សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឈួន រ៉ា​ប្រធាន​ប្រជា​ការពារ​ភូមិ ក្អេងក្អាង​តាំងខ្លួងថ​ជា​ប្រធានសហគ​មន៍ភួមិ​កោះ​តាមូវ ប្លន់​តំណែង​តួនាទី​លោក ផល្លា បង្កចលាចល​នៅក្នុង​ភូមិ​!!

​លោក ឈួន រ៉ា​ប្រធាន​ប្រជា​ការពារ​ភូមិ ក្អេងក្អាង​តាំងខ្លួងថ​ជា​ប្រធានសហគ​មន៍ភួមិ​កោះ​តាមូវ ប្លន់​តំណែង​តួនាទី​លោក ផល្លា បង្កចលាចល​នៅក្នុង​ភូមិ​!!

​កំពង់ឆ្នាំង​៖​តើ​ជា​ការពិត​ដែរឬទេ​?​ប្រភព មួយ​បាន​បង្ហើប​ឲ្យ អ្នកយក​ព័ត៌មាន​ដឹងថា លោក ឈួន រ៉ា កំពុងតែ​ក្អេងក្អាង​ថា​ខ្លួន​ជា​ប្រធាន​សហគមន៍​និង​បក្ខពួក​របស់​គេ​កំពុងតែ​យក​តួនាទី​របស់​លោក ផល្លា ជា​ប្រធាន​សហគមន៍​នេសាទ​ភូមិ​កោះ​តា​មូវ​ពិត​ទៅ​បង្កចលាចល​នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ​ដែល​លើស​ពី​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

​លោក​ឈួន​រ៉ា​និង​បក្ខពួក​ដែល​គេ​ធ្លាប់​ស្គាល់​ជា​អ្នកតំណាង​ប្រជាពលរដ្ឋ​ក្នុង​ការតវ៉ា​រឿងរ៉ាវ​កន្លងមក​បាន​ធ្វើ​សកម្មភាព​ជា​បន្តបន្ទាប់​ក្នុងការ​ដើរ​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ 102 គ្រួសារ​រស់នៅ ភូមិ​កោះ​តា​ម៉ូ​វ ក្នុង​មួយ​គ្រួសារៗ​ចំនួន 18 ម៉ឺន​រៀល ដោយ​យក​លេស ប្រាប់​ប្រជាជន​ថា​៖​យក​ទៅ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​អ្នកស្រី ជា គឹម​ឡេង ។​
​ការប្រមូល​លុយ​លើក​ទី​មួយ​បាន​15​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ និង​ប្រមូល​លើក​ទី​ពីរ បាន​3​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ដោយ​ប្រាប់​ប្រជាជន​ថា យក​ទៅ​ធ្វើ​ប្លង់​ដី​។ តែ​ជាក់ស្ដែង​រឿង​ក្តី​ក៏​មិន​ទាន់​ចប់ ប្លង់​ដី​ក៏​មិនទាន់បាន តែ​លុយ​ប្រហែល​ជា​អស់រលីង​បាត់​ទៅ​ហើយ​មើលទៅ​។​

​ជុំវិញ​ភាព​មិន​ប្រក្រតី​ខាងលើ​ត្រូវបាន​លោក យាន ស៊ីថា ដែល​ជា​បក្ខពួក​របស់​លោក ឈួន រ៉ា​បាន​ផ្ដល់​ព័ត៌មាន​ដល់​កាសែត ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា​៖​ការប្រមូល​លុយ​នោះ​ពិត​ដែរឬទេ​លោក​យាន ស៊ីថា ឆ្លើយ​យ៉ាងខ្លី​ថា​អត់​ដឹង​អី​ផង​?​។ ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ស្នើអោយ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​មេត្តា​ធ្វើ​ការស្រាវជ្រាវ​ឲ្យបាន​ច្បាស់​ជុំវិញ​ការដើរ​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​នេះ​តើ​លោក​ឈួន រ៉ា​យក​ទៅ​ធ្វើ​អ្វី អោយ​ច្បាស់លាស់​? ដើម្បី​ចៀសវាង​កុំឱ្យ​មាន​ការប៉ះពាល់​ទៅ​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាជន​និង​កុំឲ្យ​ប្រជាជន​ចាញ់បោក​ជន​ឆ្លៀត​ឱកាស​កេងចំណេញ​សំរាប់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​និង​បក្ខពួក​(​ត្រីងៀត​ឆ្លៀត​ពង​)​។​

​ចំពោះ​ការ​អង្គុយ​លើ​ចង្អេរ​លើ​ក​ខ្លួនឯង​ជា​ប្រធាន​សហគមន៍​នោះ​ត្រូវបាន លោក ផល្លា ជា​ប្រធាន​សហគមន៍​ពិតប្រាកដ​បាន​បង្ហាញថា​៖ នេះ​ជា​ការ រំលោភ​ម​សិទ្ធ​គាត់​ហើយ​។ បើ​ចង់​ក្លាយជា​ប្រធាន​សហគមន៍​ពេញសឹទ្ធ​គួរ​បោះឆ្នោតទំ​លាក់គាត់​ចោល​សិន​ទៅ ។​

​ចំណែក​លោក​គៀម គឹម​ហាក់ ជា​មេឃុំ​កំពង់ព្រះ​គគីរ​វិញ​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា​ក្នុងនាម​គាត់​ជា​មេឃុំ​គឺ​គាត់​បាន​ទទួល​ដឹងឮ​ថា​ប្រធាន​សហគមន៍​គឺ​ឈ្មោះ ផល្លា រីឯ​លោក ឈួន​រ៉ា តួនាទី​ត្រឹម​អនុប្រធាន​តែប៉ុណ្ណោះ​មិន​ដូច​អ្វី​ដែល​លោក​ឈួន រ៉ា​គាត់​អះអាង​ប្រាប់​អ្នកព័ត៌មាន​ឡើយ​។​

​ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ​គឺ​កើត​ហេតុ​ក្នុងអំឡុងពេល​ដែល​កំពុង​តែ​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​អ្នកស្រី​ជា​គឹម​ឡេង​និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​តា​ម៉ូ​វ​ក្នុង​ពេល​ថ្មីៗ​នេះ​។​

 

 

Filed in: ព័ត៌មានជាតិ