(ក្រចេះ)÷នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះចាប់រថយន្ដសាំងយ៉ុងដឹកឈើចំនួន៣គ្រឿងដែលប្រុងលោតឆ័ត្រទៅប្រទេសវៀតណាមប្រគល់ជូនរដ្ឋបាលព្រៃឈើចាត់ការតាមផ្លូវច្បាប់។
ប្រត្តិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ដោយរថយន្ដចំនួន២គ្រឿងឃាត់នៅចំនុច ឃុំបុសលាវ និងគ្រឿងទៀតឃាត់នៅឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។
មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតបានឲ្យដឹងថា រថយន្ដទាំង២គ្រឿងនោះនគរបាលសេដ្ឋកិច្ចឃាត់ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ និងមួយគ្រឿងទៀតនគរបាលដេដ្ឋកិច្ចសហការជាមួយជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបបាន ។ ហើយរថយន្ដទាំងនោះដឹកទ្វារបង្អួច ដឹកឈើកកោះ ឈើធ្នង់ជាច្រើនសន្លឹក និង១គ្រឿងទៀតដឹកឈើ ឈ្លីក។
ក្នុងនោះរថយន្ដសាំងពណ៌បៃតងចាស់ ពាក់ស្លាកលេខ2c1806ដឹកទ្វាចំនួន៤០វង់ រថយន្ដសាំងយ៉ុងពណ៌ស ស្លាកលេខ ភ្នុំពេញ2K0477ដឹកឈើអា លេខ១ និងឈើប្រណិត(កកោះ ធ្នង់)ចំនួន៧៦សន្លឹក ប្រមាណជិត៣ម៉ែត្រគូប និងរថយន្ដសាំងយ៉ុងមួយគ្រឿងទៀតពាក់ស្លាក់លេខ ភ្នុំពេញ2P 0150ដឹកឈីេឈ្លីកចំនួន៦ដុំ ជាង១មែត្រគូប។
មន្ត្រីរដ្ឋបាលព្រៃឈើរូបនោះបន្ដទៀតថា បច្ចុប្បន្នរថយន្ដទាំងបីគ្រឿងនោះត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើនាំយកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីចាត់ការតាមច្បាប់របស់រដ្ឋបាលព្រៃឈើ៕
ដោយកិះខន