សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​សក្តិ​បី ជន​ឈាន ហៅ​ជ្រក់ កៀគរ​អ្នកស្រុក​ឡើង​ភ្នំ​កាប់​ឈើ​ក្រញូង​ក្នុង​ដី​ថៃ​តែ​ទិញ​ចូល​ថោក​?!

លោក​សក្តិ​បី ជន​ឈាន ហៅ​ជ្រក់ កៀគរ​អ្នកស្រុក​ឡើង​ភ្នំ​កាប់​ឈើ​ក្រញូង​ក្នុង​ដី​ថៃ​តែ​ទិញ​ចូល​ថោក​?!

​ឧត្តរមានជ័យ​ ៖​ ទា​ហ៊ាន​ជា​កងទ័ព​ការពារ​ព្រុំដែន​កុំ​អោយ​ជនបរទេស​ឈ្លានពាន និង​ការពារ​មិន​អោយ​អ្នកស្រុក​ឆ្លងដែន​ចូល​ទៅ​កាប់​ឈើ​ក្នុង​ប្រទេស​ថែ​តាម​បទបញ្ជា​នាយករដ្ឋមន្ត្រី ព្រោះ​ថៃ​ចាប់​ដាក់គុក​និង​បាញ់​សម្លាប់​ចោល​ខ្មែរ​យើង​ច្រើ​នាក់​ហើយ​។

​ទោះជា​យ៉ាងណា​លោក​អនុ​សេនីយ៏​ត្រី​ជន​ឈាន ហៅ​ជ្រក់​មេបញ្ជាការ​កងអនុសេនាតូច​លេខ​៣​ចំណុះ​អោយ​អនុ​សេនា​ធំ​ការពារ​ព្រំដែន លេខ​១​ផ្នែក​សឹក​រង​នៃ​ស្រុក​អន្លង់វែង​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​បាន ប្រើ​អំណាច​តួនាទី ទឹកប្រាក់​កៀរគរ​ប្រជាពលរដ្ឋ​ឲ្យចូល​កាប់​ឈើប្រណិត​ក្នុងដ​ថៃ​តាម​ទីតាំង​ឈរជើង​នៅ​ឡាក់​១០​ឡាក់​១១ ភូមិ​ដងទង់​សង្កាត់​កូន​ក្រៀល​ក្រុង​សំរោង​ខេត្តឩត្ដរមានជ័​យ​។​

​បើ​តាម​សេចក្តីរាយការណ៍​ក្រុមទី ១​មានឈ្មោះ ប៉ក់ ២ ឈ្មោះ ទួក ពីរ​នាក់​នេះ​ជា​មេក្រុម​ដោយ​មាន​សមាជិក​របស់​គេ​ជាង​១០​នាក់ រស់នៅ​ស្រុក​ត្រពាំង​ប្រាសាទ​។

​ប្រធាន​ក្រុម​ទី​២​មាន​៖ ១​ឈ្មោះ​រ៉ា​ត ២​ឈ្មោះ​ង៉ា រស់នៅ​ភូមិ​ដងទង់​។​ឯ កូនក្រុម​ពួក​របស់គេ​មាន​ជាង​១០​នាក់​។​

​ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​អោយដឹងថា​៖​កាលពី ថ្ងៃទី​៨​ខែ​មករា​ឆ្នាំ​២០១៩​ក្រុម​ដែល លូច​អារឈើ​ក្នុង​ប្រទេស​ថៃ បាន​ស្ពាយ​ឈើ​មក​លក់​អោយ​លោក​ជន​ឈាន​ហៅ​ជ្រក់​។​ក្នុងនោះ​មាន ឈើ​ធ្នួ​ង់​មុខ​៤០​បណ្តោយ​មួយ​ម៉ែត្រ​ពីរ​តឹក​មួយ​គីឡូក្រាម​មាន​តម្លៃ​១២០០០​រៀល ។​

​ឈើ​ក្រញូង​មាន មុខ​០៨​ឬ​០៩​ឬ មុខ​១០​បួន​ជ្រុង​គេ​ទិញ​មួយ​គីឡូ​១៤០០០​រៀល​។ ពីរ​បី​ថ្ងៃ​ចុះ​មក​ពី​ដី​ថៃ​មួយ​ក្រុម​គឺ លោក​សក្តិ​បី​ជ្រ​ក់​ប្រ​ម៉ូ​ល​ទិញ​ឈើ​ទាំងអស់​បាន​មួយ​ឡាន​ទើប ដឹក​ទៅ​លក់​អោយ​មេ​ឈ្មួញ​ធំ​នៅ​ស្រុក​អន្លង់វែង ។ គេ​ជឿ​ថា​
​លោក សក្តិ​បី​ទា​ហ៊ាន​ឈ្មោះ​ជ្រក់​ប្រព្រឹត្ត​បទល្មើស​ជួញ​ឈើ​ក្រញូង​ជាច្រើន​ឆ្នាំ​ហើយ មិនមែន​លោក​មេបញ្ជាការ​វរៈ​សេនា​ធំ​មិន​ដឹង​នោះទេ តែ​ធ្វើ​មិនដឹង​?!​។ ទំនង​ជា​លោក​បាន​ប្រេង​រំអឹល​ពី​លោក​ជ្រក់​ហើយ​មើល​ទៅ​បាន​ជា​ចេះ​តែ​ស្រួល​រហូត​ចឹង​នោះ​?​។​

​សូមបញ្ជាក់​ថា​ក្រុម អ្នក​ឡើង​កាប់​ឈើ​ក្នុង​ដី​ប្រទេស​ថៃ គេ​បាន​រៀបចំ​ជា​ប្រពន្ធ័​គឺ លោក​សក្តិ​បី​ជ្រក់​អោយប្រាក់​ខ្ចី​មុខ​។​គេ​ឩ​ប​ត្ថ​ម​គ្រង់យ៉ាង តែ​បើ​កាប់​ឈើ​បាន​ឈើ​មក​គេ​ទិញ​ថោក​ជាង​ឈ្មួញ​ផ្សេង​ក្នុង មួយ​គីឡូ​បី​ទៅ​បូ​ន​ពាន់​រៀល​មួយ​គីឡូ​ចឹង​ទៅ​។ បើ​អ្នកណា​បាន​ឈើ​ហើយ​ហ៊ាន​គេច​លួច​ទៅ​លក់​ឈើ​អោយ​អ្នកដទៃ លោក​ជ្រក់​ចាប់​យក​មិន​អោយ​ប្រាក់ ទេ នេះ​បាន​ហៅ​ថា​ពូកែ​រកប្រាក់​ជូន​មេ មែន​។​

​នៅ​ថ្ងៃ​ទី​១០ អង្គភាព​យើងខ្ញុំ សុំ​ព្យាយាម​សុំ​ការពន្យល់​ពី​លោក​ជន​ឈាន​ហៅ​ជ្រក់​តាម​ទូ​ស័ព្ទ​តែ មិនអាច​ទាក់ទង​បាន ។​សង្ឃឹម​ថា​ក្រុមចំរុះ​បង្ក្រាប​ការ​ជួញ​ឈើ​ក្រញូង​ដែល​លោក​វេង​សុខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រកក្ខា​ប្រមាញ់​និង​នេសាទ​បង្កើត​កាលពី​ថ្ងៃ​ទី​៤​មករា​ឆ្នាំ​២០១៩​នឹង​បញ្ជូន​មនុស្ស​ចុះ​ស្រាវជ្រាវ​មើល​រឿង​នេះ​ជាមិនខាន​!​។​

Filed in: ព័ត៌មានជាតិ