សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឆែក​ឃ្លាំង​ឧកញ៉ា​គ្មាន​បទបញ្ជា​ត្រូវ​ចាប់​ក្រៀក​ផ្អើល​គេ​នៅ​សែន​សុខ​!

​ឆែក​ឃ្លាំង​ឧកញ៉ា​គ្មាន​បទបញ្ជា​ត្រូវ​ចាប់​ក្រៀក​ផ្អើល​គេ​នៅ​សែន​សុខ​!

ភ្នំពេញ ៖ មន្ត្រីនគរបាល​ចំនួន​៥​រូប ក្នុងនោះ មាន​ថ្នាក់​ឧត្តមសេនីយ៍ត្រី (​ផ្កាយ​១) ម្នាក់ និង​៤​រូប​ទៀត សុទ្ធតែ​ពាក់​ស័ក្តិ​៣ និង​ស័ក្តិ​៤ ទាំង​កណ្តាល​ថ្ងៃ​ត្រូវបាន​កម្លាំង​សមត្តកិច្ច​នៃ​តម្រួត​បទបញ្ជា​ចុះទៅ​ចាប់​ក្រៀក នៅលើ​ដងផ្លូវ ទាំង​កំពុង​គ្រង​ឯកសណ្ឋាន កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩ នៅក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ ។

​ការពិត​មន្ត្រីនគរបាល​ចំនួន​៥​រូប ដែល​ត្រូវបាន​ឃាត់ ខ្លួន​នោះ សុទ្ធតែ​ជា​កម្លាំង​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) ក្រសួងមហាផ្ទៃ​។​មូលហេតុ​ត្រូវបាន​ឃាត់​ខ្លួន​ដោយសារតែ​ពួក​គេ​ចុះ​ទៅ​ឆែក​ទំនិញ​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយ គ្មាន​បទបញ្ជា​ពី​ថ្នាក់លើ គ្មាន​ការដឹកនាំ​ពី​ព្រះរាជអាជ្ញា និង​ពុំ​បាន​សុំ​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​?!​។​

​ប្រភព​ពី​មន្ត្រី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ក្រុម​មន្ត្រី​នគរបាល​ដែល​ត្រូវបាន​ឃាត់ខ្លួន​ខាងលើ​នេះ ដំបូង​ឡើយ បាន​បើករថយន្ត​២​គ្រឿង ទៅ​ឈប់​នៅ​មុខ​ឃ្លាំង​ស្តុក​ទំនិញ​ដ៏​ធំ​មួយ ស្ថិត​នៅលើ​ផ្លូវ​១០១៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក្នុង​គោលបំណង​ចូល​ទៅ​ឆែកឆេរ ប៉ុន្តែ​សកម្មភាព​ទាំងនេះ ធ្វើឡើង​ដោយ​ខុសច្បាប់ ដោយសារតែ ទី​១-​គ្មាន​លិខិត​បេសកកម្ម និង​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​របស់​ខ្លួន ទី​២-​មិន​មាន​ព្រះរាជអាជ្ញា​ចូលរួម​ដឹកនាំ​កម្លាំង និង​ទី​៣-​កម្លាំង​ទាំងនេះ​មិនបាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​នោះឡើយ​។​

​នៅមុន ពេល​កើតហេតុ ពួកគេ​ទាំង​៥​នាក់ មុន​ដំបូង​ឡើយ ស្លៀកពាក់​ស៊ីវិល ដោយ​សម្លៀកបំពាក់​ជា​ឯកសណ្ឋាន​នគរបាល ត្រូវបាន​ដាក់​នៅក្នុងរ​ថយ​ន្ត​ទាំងអស់ ប៉ុន្តែ​នៅ​ពេល​យក​រថយន្ត​ទៅ​ឈប់​ចត​មុខ​ឃ្លាំង​ទំនិញ ដែល​គេ​ដឹងថា មាន​ម្ចាស់​ជា​ឧកញ៉ា​ម្នាក់​ផង​នោះ ក៏​បាន​ធ្វើ​ការសួរនាំ​ថា កម្លាំង​មកពី​ខាង​ណា​? ប៉ុន្តែ​ពួកគេ​មិន​ប្រាប់ ហើយ​ពេល​សុំ​លេខ​ទូរស័ព្ទ ក៏​មិន​ឱ្យ ហើយ​អញ្ជើញ​ឱ្យ​ចូល​ក្នុង ក៏​មិន​ព្រម​ចូល ហេតុដូច្នេះ​ហើយ ទើប​ម្ចាស់​ឃ្លាំង​បាន​សុំ​អន្តរាគមន៍​ទៅ​ថ្នាក់លើ រហូត​បញ្ជា​ឱ្យ​កម្លាំង​តម្រួត​បញ្ជា ចេញ​ទៅ​ឃាត់ខ្លួន​ពួក​គេ​តែម្តង​។​

​លោក​ឧត្តមសេនីយ៍ទោទូ​ចយុ​ទ្ធា​អនុប្រធាន គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​អះអាង​ថា «​កម្លាំង​របស់លោក​ធ្វើការ​ដោយ​ឆន្ទៈ​ពិតប្រាកដ ហើយ​មាន​ការឯកភាព​ពី​ព្រះរាជអាជ្ញា និង​តាម​រថយន្ត​ដឹក​បារី​ក្លែងក្លាយ​មួយគ្រឿង មិនមែន​ចេះ​តែ​ធ្វើ​សកម្មភាព ខុសច្បាប់​នោះ​ឡើយ ហេតុ​ដូច្នេះ​ទើប ឯកឧត្តម អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើ​ការសម្របសម្រួលឲ្យមា​ន​ការអនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ ហើយ​បើ​ធ្វើ​ខុស​មែន​នោះ ឯកឧត្តម អគ្គស្នងការ ក៏​មិនឲ្យ​ទៅ​វិញ​ដែរ​»​។​

​ក្រោយ​ពី​ដឹង​ថា ឧកញ៉ា​រាយការណ៍​រក​កម្លាំង​អន្តរាគមន៍​ពួគេ​ក៏​ស្ទុះ​មក​រក​ឯកសណ្ឋាន​វិញ​ទៅ ។ នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​បញ្ជាក់ថា ពិតជា​មាន​ការឃាត់ខ្លួន​មន្ត្រីនគរបាល​ទាំង​នោះ​មែន ដែល​ពួកគេ​នៅ​ខាង​ប្រឆាំង​ទំនិញ​ក្លែងក្លាយ ប៉ុន្តែ​ក្រោយ​ការសួរនាំ ក៏​ឱ្យ​ត្រឡប់​ទៅ​វិញ​តែម្តង​។​ប្រសិនបើ​មាន​ច្បាប់ទម្លាប់​មែន រឿង​ហ្នឹង​ច្បាស់​ជា​ត្រូវ​ជម្រះបញ្ជីរ​ជាមួយគ្នា​នៅពេល​ក្រោយ​ទៀតហើយ !៕

 

Filed in: ព័ត៌មានជាតិ