សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្ដៅៗ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​កំពង់ឆ្នាំង ប្រកាស់​ព័ត៍មាន តប​និង បណ្តាញ​សង្គម​ឈ្មោះ​«​មនុស្ស​មាត់ដាច​» រឿង​តម្លៃ​សេវា​ថ្លៃ​រត់ការ កាត់ឈ្មោះ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី និង​ករណី​ផ្សេងៗ​!!!

​ក្ដៅៗ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​កំពង់ឆ្នាំង ប្រកាស់​ព័ត៍មាន តប​និង បណ្តាញ​សង្គម​ឈ្មោះ​«​មនុស្ស​មាត់ដាច​» រឿង​តម្លៃ​សេវា​ថ្លៃ​រត់ការ កាត់ឈ្មោះ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី និង​ករណី​ផ្សេងៗ​!!!

(​កំពង់ឆ្នាំង​)៖​ក្រោយពី​មាន​ការ​បែកធ្លាយ​លើ​បណ្តាញ​សង្គម ដែល​ចេញ​ដោយ​អា​ខោ​ន​ហ្វ៊េ​សប៊ុក​មួយឈ្មោះ​(​មនុស្ស​មាត់ដាច​) ដោយ​បាន​រៀបរាប់​ពី​ភាពមិនប្រក្រតី របស់​មន្ត្រី​សុរិយោដី ពី​រឿង​តម្លៃ​សេវា​ថ្លៃ​រត់ការ កាត់ឈ្មោះ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី​នៅ​ក្នុង​មន្ទីរ​សុរិយោដី​ខេត្ត​កំពង់ឆ្នាំង​។

​នៅ​ព្រឹក​ថ្ងៃនេះ មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ដែលមាន លោក លី សុភា ជា​ប្រធាន បាន​ចេញ​សេចក្តីប្រកាស់​ព័ត័មាន តប​និង facebook ឈ្មោះ «​មនុស្ស​មាត់ដាច​» កាលពី​ថ្ងៃ​ទី 06/01/2019 គឺ​មិនមែន​ជា​ការពិត​ទេ នេះ​គ្រាន់តែ​ជា​ល្បិច របស់​បុគ្គល​ខិលខូច ដែល​ផ្សព្វផ្សាយ​ព័ត៍មាន គ្មាន​នូ​ល​ដ្ឋា​ន​ច្បាស់លាស់ បំភ្លៃ​ការពិត ដើម្បី​អោយ​សាធារណ​:​ជន​មាន​ការ​ភ័ន្តច្រឡុំ​។​(​សូម​ពិនិត្យ​មើល​ក្នុង​លិខិត​ប្រកាស់​)​។​

​សូម​រំលឹក​ថា កាល​ពី​ម្សិលមិញ​(06/01/2019) មនុស្ស​មាត់ដាច​បាន​ស​សេ​រថា​: សេចក្ដីជូនដំណឹង​អំពី​តម្លៃ​សេវា​ថ្លៃ​រត់ការ​កាត់ឈ្មោះ​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​នៅក្នុង​មន្ទីរ​សូរិយោដី​ខេត្ត​កំពង់ឆ្នាំង ដើម្បី​រត់​ការ​អោយ​បាន​លឿន​៖
– សម្រាប់​ក្រុង​កំពង់ឆ្នាំង​ថ្លៃ​រត់ការ​កាត់​ផ្ទេរ​ឈ្មោះ​ដីធ្លី​ក្នុង​មួយ​ប័ណ្ណ​ដី​តម្លៃ​ចន្លោះ​ពី​400$-500$-​សម្រាប់​ស្រុក​ផ្សេងៗ​ទៀត​ថ្លៃ​រត់ការ​កាត់​ផ្ទេរ​ឈ្មោះ​ដីធ្លី​ក្នុង​មួយ​ប័ណ្ណ​ដី​តម្លៃ​ចន្លោះ​ពី​300$-350$
​សម្រាប់​ការធ្វើ​ប័ណ្ណ​ដី​ថ្មី​។​
-​ក្រុង​កំពង់ឆ្នាំង​សុំ​ធ្វើ​ប័ណ្ណ​ថ្មី​តម្លៃ​ពី​600$-650$​ក្នុង​មួយ​ប័ណ្ណ​
-​ស្រុក​ផ្សេងៗ​ទៀត​សុំ​ធ្វើ​ប័ណ្ណ​ថ្មី​តម្លៃ​ពី​400$-450​ក្នុង​មួយ​ប័ណ្ណ​ដោយ​មិន​បូក​ថ្លៃ​វាស់វែង​ដែល​ខាង​មន្ត្រី​មន្ទីរ​សូរិយោដី​ខេត្ត​គេចុះ​ទៅ​វាស់វែង​ទេ ដោយ​ការវាស់វែង​គេ​គិត​ក្នុង​មួយ​ហិច​តា​តម្លៃ​30$​បន្ថែមទៀត​

