សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែកធ្លាយ​រឿង​អភិបាលរង​ខេត្ត​ពោធិ៍សាត់ លោក ខូ​យ រី​ដា ធ្វើ​ខ្នងបង្អែក​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ ឧ​កញ្ញ៉ា តាំង អៀង កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ ?

បែកធ្លាយ​រឿង​អភិបាលរង​ខេត្ត​ពោធិ៍សាត់ លោក ខូ​យ រី​ដា ធ្វើ​ខ្នងបង្អែក​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ ឧ​កញ្ញ៉ា តាំង អៀង កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ ?

(​ពោធិសាត់​)៖ ថ្មីៗ​នេះ​យោង សេច​កី​រាយការណ៍ ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង បាន​រាយការណ៍​អោយដឹងថា ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​ទាំង​២​នេះ ជៀស​មិន​ផុត​ពី​ការវិនាសហិនហោច​ជាក់​ជាមិនខាន ដរាបណា​រាជរដ្ឋាភិបាល​នៅតែ​បន្ត​អោយ លោក ម៉ៅ ធនិន គ្រប់គ្រង​ជា​អភិបាលខេត្ត​ពោធិ៍សាត់​បន្តទៀត​ដោយ បើកដៃ​អោយ​លោក​អភិបាលរង​ខេត្ត លោក ខូ​យ រី​ដា ជា​អ្នក​កាង​បទល្មើស ជា​អ្នក​រក​ចំណូល​អោយ​លោក​អភិបាលខេត្ត ដូច​បច្ចុប្បន្ន​។

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា សព្វថ្ងៃនេះ ក្នុង​ខេត្ត​ពោធិសាត់ បទល្មើស​គ្រប់​បែបយ៉ាង​កើត​ឡើង​ឥតឈប់ឈរ ដោយសារ​លោក ខូ​យ រី​ដា ជា​ខ្នងបង្អែក​គ្រប់បែបយ៉ាង ក៏​ដូចជា​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តពោធិ៍សាត់​គ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យស្រប​តាម​បទបញ្ជា​លេខ​០០២​របស់​រាជរដ្ឋាភិបាល​នោះ ឬក៏​បង្ក្រាប​អាតូច​ទុក​អា​ធំ​ឲ្យ​រស់​ចិញ្ចឹម​ឆ្នាំងបាយ​របស់​ខ្លួន​និង​បក្ខពួក​។​

​តាម​សេចក្តីរាយការណ៍​ថ្មីៗ​បានឲ្យដឹងថា ប៉ុន្មាន​ថ្ងៃនេះ​គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះទៅ​បង្ក្រាប​ទីតាំង​ស្តុ​ឈើ​និង​រថយន្ត ដឹកឈើ ចំនួន​០២​គ្រឿង ប្រមូល​ឈើ​បាន ជាច្រើន​កំណាត់​និង​ឃាត់ខ្លួន​មនុស្ស​០៤​នាក់ ដោយ​ចោទប្រកាន់​ថា​ដឹកឈើ​គ្មាន ការអនុញាត​នៅក្នុង​ភូមិសាស្ត្រ​ស្រុក ភ្នំក្រវាញ ហើយ​យក​ទៅ​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំក្រវាញ​ចាត់ការ​តាម​នីតិវិធី ប៉ុន្តែ​ក្រោយ​ពី​ឲ្យ​ឈើ​ចេញ​ទៅ​បាត់​ទើប​ដោះលែង​មនុស្ស​០៤​នាក់​ដែល​ជា​កម្មករ​ស៊ីឈ្នួល​ដឹក​ឈើ​ឲ្យ​មេការ​ឈ្មោះ លីម ត្រូវជា​កូន​របស់​ឧកញ៉ា លាង ចាន់​មុនី ដែល​ទំនងជា​ពុំ​សូវ​មាន​ឥទ្ធិពល​ខ្លាំង​ដូច​មេ​ឈ្មួញ​ធំ តាំង អៀង ដែល​ល្បី​ថា​បាន​ទិញ​ព្រៃឈើ​ផ្តាច់មុ ខ​នៅក្នុង​តំបន់​ទាំងអស់​នោះ​ដែល​ពាក្យស្លោក​តែង​ពោលថា ភ្នំ​មួយ​មិន​អាច​មាន​ខ្លា​ពីរ ដែល​ត្រូវបាន​គេ​មើលឃើញ​ថា ពាល​ស៊ី​ពាល​វា​បែបនេះ​ផងដែរ​?​។​

​ចំណែកឯ​មេ​ឈ្មួញ​តាំង អៀង វិញ​ដែល​កំពុង​យក​ច្បាប់​ពី​ក្រហែង​មេឃ​មក​គម្រាម​ហា​ជន​និង​សមត្ថកិច្ច​ដោយ​ប្រើ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អឹម​ឌី​អេស​(MDS) របស់​លោក​ឧ​កញ្ញ៉ា ទ្រី ភាព ធ្វើ​ជា​ដើមទុន​រក ស៊ី​ឈើ​យ៉ាង​ពេញទំហឹង​នៅក្នុង​ទឹកដី​ខេត្តពោធិសាត់​ទាំងមូល​ដែល​អាជ្ញា​ប័ន​ឧ​ញ្ញា​ទ្រី​ភាព​បាន​អស់​សុពលភាព​តាំងពី​ជាង​១០​ឆ្នាំ​មុន​មក​ម្លេះ​។ បញ្ហា​នេះ​ត្រូវបាន​មហាជន​អ្នកស្រុក​មើលឃើញថា លោក​ម៉ៅ ធនិន្ត​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជុំនាញ​យក​អាជ្ញាប័ណ្ណ​ឧ​កញ្ញ៉ា​ទ្រី​ភាព​ក្លែងខ្លាយ​មក​ធ្វើជា​ខែល ចំណែក​សមត្ថកិច្ច​ជំនាញ ចាប់ បានតែ​អ្នករកស៊ី​តូចតាច​ប៉ុណ្ណោះ ដើម្បី​ធ្វើ​របាយការណ៍​អោយ​ថ្នាក់លើ​យក​ស្នាដៃ ពោល​គឺ​ពួកគេ​ទុក​ឲ្យ​មេ​ឈ្មួញ​ឈើ​ធំ តាំង អៀង សម្រាប់​ចិញ្ចឹម​ឆ្នាំងបាយ​ដែលជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​យ៉ាង​សំខាន់​របស់​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ទាំងអស់​ក្នុង​ខេត្ត​ពិសេស​លោក​អភិបាលខេត្ត​ពោធិ៍សាត់ តែម្ដង​។​

