សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុមហ៊ុន​ស៊ីបៃ​អូ​ថេក​នៅក្រ​ចេះតែ​ដឹកនាំ​ការកាប់​បំផ្លាញ​ដើមឈើ​នៅ ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង​?!

​ក្រុមហ៊ុន​ស៊ីបៃ​អូ​ថេក​នៅក្រ​ចេះតែ​ដឹកនាំ​ការកាប់​បំផ្លាញ​ដើមឈើ​នៅ ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង​?!

ស្ទឹងត្រែង​៖​សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង អះអាងថា ដើមឈើ​ផលិត​ជ័រទឹក​រាប់សិប​ដើម​បន្ថែមទៀត ឋិត​នៅ​ចំណុច​អូរ​គ្រា​ក់ នៃ​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ត្រូវ​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេក (Ci – Biotech Co ., Ltd) ដឹកនាំ​ការ​កាប់រំលំ​ធ្វើ​អាជីវកម្ម និង​ដឹកជញ្ជូន​ចូល​ការដ្ឋាន​របស់​ក្រុមហ៊ុន ដែល​មាន​ទីតាំង​ឋិត​នៅ ឃុំ​បឹង​ចារ​ខេត្តក្រចេះ​ឯណោះ​។

​ជាក់ស្តែង​ដើមឈើ​ផល​ផលិត​ជ័រទឹក​ជាង ៣០​ដើម ត្រូវ​កម្មករ​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​កកាប់ ដោយ​ដឹកជញ្ជូន​តាម​រថយន្ត​ប៉ា​កុង ៣​គ្រឿង ចេញ​ក្រៅ កាលពី​ថ្ងៃ​ទី​៤ មករា​។ ឈ្មោះ សុខ ជា ដែលជា​មេ​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេក គឺជា​អ្នកដឹកនាំ​បញ្ជា​កម្មករ​និង​ប្រជាពលរដ្ឋ​ឲ្យចូល​កាប់ឈើ អារច្រៀក​ឈើ ដឹក​ចេញពី​ព្រៃ​ឡង់​ក្នុង​ឃុំ​សៀម​បូក ជា​រៀងរាល់ថ្ងៃ​។​

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដើម​ខែ​មករា ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេក ធ្វើ​សកម្មភាព​កាប់រំលំ​ដើម​ច្បោះ​ជ័រ​ធំៗ​ដឹក​ចេញពី​ព្រៃ​ឡង់​ក្នុង​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង យ៉ាង​គឃ្លើន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់​នៅ​របស់​ប្រជាពលរដ្ឋ ហើយ​លោក ម៉ុម សារឿ​ន អភិបាលខេត្ត​ស្ទឹងត្រែង និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បែរជា​នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​

​អ្នកសម្របសម្រួល សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង កញ្ញា ឈឿន
​លី ឲ្យ​កាសែត​ដឹង ថា ក្រុមហ៊ុន​បាន​បញ្ជូន​គ្រឿងចក្រ និង​កម្មករ​ជា​ច្រើន​នាក់ កាប់រំលំ​ឈើ​នៅ​ទីតាំង​ដែល​សំបូរ​រណ្ដៅជ័រ​ទឹក​របស់​អ្នកស្រុ​ករាប់រ​យ​គ្រួសារ​។ មេឃុំ​បឹង​ចារ លោក ហុល សឿន ឲ្យដឹងថា អាជ្ញាធរ​ឃុំ​ក្រោយពី បាន​ទទួលដំណឹង​ពី​អ្នកភូមិ លោក​បាន​រាយការណ៍​ជូន​ថ្នាក់លើ​រួចហើយ​។ លោក​ថា ខ្ញុំ​ចង់​ដោះស្រាយ​បញ្ហា​កាប់​ដើម​ច្បោះ​នេះដែរ​»​។​

