សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​វរៈ​សេនី​យ៏ ទោ​ម៉ៅ​ស៊ី​ណាត ហៅ​ក្ដាម ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ង ត្រូវ ឯកឩត្ដម លី​ស៊ុន​មេបញ្ជាការ​កងពលតូច​លេខ​០៨ ស្ដីបន្ទោស​

លោក​វរៈ​សេនី​យ៏ ទោ​ម៉ៅ​ស៊ី​ណាត ហៅ​ក្ដាម ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ង ត្រូវ ឯកឩត្ដម លី​ស៊ុន​មេបញ្ជាការ​កងពលតូច​លេខ​០៨ ស្ដីបន្ទោស​

ព្រះវិហារ​៖​លោក​យ៉​ន​ភី​រម្យ អាយុ​៤៧​រស់​ភូមិ​ត្រាំ​ប៉ោង​ឃុំ​ព្រះ​ប្រឡាយ​ស្រុក​ត្រពាំង​ប្រសាទ​ខេត្តឩ​ត្ដរ​មានជ័យ តំណាង​អោយ​បងប្អូន​៥​គ្រួសារ​អោយដឹងថា ពួកគាត់​បាន​កាប់ឆ្ការ​ដី​ព្រៃ​មួយ​កន្លែង​បាន​ចំនួន​២៥​ហិកតា​នៅ​ចំណុច​ភូមិ​តា​ប្រាក់​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ដ​ខេត្ត​ព្រះវិហារ តាំងពី​ឆ្នាំ​២០១២ មាន​សាក្សី​ចំនួន​១៨​នាក់ ថែម​ទាំង​លោក​មេភូមិ​តា​ប្រាក់​ឈ្មោះ​ចាន់​ហេង ស៊ីញ៉េ​បោះត្រា និង​លោក​មេឃុំ​យាង​ឈ្មោះ​ហ៊ឹម​ហឿន​ស៊ីញ៉េ​បោះត្រា​ទទួលស្គាល់ ។

​ស្រាប់តែ​ថ្ងៃ​ទី​៩​ខែ​ធ្នូ ២០១៨ មានឈ្មោះ ៧​នាក់​យក​គ្រឿងចក្រ​មក​ឈូសឆាយ​និង​កាយ​ប្រពន្ធ័ ហ៊ុំ​ពទ្ធ័យ​កដី​ពួកគាត់​ទាំងអស់ ទោះ​មេភូមិ​មេឃុំ​ទៅ​ឃាត់​ក៍​មិន​ស្ដាប់​ដែរ​។
​អ្នក​ឃុបឃិត​គ្នា ទី​១ ឈ្មោះ លោក​វរៈ​សេ​នីយ៏ឯក ចៅ​ឈី​ប្រធាន​ស្នាក់ការ​ស្រុក​ជាំ​ក្សាន្ដ​ទី​២​ឈ្មោះ​មោក​មាន អតីត​មេភូមិ​ត្រាំ​ប៉ោង ៣ ឈ្មោះ​តឿ​ង​សេង​លី ៤ ឈ្មោះ សេង​សំអុល
៥ ហ៊ឹម​ណៃ ៦ ហែម​តា​រ៉ា ៧ នស់​រុន​។​

​ឈ្មោះ​៧​នាក់​ខាងលើ​សំអាងថា​៖ បាន​ធ្វើ​លិខិត​មួយច្បាប់​ចុះ​ថ្ងៃ​ទី ១៣​ខែ​ធ្នូ ឆ្នាំ​២០១៨ គោរព​ចូល​មក​ឯកឩត្ដម​មេបញ្ជាការ​កងពលតូ​ចលេ​ខ​០៨ តាមរយ​កលោក​វរៈ​សេ​នីយ៏ទោ ម៉ៅ​ស៊ី​ណាត​ហៅ​ក្ដាម នាយការិយាល័យ​អភិវឌ្ឍន៍ លេខ ០៨ ដើម្បី​ឈូសឆាយដី និង​លើក​ប្រពន្ធ័​។​តែ​លោក​ម៉ៅ​ស៊ី​ណាត​ហៅ​ក្ដាម​ចិត្តធំ​មិន​ចារ​លិខិ​បញ្ជូនទៅអោយ​ឯក ឩ​ត្ដ​មមេបញ្ជាការ​សម្រេច​ទេ បែ​ជា​អនុ​មត្ត័​ដោយ​ខ្លួនឯង​ដាក់​ថា​បាន​ឃើញ​និង​ឯង​ភាព​។ ចំណុច​នេះ​ហើយ ដែល​ម្ចាស់​ដី​មាន​កម្មសិទ្ធិ​ដីធ្លី​៥​គ្រួសារ ដាក់​ការសង្ស័យ​ទៅលើ​លោក​សុីណាត​ហៅ​ក្ដាមប្រព្រឹត្ត​អំពើ​ពុករលួ​យ ។​

​ចំណែក​ឈ្មោះ​៧​នាក់​ខាងលើ​សំអាង​លិខិត​ហ្នឹងហើយ បាន​ជា​យក​គ្រឿងចក្រ​ទៅ​ឈួស​ឆាយ​មិន​ក្រែងរអែង​អ្វី​ឡើយ ។ ពួកគេ​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ ថ្ងែទី​០៩​ខែ​ធ្នូ គឺ​មុខ​៤​ថ្ងៃ​សុំ​លិខិត​ពី​លោក​ក្ដាម​ទៅទៀត​។ សូមបញ្ជាក់​ថា​គ្រឿងចក្រ​ត្រូវ មន្ត្រី​ជំនាញ​មក​ចាប់​ថ្ងៃទី​៥​ខែ​មករា យក​ទៅ​ទុក​ហើយ​រងចាំ​ការដោះស្រាយ ។
​លោក​ចាន់​ហេង​មេភូមិ​តា​ប្រាក់ និង​លោក​ហ៊ឹម​ហឿន​មេឃុំ​យាង​អោយដឹង​តាម​ទូរស័ព្ទ​ថា​៖ ពិតជា​ដី​ឈ្មោះ​យ៉​នភា​រម្ស​ពិតប្រាកដ​មែន លោក​ទាំង​ពីរ​ហ៊ាន​ទទួលខុសត្រូវ​។​

