សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សុំ​សម្ដេច​ក្រឡាហោម​កាត់​ដី​សាលាស្រុក​កំពង់ត្រឡាច​ចំនួន​ត្រឹមតែ​២​ហិច​តា​ធ្វើ​បន្ទាយ​ទា​ហ៊ាន​ប៉ុន្តែ​ពេល​គេ​កាត់​លួច​កាត់​រហូតដល់​ទៅ​៥​ហិច​តា យក​ពុះ​ឡូត៍​លក់​យក​លុយ​ចែក​គ្នា ធ្វើអោយ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​

​សុំ​សម្ដេច​ក្រឡាហោម​កាត់​ដី​សាលាស្រុក​កំពង់ត្រឡាច​ចំនួន​ត្រឹមតែ​២​ហិច​តា​ធ្វើ​បន្ទាយ​ទា​ហ៊ាន​ប៉ុន្តែ​ពេល​គេ​កាត់​លួច​កាត់​រហូតដល់​ទៅ​៥​ហិច​តា យក​ពុះ​ឡូត៍​លក់​យក​លុយ​ចែក​គ្នា ធ្វើអោយ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​

​កំពង់ឆ្នាំង ៖ ប្រភព​ពី​មន្ត្រីរាជការ នៅក្នុង​សាលាស្រុក​កំពង់​ត្រឡាច​ដែល​មិន​សប្បាយចិត្ត បាន​ទម្លាយ​អោយដឹងថា​៖ ថ្មីៗ​នេះ ដី​ផ្នែក​ខាងក្រោយ​ជាប់​អាគារ​សាលាស្រុក​កំពង់​ត្រឡាច​ដែល​មាន​ប្លង់​រឹង​និង​ជា​ដី​ស្ថិនៅក្នុង​បញ្ជីរ​ទ្រព្យរ​ដ្ឋ មាន​ទំហំ​៣​ហិច​តា ក្រៅ​ពី​ដី​ផ្នែក​សឹក​រង​ស្រុក នៅក្នុង​ផ្ទៃ​ដី​សរុប​ជិត ៨ ហិកតា​របស់​សាលា​ស្រុក​កំពង់ត្រឡាច​ត្រូវបាន​មន្ត្រី​ទន្សោង​គោ ព្រៃ នៅក្នុង​សាលាស្រុក និង​នៅក្នុង​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ឃុបឃិត​គ្នា​ពុះ​ជា​ឡូត៍​លក់​ធ្វើ​ព្រងើយ​។​

​ដើមហេតុ​គឺ​ពួកគេ​បាន​សុំ​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សុំ​កាត់​ដី​ផ្នែក​ខាងក្រោយ​នោះ​២ ហិកតា ដើម្បី​ធ្វើ​ទីតាំង​ផ្នែក​សឹក​រង​ស្រុក​កំពង់ត្រឡាច ។ ប៉ុន្តែ​ធាតុពិត​គឺ​គេ​បាន​ឃុបឃិត​គ្នា​កាត់​ដី​ចេញពី​ប្លង់​សាលាស្រុក​កំពង់ត្រឡាច​រហូតដល់​ទៅ​ចំនួន​៥​ហិកតា គឺ​២​ហិកតា​ធ្វើ​ជា​ទីតាំង​យោធា​ស្រុក និង​៣​ហិកតា​ទៀត​ទុក​ពុះ​ជា​ឡូត៍​លក់​ចែក​លុយ​គ្នា ។​

​ដី​មាន​ចំនួន​ប្រមាណ​៣​ហិកតា​ដែល​លួច​កាត់​លើស​សំណើរ បាន​លក់​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​ពុះ​ធ្វើ​ជា​ដី​ឡូត៍​មកដល់​ថ្ងៃនេះ​ក្នុង​មួយ​ឡូៗ ទំហំ 5m×22m មាន​តំលៃ​ចាប់ពី 5000$ ទៅ​7000$, គឺ​បាន​ធ្វើឯកសារ​ជូន​អ្នក​ទិញ មាន​ត្រឹមតែ​ចុះហត្ថលេខា​ពី​លោក​មេ​ភូមិ​ដើម​ព​ពេល មេឃុំ​ថ្ម​ឥដ្ឋ និង​អភិបាលស្រុក​តែប៉ុណ្ណោះ​។​

