សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចៅហ្វាយខេត្ត​ពោធិសាត់​បញ្ជា​ឲ្យ​ចាប់ខ្លួន​មន្ត្រី​បរិស្ថាន​ព្រោះ​រំខាន​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​?!

ចៅហ្វាយខេត្ត​ពោធិសាត់​បញ្ជា​ឲ្យ​ចាប់ខ្លួន​មន្ត្រី​បរិស្ថាន​ព្រោះ​រំខាន​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​?!

ពោធិសាត់​: លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក រលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ ជាមួយ​ក្រុម​ការងារ​ចំនួន​បី​នាក់​ទៀត ត្រូវបាន​មន្ត្រី​បរិស្ថាន​ខេត្តពោធិសាត់​ឃាត់​ខ្លួន​មួយ​យប់​តាម​បញ្ជា​ចៅហ្វាយខេត្ត កាលពី​យប់​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០១៩ នៅ​ក្បែ​ព្រំប្រទល់​ខេត្ត​កំពង់ស្ពឺ ខណៈ​កំពុង​ធ្វើដំណើរ​ល្បាត​អង្គេត​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​តំបន់​ពោធិសាត់ ក្នុង​ស្រុក​វាលវែង ។

​ក្រោយពី​ដោះ លែង​មកវិញ​លោក ជា ហ៊ាន បានអោយដឹងថា មុន​នឹង​លោក​មុន​ចុះ​ល្បាត​នេះ​គឺ​លោក​បាន​ជូន​លិខិត​ជម្រាប​តំណឹង​មួយ​ច្បាប់​មុន​ទៅ​ក្រសួង​បរិស្ថាន​រួចរាល់​ហើយ ទើប​ចុះ​ធ្វើ​ការងារ​នេះ​បន្ទាប់ពី​ដឹង​ថា បទល្មើស​កាប់ អារ និង​ដឹកជញ្ជូន​ឈើ​កំពុង​កើតឡើង​ពេញបន្ទុក​ជាច្រើន​ទីតាំង​នៅ​ទីនោះ តែ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​ក្នុង​ដែន ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​តំបន់​ពោធិសាត់ក៏​កំលាំង​មន្ត្រី​បរិស្ថាន​ស្នាក់ការ​រង​ទី​២ នៃ​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​តំបន់​ពោធិសាត់ មក​ឃាត់ខ្លួន​នឹង​ដក​ទូរ​សព្ទ​លោក​ទុក​មួយ​យប់​ដោយ​បង្អ​ត់ បាយ​ធ្វើអោយ​លោក​ហួសចិត្ត​នឹង​ទង្វើ​របស់​លោក ប្រាក់ អ៊ី​ឡេង ប្រធាន​ស្នាក់ការ ដែល​គេ​ដឹងថា ជា​បក្សពួក​ដៃជើង​របស់លោក ប៊ុន ឌី ជា​ឈ្មួញ​ធំ​កាប់​នឹង​អារឈើ​ពី​ក្នុង​ដែន​អភិរក្ស​និង​ជា​អ្នក​កាង​ច្រក​អូរ​ត្រាវ​សម្រាប់​ដឹក​នឹង​ប្រមូល​ទិញ​ឈើ​ចូលមក​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ។​

លោក ជា ហ៊ាន បន្តទៀតថា ការចាប់​ឃាត់​ខ្លួន​លោក​និង​ក្រុមការងារ​អង្គការ​នេះ​ជា​អំពើ​ខុសច្បាប់​ដែល​មិន​អាច​អនុគ្រោះ​បានទេ ហើយ​លោក​នឹង​ធ្វើ​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​អោយ​ចាត់វិធានការ​ទៅតាម​នីតិវិធី​ទៅលើ​បក្សពួក​បំផ្លាញ​ព្រៃឈើ​ល្មើសច្បាប់​ទាំងនោះ​។​

​ទាក់ទង​នឹង​ការលើកឡើង​នេះ​ដែរ​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ស្នាក់ការ​រង​ទី​២​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់​តំបន់​ពោធិសាត់​បាន​អោយដឹង​ថា កម្លាំង​បរិស្ថាន​ឃាត់​តាម​ការបញ្ជា​របស់​តា​ធំ​ខេត្ត​ពោធិសាត់​(​ចៅហ្វាយខេត្ត​) កម្លាំង​បរិស្ថាន​ដឹង​ហើយ​ថា អង្គកា​រលោក ជា ហ៊ាន ចុះ​MOU​ជាមួយ​ក្រសួង​បរិស្ថាន នឹង​មាន​លិខិតស្នាម តែ​តា​ធំ​ខេត្ត​ថា ខ្លួន​មិន​បាន​ឃើញ​លិខិត សម្រាប់​មន្ត្រី​បរិស្ថាន​តូចតាច​មិន​ហ៊ាន​ទេ តែ​នេះ​ជា​បញ្ជា​តា​ធំ​(​ម៉ៅ ធុនិ​ន​)​។​

​ចំណែក​ឈ្មួញ​ឈើ​លោក ណុប ឌី ដែល​កំពុង​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់​តំបន់​ពោធិសាត់​យើង​មិនទាន់អាច​សុំ​ការបញ្ជាក់បាន​នៅឡើយ​ទេ ដោយ​ទូរ​សព្ទ​លោក​កាលពី​វេលា​ម៉ោង​១៤ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៩ ខ​ល​មិន​ចូល​ជាច្រើន​ដង​៕

Filed in: ព័ត៌មានសំខាន់