សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់​ឈ្មួញ​ឈើ​ជា​អធិការរង​នគរបាល​ស្រុក​អូររាំង​បាន​មួយ​ដង្ហើម​ចង្រឹត​លែង​វិញ​បាត់​!

ចាប់​ឈ្មួញ​ឈើ​ជា​អធិការរង​នគរបាល​ស្រុក​អូររាំង​បាន​មួយ​ដង្ហើម​ចង្រឹត​លែង​វិញ​បាត់​!

​ខេត្ត​មណ្ឌលគិរី​៖​ឈ្មួញ​ឈើ​ចាស់វស្សា​ម្នាក់ មាន​តួនាទី​ជា​អធិការរង នគរបាល​ស្រុក​អូររាំង ឈ្មោះ​ខៃ​វណ្ណៈ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខេត្ត​មណ្ឌលគិរី​ចាប់វាយ​ខ្នោះ​ក្នុង​បទល្មើស​ដឹកជញ្ជូន​ឈើ​ជាក់ស្តែង កាលពី​ព្រលប់​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​ចំណុច វាល​អាមេរិកកាំង ស្រុក​អូររាំង បញ្ជូន​ខ្លួន​មក​អធិការដ្ឋាន នគរបាល​ស្រុក​អូររាំង​ទាំងយប់ ជាមួយ​វត្ថុតាង​ឡាន និង ឈើ ។

​តែ​ព្រឹក​ឡើង ជនសង្ស័យ​នៃ​បទល្មើស​ព្រៃឈើ​ជាំ​អធិការរង​នគរបាល​ស្រុក​អូ​រាំង​ទទួល​ផែន​ព្រហ្មទណ្ឌ ឈ្មោះ ខៃ វណ្ណះ បាន​របូត​ខ្នោះ​ពី​ដៃ​បាត់​ខ្លួន​មនុស្ស​នៅ​តែ​ពាក្យ ពាក្យ​អា​ចាម​រ៉ា​ម ថា បាន​ទុក​លុយ​ចំនួន ៣៥០០០​ដុល្លារ​ធានា​ខ្លួន​ដែរ ។​

​ករណិយ៍​នេះ​ប្រជាជន សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ឲ្យដឹងថា​ម្សៀ​ខៃ​វណ្ណៈនេះ គឺ​ជា​មេ​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ជា​យូរ​ឆ្នាំ​មក​ហើយ​ដោយ​គាត់​បាន​បង់លុយ​អោយ​សមត្ថកិច្ច ជំនាញ អាជ្ញាធរ​ផង លោតឆ័ត្រ​ផង យក​តួនាទី​ជា​អធិការរង​ផង​ទើប បាន​សុខ​រហូត ដល់​ព្រលប់​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៩ ក៏​លេចឮ​ថា​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ ក្នុង​បទល្មើស​ដឹកជញ្ជូន​ឈើ តាម​បញ្ជា​ថ្នាក់លើ ផ្អើល​អស់​អ្នកស្រុក​អូររាំង ។ តែ​ចុងក្រោយ​ឃ្សុយ​លោក​ខៃ​វណ្ណៈ​ប្រើ​យុទ្ធសិល្ប​មហា​រំអឹល​បំបាងកាយ​វិញ​បាត់ ។​

​រឿង​ចាប់​វ៉ៃខ្នោះ​បា​មួយ​ដង្ហើម​ចង្រឹត​ជន​លើ​លោក​អធិការរង​នគរបាល​ស្រុក​អូ​រាំង​ឈ្មោះ ខៃ វណ្ណះ អង្គភាពយើងខ្ញុំ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៩ ។ ផ្ទុយទៅវិញ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​ចេញមុខ​ការពារ​ថា​៖ មិន​មាន​ករណី​វ៉ៃខ្នោះ​អធិការរង​នោះទេ គ្រាន់តែ​ជា​ការភ័ន្តច្រឡំ​បន្តិចបន្តួច គាត់​បាន​ដឹក​ឈើ​យកមក​ធ្វើ​ផ្ទះ ក្នុងនោះ​មាន​ឈើ​ក្រឡឹង​៣​ដុំ​ប៉ុណ្ណោះ​តើ​!?​។ លោកស្នងការ​បន្តថា​៖ បច្ចុប្បន្ន​សម្រប​ចប់​ហើយៗ ក៏​មិន​ធ្ងន់ធ្ងរ​ដែរ​(six)?​។​

