សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ថៅកែ​គ្លីនិក​កែ​សម្ផស្ស​ឌែ​រ​ម៉ូ​ជំនាញ​ដេរ​ប្រដាប់​ជាប់ចោទ​បី​បទល្មើស​!

​ថៅកែ​គ្លីនិក​កែ​សម្ផស្ស​ឌែ​រ​ម៉ូ​ជំនាញ​ដេរ​ប្រដាប់​ជាប់ចោទ​បី​បទល្មើស​!

​ភ្នំពេញ ៖ ម្ចាស់​គ្លីនិ​កឌែរ​ម៉ូ កែ​សម្ផស្ស​ដែល​ត្រុវ​ប៉េអឹម​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២​មករា​ត្រូវបាន​លោក​សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​ចំនួន​៣​បទល្មើស​ជា​សំណុំរឿង​ព្រហ្មទណ្ឌ បញ្ជូន​ទៅ​ចៅក្រម​សើ​ប​សួរ​សម្រេច​តាម​នីតិវិធី​នៅ​រសៀល​ថ្ងៃ​ទី ០៤ ខែ​មករា ឆ្នាំ​២០១៩​នេះ ។

​តំណាង​អយ្យការ​បានសម្រេច​ចោទ​លោក​ស្រី ហូ​វ ដា​ណេ ជា​ម្ចាស់​គ្លីនិ​កឌែរ​ម៉ូ និង​ឈ្មោះ ពៅ ស៊ី​ណាត ជា​គ្រូពេទ្យ​ដេរ​ខ្ជិប​ប្រចាំ​គ្លីនិក​រួមមាន ៖
១- បទ​ប៉ះពាល់​ដល់​សិទ្ធ​ខាង​រូបភាព​នៃ​បុគ្គល តាម​មាត្រា​៣០២​នៃ​ក្រម​ព្រហ្មទណ្ឌ ។​មាត្រា​៣០២​នៃ​ក្រម​ព្រហ្មទណ្ឌ​ចែងថា អំពើ​ថត​រូបភាព​នៃ​បុគ្គ​នៅ​ទីកន្លែង​ឯកជន ដោយ​គ្មាន​ការព្រមព្រៀង​ពី​បុគ្គល​នេះ​ទេ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ខែ​ទៅ​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល​ទៅ​២​លាន​រៀល លើកលែងតែ​ករណី​ដែល​ច្បាប់​អនុញ្ញាត​។​

២ – បទ​កំហែង​យក តាម​មាត្រា​៣៦៣ និង​មាត្រា​៣៦៤​នៃ​ក្រម​ព្រហ្មទណ្ឌ ។​មាត្រា​៣៦៣​នៃ​ក្រម​ព្រហ្មទណ្ឌ​ចែងថា អំពើ​កំហែង​យក​គឺ​ជា​អំពើ​ដែល​ប្រព្រឹត្ត​ដោយ​ការប្រើ​ហឹង្សា ការគំរាមកំហែង​ថា​នឹង​ប្រើ​ហឹង្សា ឬ​ដោយ​ការបង្ខិតបង្ខំ ដើម្បី​ទទួលបាន​នូវ ៖ ហត្ថលេខា​ឬ​ស្នាម​មេដៃ , ការសន្យា​ឬ​ការបោះបង់​ចោល​អ្វីមួយ , ការបង្ហាញ​អាថ៌កំបាំង​ណាមួយ , ការប្រគល់​មូលនិធិ តម្លៃ ឬ ទ្រព្យសម្បត្តិ​អ្វី​មួយ ។​

៣ – បទ​ការគំរាមកំហែង​ហែក​កេរ្ត៍ តាម​មាត្រា ២៧២ និង​មាត្រា​២៧៣ នៃ​ក្រម​ព្រហ្មទណ្ឌ ។​មាត្រា​៣៦៤ អំពើ​កំហែង​យក​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ។​

​មាត្រា​៣៧២​នៃ​ក្រម​ព្រហ្មទណ្ឌ​ចែងថា អំពើ​គំរាមកំហែង​ហែក​កេរ្ត៍ គឺជា​អំពើ​ប្រព្រឹត្ត​ដោយ​ការគំរាមកំហែង​បើក​កកាយ ឬ​ទំលាក់​កំហុស​ដែល​នាំអោយ​ប៉ះពាល់​ដល់​កិត្តិយស ការ​រាប់អាន ដើម្បី​ទទួលបាន​នូវ ៖ ហត្ថលេខា ឬ​ស្នាម​មេដៃ , ការសន្យា , ការបង្ហាញ​អាថ៌កំបាំង​ណាមួយ , ការប្រគល់​មូលនិធិ តម្លៃ ឬ​ទ្រព្យសម្បត្តិ​អ្វីមួយ ។​

​មាត្រា​៣៧៣​បានចែង​កំណត់អោយ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ។​

​ទោះបី​ចឹងក៏​ដោយ​តែ​ដោយសារ​លោក​ស្រី​. ហូ​វ ដា​ណេ​ដែល​ទើប​ការប្តី​ក្មេង​ជាសេ​ដ្ឋី​ថៃ​គេ មាន​លុយ​គេ​អាច​តំកល់​លុយ​ដើម្បី​នៅក្រៅ​ឃុំ​បាន​តើ​!​។​ទោះជា​យ៉ាងណា​ចាំ​មើល​ចៅក្រម​ស៊ើប​ចាត់ការ​យ៉ាងណា​វិញ​?​។​នៅ​ល្ងាច​ថ្ងៃទី ០៤​មករា ឆ្នាំ​២០១៩​នេះ​ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ម៉ុង មុនី​សោភា បានសម្រេច​ផ្ញើរ​លោកស្រី​ហូ​វ ដា​ណេ ម្ចាស់​គ្លីនិ​កឌែ​ម៉ូ និង​គ្រូពេទ្យ​ដេរ​ខ្ជិប អោយ​សមត្ថកិច្ច​គ្រប់គ្រង​ជា​បណ្ដោះអាសន្ន បន្ទាប់​ពី​តំណាង​អយ្យការ​បាន​ចោទប្រកាន់ ៕

 

Filed in: ព័ត៌មានជាតិ