សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សង្ស័យ​ងងុកដេក​បាន​ជាបុក​ទាំងកម្រោល​ចឹង​

សង្ស័យ​ងងុកដេក​បាន​ជាបុក​ទាំងកម្រោល​ចឹង​

​រាជធានី​ភ្នំពេញ​៖​រថយន្ត​ដឹក Gas LPG ប្រភេទ​សណ្តោង​មួយគ្រឿង​បាន​រេ​ចង្កូត​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ បាក់​អស់​ជាង​២០​កង់ និង​ជ្រុល​ទៅបុក ក្បាល​បូមទឹក​ដែល​ដាក់​តាម​ផ្លូវ សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ​ថែមទៀត បណ្តាល​ឲ្យ​ធ្លាយ​ទឹក​ហូរ​ពេញ​ផ្លូវ​។ ហេតុការណ៍​នេះ​ម៉ោង​១២ ​និង​៤០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​មុនី​វង្ស ក្បែរ​ក្រុមហ៊ុន smart ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក GAS LPG មួយ​គ្រឿង​ក្បាល​ពណ៌​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-2881 បើ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ទិស​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុចកើតហេតុ ក៏​រ៉េ​ចង្កូត​មក​ឆ្វេង​ដៃ ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង បណ្តាលឲ្យ​បាក់​អស់​ជាង​២០​កង់ ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​បន្ត​ទៅ​បុក ក្បាល​រ៉ូបី​ណេ​បូមទឹក សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ បណ្តាល​ឲ្យ​ធ្លាយ​បាញ់​ទឹក​ពេញ​ផ្លូវ និង​ជ្រុល​ទៅបុក​ផ្ទប់​សួនផ្កា​ក្រុមហ៊ុន SiNo បណ្តាល​ឲ្យ​រថយន្តរង​ការខូតខាត ទៅមុខ​លែងរួច​។​

​បន្ទាប់មក​អ្នកបើកបរ​បាន​រត់​ចេញ ពី​កន្លែងកើតហេតុ​បាត់ ដោយ​បន្សល់​ទុក​រថយន្ត​តែប៉ុណ្ណោះ ។ ក្រោយមក​សមត្ថកិច្ច​បា​ន​ទៅដល់ កន្លែងកើតហេតុ និង​បាន​ទាក់ទង​ទៅ​ខាង​អង្គភាព​អគ្គិភ័យ ឲ្យ​បិតទឹក និង​ខាង​ជំនាញ​ចរាចរណ៍​ក្រុង មក​វាស់វែង​យក​រថយន្ត ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើ​ការដោះស្រាយ​៕

 

20160718aaa (3) 20160718aaa (1) 20160718aaa (2)

Filed in: គ្រោះថ្នាក់ចរាចរណ៍