សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមហ៊ុន​ចិន​ពីរ​នៅ​កោះ​ពេជ្រ​ដែល​រកស៊ី​ប្រមូល​វេរ​ប្តូរ​លុយ​ជួញ​កាស​អេឡិចត្រូនិក​

ក្រុមហ៊ុន​ចិន​ពីរ​នៅ​កោះ​ពេជ្រ​ដែល​រកស៊ី​ប្រមូល​វេរ​ប្តូរ​លុយ​ជួញ​កាស​អេឡិចត្រូនិក​

ភ្នំពេញ​៖ ក្រុមហ៊ុន​ចិន​ចំនួន​២​កន្លែង នៅ​កោះ​ពេជ្រ ដែល​ចាត់ទុកថា​ប្រតិបត្តិការ​អាជីវកម្ម​ដោយ​ខុសច្បាប់​លើ​សេវាកម្ម​ផ្ញើ​ប្រាក់ វេ​ប្រាក់ ប្តូរប្រាក់ ក៏ ដូចជា​ប្រមែប្រមូល ប្រាក់​ពី​អតិថិជន​ក្នុង​ការជួញដូរ​កាស​អេឡិចត្រូនិក​(digital asset/cryptocurrency)​ត្រូវបាន​អាជ្ញាធរ​ចម្រុះ​បាន សម្រេច​ផ្អាក​សកម្មភាព​។

​ទីតាំង​ក្រុមហ៊ុន​ដែល​ត្រូវ​បិទ​ផ្អាក​នោះ​មួយ​ឈ្មោះ BIQUAN TECHNOLOGY (​ប៊ី​ឈាន តិច​ណូ​ឡូជី​) ស្ថិតនៅ​ផ្ទះ​លេខ S-58 ផ្លូវ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ទីតាំង​មួយ​ទៀត​ឈ្មោះ ហ៊ុយ សាង Hui Shang International Remittances មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ S-59 ផ្លូវ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។
​ការចុះ​ត្រួតពិនិត្យ​របស់​គណកម្មកា​ចំរុះ​នេះ គឺ យោង​តាម​សេចក្តីថ្លែងការណ៍​រួម រវាង​ធនាគារជាតិ​នៃ​កម្ពុជា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៨ ស្តីពី​ការទប់ស្កាត់​បទល្មើស​ហិរញវត្ថុ និង ការ​ចរាចរ​ខុសច្បាប់ កាស់​អេលិចត្រូនិក​។​

អាជ្ញាធរ​បាន​សម្រេច ផ្អាក​អាជីវកម្ម​ទាំងស្រុង រហូតដល់​មាន​ការអនុញ្ញាត ឬ អាជ្ញាប័ណ្ណ​ស្របច្បាប់ , ណាត់​ជួប​បង្ហាញ​អាជ្ញាប័ណ្ណ ឬ ការអនុញ្ញាត​ប្រកប​អាជីវកម្ម ត្រូវ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ ចរាចរ ទិញ លក់ ទូទាត់ កាស​អេឡិចត្រូនិក ប្រហាក់ប្រហែល និង​ប្រមូលប្រាក់​ពី​អតិថិជន , ត្រូវ​រុះរើ​ផ្លាក​អាជីវកម្ម​ចេញ Logo Coinups និង ហាម​រុះរើ​សម្ភារៈ​ទាំងអស់​នៅក្នុង​អគារ​ចេញ​ពី​ទីតាំង​ដើម​។​

​លោក​ឧត្ដមសេនីយ៍ទោ មៀច ដា​វីត អនុប្រធាននាយកដ្ឋាន​កណ្ដាល​សន្តិសុខ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បានបញ្ជាក់​ថា សមត្ថកិច្ច​និង​ស្ថាប័ន​ជំនាញ​បាន​ចុះ ទៅ​ណែនាំ តម្រូវឱ្យ​ក្រុមហ៊ុន​សុំ​ច្បាប់​អនុញ្ញាត​ពី​ធនាគារ​ជាតិ នៃ​កម្ពុជា គឺ​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ចរាចរ និង លាងលុយកខ្វក់​ឆ្លងដែន​ចូល​កម្ពុជា​ដែល​បានមក​ពី​ការប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដែល​អាច​បាន​ពី​ជា​ការជួញដូរ​គ្រឿងញៀន ការ​ជម្រិត​ទារប្រាក់ កំ​ហែង យក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ។​ល​។​