​លោក សូ សុវណ្ណ ស្នងការរង ទទួល​ផែន​ព្រហ្មទណ្ឌ បានអោយដឹងថា​៖ ខ្ញុំ​ទទួល​ដំណឹង​ដែរ​ចំពោះ​ករណី​ខាង​នោះ ប៉ុន្តែ​លោក ខៃ វណ្ណះ អធិការរង គាត់​ដឹក​តែ​ជំនៀ​ឈើ​តិចតួច​ទេ គ្រាន់​លក់​រួច​ថ្លៃ​បាយ ថ្លៃ​សាំង ហើយ​គាត់​ក៏​មិន​ត្រូវ​ឃាត់ខ្លួន ព្រោះ​ជា​រឿង​កំប៉ិចចកំប៉ុក ចេះ​តែ​មាន​ការយោគយល់​គ្នា​ទៅ​?​។​

​លោក អ៊ុំ វណ្ណ​សុភ័​ក្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​មណ្ឌលគិរី បាន​ប្រាប កាលពី​ថ្ងៃ​ទី​០៩​ខែ​មករា​ឆ្នាំ​២០១៩​អោយ​កាសែត​ដឹង​ថា​រឿង​នេះ​លោក​ទើប​និង​ដឹង​ប៉ុន្តែ​លោក​មាន​ភារកិច្ច​មក​ប្រជុំ​នៅ​ភ្នំពេញ​!​។​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​មណ្ឌលគិរី បញ្ជាក់ថា​៖ រឿង​នេះ​ខាង​សមត្ថកិច្ច​មិន​ទាន់​ប្រគល់​ឈើ​នោះ​មក​អោយ​ខាង​ជំនាញ​តាម​នីតិវិធី​នៅឡើយ​ទេ​។ ចំពោះ​ករណី​ដែលថា អធិការរង ខៃ វណ្ណះ របូត​ខ្នោះ គេចខ្លួន ជាមួយ​និង​ការចំណាយ​ថវិកា ៣៥០០០​ដុល្លារ លោក អ៊ុំ វណ្ណ​សុ​ភ័ក៍ មិន​ធ្វើ​ការអត្ថាធិប្បាយ ច្រើន​ទេ​ដោយ​លោក​ឆ្លើយ​យ៉ាងខ្លី​ថា​ចាំ​សួរ​កូនចៅ​សិន​?​។​

​សូមបញ្ជាក់​ថា​៖ រឿងរ៉ាវ​បទល្មើស​ព្រៃឈើ​បន្ត​កើត​ហូរហែ​នៅ​ខេត្ត​មណ្ឌល​គី​រី ភាគច្រើន​ប្រព្រឹត្ត​ដោយ​ឧកញ៉ា​និង សមត្ថកិច្ច ជា​អ្នក​រកស៊ី​ធ្លាប់​ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ព្រមាន លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌល​ម្តង​ហើយ​កាលពី​ថ្ងៃ​ទី​២៦​តុលា​ឆ្នាំ​២០១៨ តែ​មកដល់​ថ្ងៃ​ទី​៣១​កញ្ញា​ឆ្នាំ​២០១៨​លោក​ស្វាយ​សំ​អ៊ាង​ឌឺ​ឌឺ​ថា​ស្រុក​មណ្ឌល​គី​រី​គ្មនា​ទេ​បទល្មើស​ព្រៃឈើ​!៕

 

Filed in: ព័ត៌មានជាតិ