​នៅក្នុង​រឿង​នេះ លោក ឈឹម វុទ្ធា អភិបាលស្រុក​កំពង់​ត្រឡាច បាន​ឆ្លើយ​តាម​ទូរ​សព្ទ័​យ៉ាងខ្លី​ប្រាប់​ក្រុមអ្នកកាសែត​ថា​៖ បើ​ចង់ដឹង​ច្បាប់​ទៅ​សួរ លោក ធន ធឿន ទៅ លោក​មិន​ដឹង​ទេ​….!!? ។ ចំណែក​លោក​ឧត្តមសេនីយ៍ ទោ ធន ធឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង វិញ​បាន​បញ្ជាក់​ប្រាប់ថា​៖ ពិតជា​មាន​ការស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ​ពិតមែន ហើយ​ក្រសួង​មហាផ្ទៃ​ក៍​បាន​អនុញ្ញាត​ឲ្យ​ដី​របស់​សាលា​ស្រុក​កំពង់ត្រឡាច​ចំនួន​២ ហិកតា មក​ធ្វើជា​មូលដ្ឋាន​តំបន់​ប្រតិបត្តិការ​ផ្នែក​សឹក​រង​កំពង់ត្រឡាច ។ ដោយ​ពេលនេ​គឺ​បាន​ធ្វើ​របង​ព័ទ្ធជុំវិញ​នឹង​បាន​សង់​អគារ​រួចរាល់​ហើយ​ដែរ​។ ចំពោះ​រឿង​ដី​ផ្សេង​ទៀត លោក​មិន​បានដឹង​នោះ​ទេ​ពីព្រោះ​មិនមែន​ជា​ការងារ​របស់​លោក​។​

​ដោយឡែក​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​ប្រាប់​ក្រុមអ្នកកាសែត កាលពី​ម៉ោង​២ រសៀល​ថ្ងៃ​ទី​២៥​ធ្នូ​ឆ្នាំ​២០១៨​កន្លងមក​ថា​៖ សូម​ទៅ​ពិនិត្យ​មើល​បញ្ជី​គ្រប់​គ្រង់​អចលនទ្រព្យ បច្ចុប្បន្នភាព​និង​ទៅ​បាន​ត្រូវ ថា​តើ​ដី​សាលាស្រុក​កំពង់ត្រឡាច​មាន​ប៉ុន្មាន​ហិកតា និង​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​កំពង់ត្រ​ឡាច មាន​ប៉ុន្មាន​ហិច​តា​បូក​សរុប​ទៅ​ដឹង​ហើយ​។ បើ​មើល​តាម​ប្លង់​ពីមុន​ក្រែង​វា​ខុស ពី​ព្រោះ​ឥឡូវ​យើង​មិន​ត្រូវ​និយាយ​រឿង​ដី​សាលាស្រុក​ពីមុន​មាន​ប៉ុន្នា​ទៀត​ទេ​?!(​ស៊ិក​)​។ សំខាន់​បច្ចុប្បន្នភាព​ឃើញ​ប៉ុណ្ណា គឺ​ប៉ុណ្ណឹង ហើយ ។​លោក​អភិបាលខេត្ត​មានប្រសាសន៍ថា​លោក​ក៍​មិនដឹង​ថា​ដី​សាលាស្រុក​នោះ​ពីមុន​មាន​ទំហំ​ប៉ុណ្ណា​ដែរ​? ។

​ទាក់ទិន​នឹង​ការបំភ្លឺ​របស់​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​ខាងលើនេះ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​និង​ដាក់​ការ​សង្ស័ថា​៖ បើ​ពួក​មន្ត្រី​ពាក់ព័ន្ធ​ខាងលើនេះ​មិន​លួច​កេង​បន្លំ​បំភ័ន​ភ្នែក​ថ្នាក់លើ តើ​ពួកគេ​បាន​ដី​ពី​ណា​នៅ​ខាងក្រោយ​សាលា​ស្រុក​នេះ​មក​ពុះ​ជា​ឡូត៍​លក់​? ។​

​បើ​ចង់​មាន​តម្លាភាព​នោះ សូម​អោយ​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​យក​ឯកសារ​កាត់​ដី​ទាំងអស់នោះ​មក​បិត​បង្ហា​ញ​ប្រជាពលរដ្ឋ​ជា​សារណៈ​នៅ​សាលាស្រុក​កំពង់​ត្រឡាច​ទៅ នោះ​ប្រជាពលរដ្ឋ​គាត់​អស់​សង្ស័យ​ហើយ ។ បើ​មិន​បាន​ធ្វើតាម​សំណូមពរ​ខាងលើនេះ​ទេ គឺ​ពួក​អស់លោក​ពិតជា​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រពន្ធ័​លួច​ដី​រដ្ឋល​ក់​ដូច​ដែល​ប្រជាពលរដ្ឋ​រិះគន់​និង​ដាក់​ការសង្ស័យ​នោះ​ពិត​ប្រា​ដក​ហើយ ។

​រឿង​នេះ​ប្រជាពលរដ្ឋ​សូម​សំណូមព​ស្នើសុំ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សម្តេច​ក្រឡាហោម និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បញ្ជូន​អធិកា​ររ​កិច្ច​មក​ស្រាវជ្រាវ និង​ប្រកាស​អោយ​ប្រជាពលរដ្ឋ​បាន​ដឹង​ផង ថា​តើ​ត្រូវ​ចាត់ការ​មន្ត្រី​ស្អុយរលួយ​ទាំងនោះ​បែបណា ដើម្បី​រក្សា​កិត្យនុកូលភាព​នៃ​ច្បាប់​របស់​ជាតិ​យើង​អោយ​មាន​សុក្រិត្យភាព​? ៕

Filed in: ព័ត៌មានជាតិ