​សូមបញ្ជាក់​ថា​៖​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​កក (Ci-Biotech Co., Ltd.) ទួលបាន​ដី​សម្បទាន​សម្រាប់​វិនិយោគ​ដំណាំ​ឧស្សាហកម្ម អាកាស្យា ឬ​ស្ថានីយ​ស្ដារ​ព្រៃឈើ​ឡើងវិញ មាន​ទំហ៊ំ​ជាង ៣​ម៉ឺន​ហិកតារ ( ៣៤.០០៧ ) កាលពី​ខែ​មិថុនា ឆ្នាំ​២០១២ ឋិត​នៅក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​មួយ​ផ្នែក​ចូល​ដី​ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង​។ ក៏ប៉ុន្តែ​ពលរដ្ឋ និង សហគមន៍​ព្រៃ​ឡង់​ចោទថា ក្រុមហ៊ុន​នេះ ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ដែនជម្រកសត្វព្រៃ​ឡង់​ខុសច្បាប់ និង​មាន​ដេប៉ូ​អារច្រៀក​ឈើ​ដឹក​ទៅ​ប្រទេស​វៀតណាម​ផង​។​

​សហគមន៍​ព្រៃ​ឡ​ង់ ខេត្ត​ក្រចេះ ឲ្យដឹងថា ដើមឈើ​ផលិត​ជ័រទឹក ដែល​នៅ​សេសសល់​ច្រើនជាងគេ ក្នុង​តំបន់​ព្រៃ​ឡង់ នៅ​ចំណុច​អូរ​ឡង់ និង​អូរ​គ្រា​ក់ នៃ​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង កំពុង​ប្រឈម​ការបាត់បង់​ជា​បន្តបន្ទាប់ ក្រោយ​ពី​ក្រុមហ៊ុន​បញ្ជូន​គ្រឿងចក្រ និង​រថយន្ត​ប៉ា​កុង ចូល​តំបន់​នោះ​។ ក្រុម​ស្នូល​ព្រៃ​ឡង់ ខេត្តក្រចេះ​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ សង្កេតឃើញថា ក្រុមហ៊ុន កំពុង​ដំណើរការ​អាជីវ​កម្ម​ឈើ ដែល​មាន​កម្មករ​ក្រុមហ៊ុន​រាប់សិប​នាក់ សម្រុកចូល​អារ​ឈើមូល ជាច្រើន​តំបន់ ជាពិសេស​នៅ​កន្លែង​ដែល​សំបូរ​ដើមឈើ​ផលិត​ជ័រទឹក​អ្នកស្រុក​។ លោក​បារម្ភ​ថា ឈើមូល​ធំ និង​រណ្ដៅជ័រ​ទឹក​អ្នកស្រុក​នឹង​វិនាស​មហន្តរាយ ៖ «​ក្នុង​តំបន់​អូរ​ឡង់​មាន​ច្បោះ​ច្រើន ជាង​អូរ​ជាំ ព្រោះ​អូរ​ជាំ​ក្រុមហ៊ុន​កាប់​មួយ​ចំនួន​ធំ​ហើយ​។​

​សហគមន៍​ព្រៃ​ឡង់​បារម្ភ​ខ្លាំង ព្រោះ​អី​ក្រុមហ៊ុន​លាក់បាំង អាជីវកម្ម ហើយ​អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត​កាន់ជើង​ក្រុមហ៊ុន​អស់ហើយ ដោយ​គេ​ថា ក្រុមហ៊ុន​មាន​ច្បាប់ បើ​យើង​និយាយ​អី​អត់​មាន​ប្រសិទ្ធភាព​»​។​បើ​តាម​សហគមន៍​ព្រៃ​ឡង់​ខេត្តក្រចេះ​ឲ្យដឹងថា​កាល​ពី​ទី​២៤ ខែ​ឧសភា កន្លងទៅ​មាន សាឡាង​មួយគ្រឿង​ដែល​លិច​នៅ​កំពង់ដរ​ក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​គឺ​មកពី បាន​ផ្ទុក​ឈើមូល​ប្រហែល​ជិត​២០​ម៉ែត្រគូប ជា​របស់​ក្រុមហ៊ុន​ស៊ី​បាយ​អូរ​ថេក (Ci-Biotech Co., Ltd.) ដែល​គ្រោង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។​