​ចំណែក​ឈ្មោះ​ហ៊ឹម​ណៃពេល​សួរថា​តើ​មាន​ឯកសារ​អ្វី​ថា​ជា​ដី​របស់​ខ្លួន​ទេ​? លោក​ណៃ​មិន​ឆ្លើយ​សំនួរ​នេះ​ទេ បែ​ជា​ឆ្លើយថា ឈ្មោះ​ភារ​ម្ស​មក​នៅ​ដំបូង​គាត់​អោយ​ផ្ទះ​ជ្រក​ថែមទាំង​ចែក​ដី​អោយ​ទៀត​តែ​យក​ដី​ហ្នឹង​លក់​អស់​ហើយ​។ ពេល​សួរថា​ឈ្មោះ​ភារ​ម្ស​មាន​លិខិត​ស៊ីញ៉េ​មេភូមិ​មេឃុំ​។ លោក​ណៃ​ឆ្លើយថា ឈ្មោះ​ភារ​ម្ស​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​បំពាន​យក​ដី​ពួកគាត់ ។
​លោក​ណៃ​ហុច​ទូរស័ព្ទ​អោយឈ្មោះ​មោក​មាន ជា​មេ​ក្រុម​របស់​ពួកគេ ពេល​សួរថា​តើ​មាន​ឯង​សារ​អ្វី​ទេ​?

​លោក​មាន​ឆ្លើយថា តាមរយៈ​ឯក ឩ​ត្ដម​គន់គីម កងពល​លេខ​០៨​បាន​កាត់​ដី​អោយ​ភូមិ​ត្រាំ​ប៉ោង​ជាង​២០០​ហិកតា ហើយ​ខ្ញុំ​មោក​មាន បាន​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ពីរ​ហិកតា ។​លោក​មាន​ថា ឈ្មោះ​ភារម្យ​យក​ដីរ​បប​ដែល​គេ​ចែក​អោយ លក់​អស់​ហើយ បើ​អ្នកកាសែត​ចង់​ឃើញ​ឯកសារ​មក​ផ្ទះ​គាត់ ។​
​លោក​ម៉ៅ​ស៊ី​ណាត​ហៅ​ក្ដាម អោយដឹង​តាម​ទូរស័ព្ទ​ថា លោក​បាន​ឃើញ​និង​ឯកភាព​លើ​លិខិត​ស្នើ​សុំ​មែន តែ​លោក​មិន​អោយ​ទៅ​ឈូសឆាយដី​គេ​ឯណា​។ លោក​ទទួល​កំហុស​ដែល​ស៊ីញ៉េ​មិនបានចុះ​ទៅ​មើល​ដី​។​

​ឯកឩត្ដម លី​ស៊ុន​អោយដឹង​តាម​ទូ​ស័ព្ទ​ថា ដី​ជិត​២០០០​ហិកតា សម្ដេច​តេជោ​ហ៊ុន​សែន​បាន​កាត់​ដី​ប្រគល់​ជូន​ពលរដ្ឋ​អស់​ហើយ​មិន​មាន​ជាប់​ពាក់​ពន្ធ័ជាមួយ​កងពល​ទៀត​ទេ​។
​ឯកឩត្ដម​បន្ទោសលោក​ក្ដាមប្រព្រឹត្ត​កំហុស​ដោយ​ចេតនា​។ ពេល​សួរ​ថា​បើ​ធ្វើ​ខុស​បែបនេះ តើ​ដាក់​ទណ្ឌកម្ម​រដ្ឋបាល​ដែរ​ឫ​ទេ ?​ឯក​ត្ដម​ឆ្លើយថា​ស្រាច់​ទៅលើ​អ្នកការ​សែត​? ។​

​សូមបញ្ជាក់​ថា​តាម​ប្រសាសន៍​ឯក ឩ​ត្ដ​មលី​ស៊ុន​ថា​ដី​ប្រគល់អោយ​អាជ្ញាធរ​។ ដូច្នេះ​ពួកលោក​មោក​មាន​ទៅ​ខ្ចីដៃ លោក​ក្ដាម​ប្រើ​ដើម្បី​បំពាន​ដី​កម្មសិទ្ធិ​៥​គ្រូ​សារ​។

​លោក​មាន​បញ្ជាក់​ថា​កង​ពល​លេខ​០៨​កាត់​ដី​អោយ​ភូមិ​ត្រាំ​ប៉ោង​២៣០​ហិកតា​ជាង អ្នកស្រុក​មួយ​គ្រួសារ​បាន​ដី​ពីរ​ហិកតា តែ​លោក​អែម​សាវឿន​ចូលធ្វើ​មេ​ភូមិ​ត្រាំ​ប៉ោង ចុងឆ្នាំ​២០១៤​អោយដឹង ថ្ងៃទី​៥​ខែ​មករា ថា​មក​ដល់ពេលនេះ​ប្រជាជន​ភូមិ​ត្រាំ​ប៉ោង មិន​បាន​ដី​មួយ​ចំអាម​ឡើយ រងចាំ​ភាគ​បន្ត​តើ​លោក​មោក​មាន​យក​ដី​ទៅ​ណា​? ។​

Filed in: ព័ត៌មានជាតិ