សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​ថា​អាជ្ញាធរ​ឆ្នុកទ្រូ​ធ្វើ​ចារឹក​កន្ទេល​ធំ​បន្លំ​ដេក​!

ប្រជាពលរដ្ឋ​ថា​អាជ្ញាធរ​ឆ្នុកទ្រូ​ធ្វើ​ចារឹក​កន្ទេល​ធំ​បន្លំ​ដេក​!

ខេត្ត​កំពង់ឆ្នាំង ៖​ពលរដ្ឋ​រស់នៅ​ឃុំ​ឆ្នុកទ្រូ​រិះគន់​អាជ្ញាធរ​និង​ឈ្មួញ​ថា​ធ្វើ​ចារឹក​កន្ទេល​ធំ​បន្លំ​ដេក​ដោយ​បណ្ត​យ​ឲ្យ ក្រុម​ឈ្មួញ​ជីក​អណ្តូង​យក​ទឹក​លក់​អោយ​ប្រជាពលរដ្ឋ ដែល​ធ្វើ​បម្លាស់​ទី​ពី​ក្នុង​ទឹក​ឡើង​មក​រស់នៅ​លើ​គោក​បន្លំ​លួច​ដី​។

​ប្រជាពលរដ្ឋ​ប្រាប់ថា​៖​ឈ្មួញ​បាន ស្នើរ​សុំ​ទៅ​អាជ្ញាធរ​ស្រុក​ឈូស​ដីព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​៣ សម្រាប់​ជីក​អណ្តូង​ទំហំ​២០​ម៉ែត្រ​បួន​ជ្រុង​តែប៉ុណ្ណោះ​ប៉ុន្តែ​នៅពេល​នេះ​ត្រូវបាន​គេ​មើលឃើញថា បាន​ឈូស​ឆាយ​យក​ដី​ទំហំ​រហូតដល់​ទៅ​រាប់​ហិកតា​ហើយ​។​

​ប្រជាពលរដ្ឋ​បានអោយដឹងថា ដី​ដែល​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដោយ​គ្រឿងចក្រ​នេះ ជា​ដី​ព្រៃ​លិច​ទឹក​ស្ថិតក្នុង​តំបន់​៣ ក្នុង​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​។ ព្រឹក​ម៉ោង​.៨.៤៩​នាទី​លោក​ឃួន សៅ​រុំ អភិបាលស្រុក​បរិបូរណ៍ បាន​បញ្ជាក់​ប្រាប់​(​សម្លេង​អច្ឆរិយៈ​)​ដឹងថា ការ​ឈូសឆាយ​នេះ​មិនមាន​ច្បាប់​ទេ តែ​ក្រុុម​ការងារ​បម្លាស់​ទីផ្ទះ​បណ្តែត​ទឹក​បាន​ឯកភាព​អោយ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹកតែ​២០​ម៉ែត្រ​បួន​ជ្រុង​ប៉ុណ្ណោះ ដើម្បី​ជីក​អណ្តូង​យក​ទឹក​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់ តែបើ​គេ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​លើស​ចាំ​លោក​ត្រឡប់​មកពី​ភ្នំពេញ​វិញ លោក​នឹង​ចុះទៅពិនិត្យ​មើល​។​

​ប្រជាពលរដ្ឋ​បានអោយដឹងថា គេ​ជីក​អណ្តូង​នេះ​មិនមែន​យក​ទឹក​មក​ចែក​ព្រី​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទេ គឺ​លក់​ពេញ​ថ្លៃ ហើយ​នៅពេលនេះ​គេ​កំពុង​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន​នៅ​រដូវវស្សា​កាន់តែ​ធំ​រហូតដល់​ទៅ​រាប់​ហិកតា​ដោយ​មិន​មាន​ការទប់ស្កាត់​ឡើយ​។​

​ហើយ​អ្នក​ដែល​កំពុង​តែ​ឈូសឆាយ​ព្រៃ​លិច​ទឹក​ល្មើសច្បាប់​នេះ​គឺជា​ខ្សែរ​ស្រ​ឡាយ​លោក​មេឃុំ​ឆ្នុក​ទ្រូ សូម​លោក​អភិបាលខេត្ត​ជួយ​មាន​វិធានការ​ផង បើសិនជា​មិន​មាន​វិធានការ​អោយបាន​ទាន់ពេល​ទេ ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​នោះ​នឹង​រលាយ​អស់​ជាមិនខាន ដោយសារ​ក្រុម​កន្ទេល​ធំ​បន្លំ​ដេក ។​

Filed in: ព័ត៌មានជាតិ