សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាល​រាជធានី​ពិនិត្យ​ផែនការ​២០១៨​និង​ដាក់​ផែនការ​២០១៩​ស្តា​ប្រពន្ធ័​លូ​ទឹក​

​អភិបាល​រាជធានី​ពិនិត្យ​ផែនការ​២០១៨​និង​ដាក់​ផែនការ​២០១៩​ស្តា​ប្រពន្ធ័​លូ​ទឹក​

​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ព្រហស្បត៏​១២ រោច ខែ​មិគសិរ ឆ្នាំច ព​,​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ មករា ឆ្នាំ​២០១៩​លោក​ឃួង ស្រេង អភិបាល នៃ​គ​ណះ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​អង្គប្រជុំ​មន្ត្រី​ជំនាញ​មួយ​ដើម្បី ត្រួតពិនិត្យ លទ្ធផល ការងារ​គម្រោង ជួសជុល​ប្រពន្ទ័​លូ​ក្នុង​ខណ្ឌ​ចំនួន​៤​ក្នង​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១៨ នឹង​ផែនការ​សម្រាប់​ឆ្នាំ​២០១៩​។

​ក្នុង​កិច្ចប្រជុំ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អភិបាល​ខណ្ឌ​ទាំង​១២ និង​មន្ទីរ​ជំនាញ​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រុក​លើ​ការងារ​ជួសជុល​ផ្លុវ ស្តារលូ និង​ស្តារ​ប្រឡាយ​ទាំង​អស់​ឲ្យបាន​ស្អាត ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៩​នេះ ហើយ​ចំពោះ​អ្នកលក់ដូរ​អាហារ​ហូបចុក​បង្ក​ឲ្យ​លូ​ស្ទះ ក៏​នឹង​មាន​វិធានការ​ធ្ងន់ធ្ងរ​ផងដែរ​។​

​ក្រៅ​ពី​ការជួសជុល​ផ្លុវ ស្តារលូ ស្តារ​ប្រឡាយ​នេះ អាជ្ញាធរ​ខណ្ឌ​ត្រូវ​ចុះ​ណែនាំ​អប់រំ ប្រជាពលរដ្ឋ ពិសេស​អ្នក​លក់​អាហារ​ហូប​ចុះ ធ្វើយ៉ាងណា​កុំឲ្យ​ពួកគាត់ បោះ​កាកសំណល់​ចូលទៅ​ក្នុង​អណ្តូង​លូ​។ បើ​ពួកគាត់​មិន​ស្តាប់​ត្រូវ​ធ្វើ​កំណត់ហេតុ ជា​លើក​ទី​១ ជាមួយនឹង​វិធានការ​ផ្លូវ​ច្បាប់​របស់​អន្តរក្រសួង តែបើ​ពួកគាត់​មិន​អនុវត្ត​តាម​ទៀត ដោយ​នៅ​តែ​បញ្ចូល​កាក​សំណល់ ទៅ​ក្នុង​អណ្តូង​លូ​ទៀត​នោះ យើង​សម្រេច​បិទ​អាជីវកម្ម​លក់ដូរ​អាហា​រ​ហូបចុក​ពួក​គាត់​តែ​ម្តង​។​

​លោក ឃួ​ង ស្រេង លើកឡើង​ផង​ដែរ​ថា ចាប់ពី​ពេលនេះ​ទៅ ការសាងសង់​រោងការ រោងបុណ្យ អាចធ្វើ​បាន​ត្រឹម​តែ​លើ​ចិញ្ចើមផ្លូវ មិន​ឲ្យ​សាងសង់លើ​ទ្រូងផ្លូវ​ដាច់ខាត ។​ចំពោះ​រថយន្ត​ធំ​ចូល​ក្រុង​វិញ ត្រូវតែ​មាន​វិធានការ​ឲ្យបាន​ម៉ឹងម៉ាត់ បើទោះបី​ការងារ​នេះ​ពាក់ព័ន្ធ​នឹង​ប៉ូលីស​ក៏ដោយ ក្នុងនាម​អាជ្ញាធរ​ខណ្ឌ ត្រូវ​ឃាត់​រថយន្ត​ធំៗ​ទាំងនោះ​ទុក ហើយ​សួរនាំ​ឲ្យបាន​ច្បាស់ ថា​តើ គោលដៅ​ណា​ដែល​អនុញ្ញាត​ឲ្យ​រថយន្តទាំ​ង​នោះ​ចូល ដើម្បី​យើង​មាន​វិធានការ​បន្ត​។​

​សូម​បញ្ជាក់​ដែរ​ថា​លទ្ធផល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៨​រដ្ឋបាល​រាជធានី អនុវត្តតាម ផែនការ ការស្តារ​ប្រពន្ធ័ ប្រឡាយ​លូ​សម្រាច​បាន​១០០​ភាគរយ​(100%)​តាម​គម្រោង​។​

 

Filed in: ព័ត៌មានជាតិ