​ប្រភព​ច្បាស់​ការណ៍​នេះ​បានឲ្យដឹងថា មេ​ឈ្មួញ ទុច្ចរិត តាំង អៀង កំពុង​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់ដែ​លអាច​ធ្វើឲ្យ​ប្រឈម​នឹង​សេចក្ដីវិនាស​ហិនហោច​ជា​បន្តបន្ទាប់​ជៀស​មិន​ផុត​ឡើយ​។ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​មិន​ចាត់​វិធានការ​បង្ក្រាប​ព្រោះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពួកគេ​។ ប្រភព​បែកធ្លាយ​ពី​មន្ត្រី​និយាយ​ថា មេ​ឈ្មួញ តាំ ង អៀង អាច​បន្ត​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ បាន​យ៉ាង​រលូន​បែបនេះ គឺ​មាន​ការឃុបឃឹត​បើកដៃ​ពី​សំណាក់ លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ និង​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ផង ដែរ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​អ្វី​ទាំងអស់​ទើប​មេ​ឈ្មួញ តាំង អៀង យក​អឹម​ឌី​អេស​មក​កម្រាម​ហា​ជន​និង​សមត្ថកិច្ច​ប៉ុណ្ណោះ​។​

​គួរកត់សំគាល់​ថា​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍​សា​សាត់ ក៏ដូចជា​លោក វេង សាខុន រដ្ឋ​ម ន្ត្រី​ក្រសួងកសិកម្ម និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន កំពុង​អង្គុយ​បក់ផ្សែង​រក្សា​ភាព​ស្ងៀមស្ងាត់ បណ្ដោយ​ឲ្យ​មេ​ឈ្មួញ​តាំង អៀង​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​អំពើ​ចិត្ត​លើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​នៅក្នុង​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំក្រវាញ​ក្រោម​ក្រសែភ្នែក​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​កំពុង​មាន​ការព្រួយបារម្ភ​ពី​ការបាត់បង់​ព្រៃឈើ​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដោយសារ​មេ​ឈ្មួញ តាំង អៀង បាន​យកឈ្មោះ​ក្រុមហ៊ុន​អឹម​ឌី​អេស​(MDS)​របស់​លោក​ឧកញ៉ា ទ្រី ភាព មកប្រើប្រាស​បិទបាំង ក្នុង​ការកាប់​បំផ្លាញ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​សប្បាយ​រីកថ្លើម​នឹង​ការ​កើប​លុយ​ធ្វើឲ្យ​ព្រៃឈើ​កាន់តែរង​ការវិនាស​ជា​បន្តបន្ទាប់​។​

​ប្រភព​បន្ត​ឲ្យដឹងថា មេ​ឈ្មួញ​ទុច្ចរិត តាំង អៀង កំពុង​ជាន់ពន្លិច​កិត្តិយស​ឧកញ៉ា ទ្រី ភាព ម្ចាស់​ក្រុមហ៊ុន​អឹម​ឌី​អេស​(MDS)​ដែល​បានបញ្ចប់​ការរកស៊ី​ឈើ​យូរណាស់​មកហើយ ពេល​នេះ​ទោះបីជា​លោក តាំង អៀង ប្រើប្រាស់​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​នេះ​ក៏​ដោយ​គឺ​អាច​ប្រឈម​នឹង​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ខណៈ​ដែល​ACU​និង​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​ចុះ​ត្រួតពិនិត្យ​ស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​សកម្មភាព​មេ​ឈ្មួញ តាំង អៀង ដែល​កំពុង​ធ្វើ​សកម្មភាព​កាបបំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ដោយសា​ការ​បើ​ដៃ​ពី​អាជ្ញាធរ​ខេត្ត​និង​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដោយ​គ្មាន​ការអនុញាត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ពាក់ព័ន្ធ​នឹង​ករណី​មេ​ឈ្មួញ​ទុច្ចរិត តាំង អៀង កំពុង​សម្រុក​កាប់ និង​ដឹកជញ្ជូន​ឈើ​នៅ​ក្នុង​ភូមិសាស្ត្រ​ខាងលើនេះ ដែល​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ដូច​សម្ល​កំពឹស​ក្នុង​ខេត្ត​ពោធិសាត់ អង្គភាព​យើងខ្ញុំ​មិន​អាច​ធ្វើ​ការទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​ភាគី​ណាមួយ​បាន​ទេ ទោះជា​យ៉ាងណាក្តី​អង្គភាព​យើង​នឹង​រង់ចាំ​ទទួល​ការបកស្រាយ​បំភ្លឺ​ពី​អាជ្ញា​ខេត្ត និង​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​រៀងរាល់​ម៉ោង​ធ្វើការ​៕

 

 

Filed in: ព័ត៌មានសំខាន់