​ជនល្មើស មានឱកាស​សំអាត ប្រើប្រាស់​ចរាចរ​ប្រាក់​យក​ពី​ជនរងគ្រោះ​តាមរយះ​ក្រុមហ៊ុន​អត់​ច្បាប់​បែបនេះ និង​បញ្ចៀស​ហិរញ្ញ​ប​ឡ​ទាន​ភេ​វរ​កម្ម ក៏ដូចជា​ការពារ​ប្រជាពលរដ្ឋ អតិថិជន កុំឱ្យ​ចាញ់បោក​ចំពោះ​ការបើក​អា​ជី​កម្ម​ដែល​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​។​

​គួរបញ្ជាក់​ថា ការបើក​អាជីវកម្ម​ប្តូរ​ប្រាក់​ដោយ​គ្មាន​អាជ្ញា​បណ្ណ័​ពី​ធនាគារ​ជាតិ នៃ​កម្ពុជា ត្រូវ មាន​ទោសទណ្ឌ​ដែល​មានចែង​ក្នុង​ច្បាប់ ស្តីពី​ការគ្រប់គ្រង ការប្តូរ​ប្រាក់​ដូច​មានចែង​ក្នុង​ជំពូក ទី​២ ពី​អន្តរ​ការិយកម្ម​ធនាគា​រ មាត្រា​៥​ក្នុង​ចំណុច​ទី​៣​បានបញ្ជាក់​ថា អន្តរការី​ប្រតិ​ស្រុតិ ក្រោម​លក្ខខណ្ឌ​ដែល​មានកំណត់ ក្នុង​បទបញ្ជា​ឲ្យ​ផ្តល់ជូន​ធនាគារ​កណ្តាល​ជា​ទៀងទាត់ នៅ របាយការណ៍​តាម​កាលកំណត់​ប្រតិបត្តិការ​ផ្ទេរប្រាក់ ឬ​ការទូទាត់ និង​ចលនា​នៃ​ដើមទុន​ចេញ និង​ចូល​ដែល​បាន​អនុវត្ត រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេសក្រៅ​ទៅតាម​រយៈពេល ដែល​នឹង​កំណត់ដោយ​ធនាគារកណ្តាល ។

​ចំណុច​ទី​៥​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អាជីវករ​ប្តូរ ប្រាក់​ដល់​ដៃ ដែល​មាន​ទីតាំង​អចល័ត ឬ​ចល័ត អាច​ធ្វើ​ការប្តូរ​ប្រាក់​បាន លុះត្រាតែ​ទទួល​ការ អនុញ្ញាត​ជាមុន​ពី​ធនាគារ​កណ្តាល ។

​ករណីនេះ ក៏​មាន​ចែង​នៅ​ទោស​បញ្ញា​តិ្ត​តាម​មាត្រា​២១ ៖ ដូច​បញ្ជាក់ថា ៖ ជន​ណា​ប្រព្រឹត្ត​បទល្មើស និង​ចំណុច​៣ ឬ​ចំណុច​៤ ឬ​ចំណុច​៥ នៃ​មាត្រា​៥ ឬ ប្រព្រឹត្ត​នឹង​មាត្រា​១៧​នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​១​ឆ្នាំ​ដល់​៥​ឆ្នាំ និង​ពិន័យ​ជា ប្រាក់​ពី​១​លាន​រៀល ដល់​១០​លាន​រៀល ឬ​ផ្តន្ទាទោស​ណាមួយ ក្នុង​ទោស​ទាំង​២​នេះ ៕

 

Filed in: ព័ត៌មានជាតិ