សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយទាហាន​ជាន់ខ្ពស់​៥​រូប លាលែង​ចេញពី​តួនាទី​នាយរង​សេនាធិការ​ចម្រុះ​

​នាយទាហាន​ជាន់ខ្ពស់​៥​រូប លាលែង​ចេញពី​តួនាទី​នាយរង​សេនាធិការ​ចម្រុះ​

ភ្នំពេញៈ នាយទាហានជាន់ខ្ពស់​ចំនួន​០៥​រូប បាន​លាលែង​ចេញពី​តួនាទី​ជា​នាយរង​សេនាធិការ​ចម្រុះ ដោយ​នៅ​សុំ​តែ​មុខ​តំណែង​តែ​មួយ​ប៉ុណ្ណោះ​ដែល​ស្ថិត​ក្រោម​បញ្ជាការ​កង​ទព័​ជើងគោក​។​

​នាយទាហាន​ជាន់ខ្ពស់ ទាំង​០៥​រូប ដែល​សុំ​លាលែង​ចេញពី​តួនាទី​ជា​នាយរង​សេនាធិការ​ចម្រុះ មានដូចជា​៖ ១. ឧត្ដមសេនីយ៍ឯក ស្រី ឌឹ​ក មេបញ្ជាការ កងពលធំ​អន្តរាគមន៍​លេខ​៣​។ ២. ឧត្ដមសេនីយ៍ឯក កែវ ធី មេបញ្ជាការ កងពលធំ​អន្តរាគមន៍​លេខ​២​។ ៣. ឧត្ដមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការ កងពល​តូច​ទ័ព​ឆត្រយោង​៩១១​។ ៤. ឧត្ដមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការ កងពលតូច​អន្តរាគមន៍​លេខ​១​។ ៥. ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៧០​។​

​នេះ​បើ​យោងតាម​លិខិត ផ្ញើជូន​លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ព​ជើងឝោក តាំងពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ទើប​អ្នកកាសែត​ទទួល​បាន​កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨​។​សូមបញ្ជាក់​ថា​នាយសេនាធិការ​ចម្រុះ​ដែល​ពីមុន​គ្រប់គ្រង​ដោយ​នាយ​ឧត្តម​សេរនីយ៍​គន់​គីម​បច្ចុ​ប្បន្ន​គ្រប់គ្រង​ដោយ​នាយ​ឧត្តមសេនីយ៍អ៊ិត​សារ៉ា​ត​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​មាន​អនុសាសន៍ ក្នុង​ពិធី​បែងចែក​ភារកិច្ច​នៃ​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា​កន្លងមក​ថា អ្នក​ដែល​មាន​តួនាទី​ពីរ​ក្នុង​ជួរ​កងទ័ព គួរ​ពិចារណា​កាត់បន្ថយ ដោយ​ទុក​តែ​តួនាទី​មួយ​បាន​ហើយ​។​

​សូម​បញ្ចាក់​ដែរ​ថា​កាលពី​ថ្ងៃ​ទី​៦​កញ្ញា​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​បាន​ចេញប្រកាស​មួយ​កាត់​អង្គភាព​កងពលធំ​អន្តរាគមន៍​លេខ​២​។​កងពលធំ​អន្តរាគមន៍​លេខ​៣​។​កងពល​តូច​ទ័ព​ឆត្រយោង​៩១១​។​កងពល​តូច​ថ្មើរជើង​លេខ​៧០​។​កងពលតូច​អន្តរាគមន៍​លេខ​១​ចេញ​ពី​ក្រោម​បញ្ជារ​របស់​អគ្កមេបញ្ជាការ​ឲ្យទៅ​ស្ថិត​នៅ​មូល​ក្រោម​បញ្ជារ​មេ​ទព័ជើងគោក​ថ្មី​គឺ​លោកឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​។​

​ការ​កាត់ចេញ​នេះ​បង្ហាញ​ថា​តួនាទី​អគ្កមេបញ្ជាការ​កងទព័​គឺជា​តំណែង​កិត្តិយស​ប៉ុណ្ណោះ​។​ប្រហែល​ជា​អញ្ចឹង​ហើយ​បានជា​លោកនាយ​ឧត្តមសេនីយ៍សៅ​សុខាមិ​ន​ទទួលយក​សុខចិត្ត​ប្រគល់ជូន​លោក​ឧត្តមសេនីយ៍វង្ស​ពិសេន​ដែល​ជា​មេបញ្ជារការង​ប៉េអឹម​ឲ្យ​ឡើង​ជំនួស​វិញ​បន្ទាប់​ពី​កាន់​បាន​មួយ​ដង្ហើម​ចង្រឹត​ជំនួស​នាយ​ឧត្តមសេនីយ៍​ប៉ុល​សារឿ​ន​ដែល​បច្ចុប្បន្ន​ជា​ទេសរដ្ឋមន្ត្រី​៕

 

Filed in: ព័ត៌មានជាតិ