉ូវ គីម​លាង ភេទ​ស្រី អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​៦ ឃុំ​ព្រែក​ខ្សាយ​«​ខ​» ៣-​ឈ្មោះ ហ៊ាង ហុក ហៅ​តាំ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ  រស់នៅ​ភូមិ​៦​ឃុំ​ព្រែក​ខ្សាយ​«​ខ​» ស្រុក​ពាម​រ​ក៏ ដោយ​រឹបអូស​វត្ថុតាង​រួមមាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន​៦ កញ្ចប់​ធំ ៣ កញ្ចប់ តូច ៣ កញ្ចប់ ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ត្រូវ​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ពាម​រ​ក៏ ដើម្បី​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​ធ្វើ​ការដោះស្រាយ​តាម​និតិ​វិធី​។

​ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​ពី​លោក​អធិការ​ស្រុក និង​កម្លាំង​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ព្រែក​ខ្សាយ ដើម្បី​បំបាត់​រាល់​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ស្រុក​និង​ការពារ សុខ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ៕

 

IMG-20160718-WA0007 IMG-20160718-WA0008

Filed in: គ្រឿងញៀន