​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេក ឬ​ស្ថានីយ​ស្តារ​ព្រៃឈើ​ឡើងវិញ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​វិនិយោគ តែព្រៃ​រិចរឹល តែ​ធាតុពិត​ក្រុមហ៊ុន​នេះ វិនិយោគ​នៅ​តំបន់​ព្រៃស្រោង​ខុសច្បាប់ ក្នុង​ឃុំ​កំពង់ចាម និង​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ​ដោយ​ឈូសឆាយ​ព្រៃស្រោង យក​ឈើ​មានតម្លៃ និង​កាប់​បំផ្លាញ​ដើមឈើ​ផលិត​ជ័រទឹក ជា​បន្តបន្ទាប់ តាំងពី​ឆ្នាំ​២០១២ រ​ហួត​មកទល់ពេលនេះ​៖ «​និយាយ​រួម​ទៅ​សម្បទាន​ដូច​ស្តារ​ព្រៃឈើ​ឡើងវិញ ប៉ុន្តែ​ប្លុក​ហ្នឹង សុទ្ធ​ដើមឈើ​ធំៗ ព្រៃ​ក្រាស់​នៅ​តំបន់​ហ្នឹង ហើយ​ដើម​ច្បោះ​របស់​ពលរដ្ឋ​រាប់ពាន់​ដើម​នៅក្នុង​ប្លុក​របស់​ក្រុមហ៊ុន និង​មាន​ឧកញ៉ា ២ ទៅ​៣​នាក់ ដើម្បី​ធ្វើ​ភាគហ៊ុន​»​។​

​កាលពី​ឆ្នាំ​២០១៦ ពលរដ្ឋ​រស់នៅ​ឃុំ​វឌ្ឍនៈ និង​ឃុំ​កំពង់ចាម ធ្លាប់​បាន​ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​នេះ​ថា ប្រើ​គ្រឿងចក្រ ឈូសឆាយ​យក​ឈើ​មាន​តម្លៃ​នៅ​តំបន់​ព្រៃ​ឡង់ និង​បោះទីតាំង​អារច្រៀក និង​ដេប៉ូ​អារឈើ​ក្បែរ​តំបន់​ព្រៃ​ឡ​ង់ ដែល​មាន​រថយន្ត​យី​ឌុប​ច្រើន​គ្រឿង​ត្រៀម​ដឹក​ចេញ​ក្រៅ ទៅកាន់​ប្រទេស​វៀតណាម​។​

​លើសពីនេះ សហគមន៍​រស់នៅ​ក្បែរ​តំបន់​ព្រៃ​ឡ​ង់ ធ្លាប់​ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​នេះ​ច្រើនសារ ពី​បទ​កាប់បំផ្លាញ​ដើមឈើ​ផលិត​ជ័រទឹក​របស់​ពួកគេ​អស់​រាប់​ម៉ឺន​ដើម តែ​គ្មាន​ដំណោះស្រាយ​។​

​ប្រជាពលរដ្ឋ​និយាយថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទេនោះ គឺ​គ្មាន​ក្រុមហ៊ុន​ឬ​ជនល្មើស​ណា​អាច​កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​ព្រៃ​ឡង់ នៃ​ឃុំ​សៀម​បូក ស្រុក​សៀម​បូក យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ទេ​។​

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​ព្រៃ​ឡង់​ក្នុង​ឃុំ​សៀម​បូក ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​មុនពេល​ព្រៃ​ឡង់​ក្នុងស្រុក​សៀម​បូក ត្រូវ​វិនាស​ហិនហោច​អស់​។​

 

Filed in: ព័ត៌មានជាតិ