​ចំពោះ​ការសុំ​ធ្វើ​ស្ថានីយ័​ប្រេង​តម្លៃ​ប្រហែល​15000$ និង​សុំ​ធ្វើ​ច្បាប់​ធ្វើ​ផ្ទះ​ថ្មី​ទំហំ​ពី​៥​ម៉ែត្រ​គុណ​១២​ម៉ែត្រ​តម្លៃ​ប្រហែល​400$ ដោយ​អោយ​ម្ចាស់​រត់​ការចុះហត្ថលេខា​ភូមិ​ឃុំ​ស្រុក​ខ្លួនឯង ហើយ​ចំពោះ​ប្លង់​ស្ថានីយ៍​ប្រេង​មានតែ​លោក​ចាន់​ហាន​ដែល​ជា​ឪពុកក្មេក​ប្រធាន​មន្ទីរ​ទើប​អាច​គូ​ត្រូវ​ដោយ​អោយ​អនុប្រធាន​មន្ទីរ​សូរិយោដីទ​ទល​ខាងសំ​ណង់​ជា​អ្នក​ចុះហត្ថលេខា​យក​ថ្លៃឈ្នួល​ពី​លោក​ហាន បើ​មិនចឹង​ទេ​គ្មាន​នរណា​គេ​គូ​ប្លង់​ត្រូវ​ទោះជា​រៀន​ចប់​ពី​សាលា​ណា​មក​ក៏ដោយ​

​បើ​មិន​បាន​តាម​តម្លៃ​សេវា​ដូច​រៀបរាប់​ខាងលើ​នេះ​ទេ ឯកសារ​កាត់​ផ្ទេរ​ឈ្មោះ​ដី​ដូរ​ម្ចាស់​ថ្មី សុំ​ធ្វើ​ប័ណ្ណ​ថ្មី នោះ​ទម្រាំ​តែ​បាន​លឿន​បំផុត​ក៏​បួន​ទៅ​ប្រាំ​ខែ​ដែរ​សម្រាប់​ការ​កាត់​ផ្ទេរ​ឈ្មោះ បើ​ប័ណ្ណ​ធ្វើ​ថ្មី​វិញ​ពី​៦​ទៅ​៩​ខែ​ដែរ​ទើប​ទទួលបាន​ប័ណ្ណ​ដី​។​

​ចំពោះ​ច្បាប់​សាងសង់​វិញ ផ្ទះ​ធ្វើ​រួច​ចូល​នៅ​ចង់​ជួសជុល​វិញ​ទើប​ទទួលបាន​ច្បាប់​អនុញ្ញាត​សាងសង់ ។ ដូច​បាន​ជម្រាប​ជូន​ខាង សូម​បងប្អូន​ជ្រាប​ជា​ដំណឹង​ទុកជាមុន ៕

 

Filed in: ព័ត៌មានជាតិ