សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រសួង​កសិកម្ម​បង្កើត​ក្រុម​បង្ក្រាប​បទល្មើស​ឈើ​ក្រញូង​មួយទៀត​ក្នុង​ពេល​ដែល​ក្រុមចំរុះ​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍សៅ​សុខាសំ​ងំ​ដេក​!

ក្រសួង​កសិកម្ម​បង្កើត​ក្រុម​បង្ក្រាប​បទល្មើស​ឈើ​ក្រញូង​មួយទៀត​ក្នុង​ពេល​ដែល​ក្រុមចំរុះ​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍សៅ​សុខាសំ​ងំ​ដេក​!

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​លោក​វេង​សាខុន បានឲ្យ​ដឹង​អំពី​ការសម្រេច​បង្កើត​ស្ថាប័ន​ថ្មី​មួយ​បន្ថែម​ទៀត​របស់​រាជរដ្ឋាភិបាល​សម្រាប់​បង្ក្រាប​បទល្មើស​ឈើប្រណិត​មានឈ្មោះ​ថា «​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ថ្នាក់ជាតិ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការកាប់ ការដឹកជញ្ជូន ការប្រមូល ការ​ស្តុក​ទុក និង​ការនាំចេញ​ឈើ​គ្រញូង​»​។

​លោក វេង សាខុន បាន​ឲ្យ​កាសែតដឹងថា ការបង្កើត​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ថ្នាក់ជាតិ ដើម្បី​បង្ក្រាប​ការកាប់​ឈើ​គ្រញូង ដោយសារ​ឈើ​នេះ ជា​សម្បត្តិ​ដ៏​កម្រ​មួយ​របស់​ប្រទេស​កម្ពុជា​។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានបញ្ជាក់​ដូច្នេះ «​ការបង្កើត​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ថ្នាក់ជាតិ​នេះ គឺ​ដើម្បី​អនុវត្តន៍​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៣​។ ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​មាន​ជា​បន្តបន្ទាប់​មក​ហើយ តែ​យើង​ចង់​បង្កើន​ប្រសិទ្ធភាព​បន្ថែមទៀត លើ​ការបង្ក្រាប​បទល្មើស​ឈើ​គ្រញូង ដែល​ជា​ប្រភេទ​ឈើ​កម្រ​នៅក្នុង​ប្រទេស​របស់​យើង​»​។​

​សូម​បញ្ជាក់​ដែរ​ថា​កាលពី​ថ្ងៃ​ទី​១៥​មករា​ឆ្នាំ​២០១៣​សម្តេច​តេជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​អាណត្តិ​ទី​៥​បាន​ចេញ​អនុក្រឹត្យ​បង្កើត​ក្រម​ចំរុះ​ថ្នាក់ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ភូមិភាគ​ឥ​សាន្ត​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​។​ក្រុម​មួយ​នេះ​ធ្វើ​សកម្មភាព​គ្នុង​អាណត្តិ​ទី​៥​បាន​ប្រហែលជា​២​ឆ្នាំ​ចាប់បាន​ឈើប្រណិត​ល្មើសច្បាប់​ជាង​៧​ម៉ឺន​ម៉ែត​គូប​ហើយក៏​ក៏​ស្ងាត​ឈឹង​ទៅវិញ​ទៅ​ដោយ​មិន​ឃើញ​ចាប់បា​ន​ឧក្រឹដ្ឋជន​ព្រៃឈើ​ណា​ម្នាក់​យក​មក​ផ្តន្ទាទោស​ឡើយ​រហូត​មាន​ពាក្យ​និយាយ​ថា​គេ​យក​លុយ​បិទមាត់​បាត់ទៅហើយ​។​អា​ឡូ​វ​ចូល​ដល់​អាណត្តិ​ទី​៦​ស្រាប់តែ​ឃើញ​ក្រសួង​កសិកម្ម​បង្កើត​ក្រុម​បង្ក្រាប​ស្អី​ណាមួយ​ទៀត​ទៅ​វិញ​។​?

​ករណីយ៍​នេះ​លោក​រដ្ឋមន្ត្រី​វេង​សុខុន​បាន​អះអាង​ថា ក្រុមការងារ​នៃ​លេខាធិការដ្ឋាន​នេះ មិនមែន​ធ្វើការ​តែ​លើ​បទល្មើស​ឈើ​គ្រញូង​មួយ​មុខ​ទេ គឺ​អាច​ធ្វើ​ការងា​រលើប​ទ​ល្មើស​ឈើ​ដទៃ​ទៀត​ផង​ដែរ​។ រឿង​បង្ក្រាប​បទល្មើស​ព្រៃឈើ​លោក​រដ្ឋមន្ត្រី​ទទួលស្គាល់​ថា​៖ បទល្មើស​ជួញដូរ​ឈើ​ប្រណិត រួម​ទាំង​ឈើ​ក្រញូង​មាន​បញ្ហា​ស្មុគស្មាញ ឈ្មួញ​មាន​ល្បិច​កិច្ចកល​ច្រើន​។​

​លោក​រដ្ឋមន្ត្រី បាន​ប្តេជ្ញា​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​ឈើ​ក្រញូង ក៏ដូចជា​ឈើប្រណិត​ដទៃទៀត ឲ្យបាន​ខ្លាំងក្លា​បំផុត​។​ទោះជា​យ៉ាងណា​លោក​វេង​សុខុន​មិន​បញ្ជាក់​ថា​តើ​ហេតុអ្វី​បាន​ជា​ក្រុម​លោកនាយ​ឧត្តមសេនីយ៍​សៅ​សុខាប​ង្កើ​ត​ដោយ​អនុក្រឹត្យ​នោះ​សំងំ​ដេក​ឈឹង​ចឹង​នោះឡើយ​?​។​

​សូមបញ្ជាក់ លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ថ្នាក់ជាតិ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការកាប់ ការដឹកជញ្ជូន ការប្រមូល ការ​ស្តុក​ទុក និង​ការនាំចេញ​ឈើ​គ្រញូង​ដែល​បង្កើត​ត្រឹមតែ​សេចក្តីសម្រេច​របស់​ក្រសួង​កសិកម្ម​នេះ មាន​សមាសភាព​មកពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​ការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​បរិស្ថាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អភិបាល​រាជធានី ខេត្ត​ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