សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧត្តមសេនីយ៍ ខូង ទីន មេ​ប៉ុស្តិ​នគរបាល​អន្តោប្រវេសន៍​ច្រក អន្តរជាតិ​អូរ​ស្មាច់ អាង​ខ្នងបង្អែក​ជា​ឧកញ៉ា​ដ៏​ល្បី​នៅ​ស្រុក​ខ្មែរ​និង​ស្រុក​ថៃ សប្បាយ​នឹង​ប្រមូលប្រាក់​ពី​ពលករ​ខ្មែរ​ក្រីក្រ មិន​ខ្វល់ ពី​ការប្ដេជ្ញាចិត្ត​របស់​លោក​នាយ​ឧត្តមសេនីយ៍ គៀត ចន្ទ​ថា​រិទ្ធ​

​ឧត្តមសេនីយ៍ ខូង ទីន មេ​ប៉ុស្តិ​នគរបាល​អន្តោប្រវេសន៍​ច្រក អន្តរជាតិ​អូរ​ស្មាច់ អាង​ខ្នងបង្អែក​ជា​ឧកញ៉ា​ដ៏​ល្បី​នៅ​ស្រុក​ខ្មែរ​និង​ស្រុក​ថៃ សប្បាយ​នឹង​ប្រមូលប្រាក់​ពី​ពលករ​ខ្មែរ​ក្រីក្រ មិន​ខ្វល់ ពី​ការប្ដេជ្ញាចិត្ត​របស់​លោក​នាយ​ឧត្តមសេនីយ៍ គៀត ចន្ទ​ថា​រិទ្ធ​

ខេត្តឧ​ត្ត​រ​មានជ័យៈ ប្រជាពលរដ្ឋ មានការ​សារ​ទរ​ជាខ្លាំង ចំពោះ​ការប្ដេជ្ញាចិត្ត របស់​នាយ​ឧត្ដមសេនីយ៍ គៀត ចន្ទ័​ថា​រិទ្ធ​ក្រោយ​បាន​ទទួល​តំណែង​ថ្មី ជា អគ្គ​យក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ​ថា នឹង គ្រប់គ្រង​ការហូរចូល របស់​ជនបរទេស មក​កម្ពុជា អោយបាន​ត្រឹមត្រូវ​ដូច​ច្បាប់​ដែល​បាន​កំណត់ ដើម្បី​ប្រែក្លាយ​ការជឿ​ទុកចិត្ត របស់​ថ្នាក់​ដឹក នាំទៅ​ជា​ប្រយោជន៍​របស់​ប្រទេជាតិ​ទាំងមូល​។

​ការប្ដេជ្ញា របស់ នាយ​ឧត្ដមសេនីយ៍ គៀត ចន្ទ​ថា​រិទ្ធ វា​ជា​មោទនភាព និង​ជា​ស្នាដៃ​ល្អ របស់​ប្រទេសជាតិ ថ្នាក់ដឹកនាំ និង​ពលរដ្ឋ​នៅ​ទូទាំង​នគរ ។ ប៉ុន្តែ​ទន្ទឹម​នឹង​ការប្តេជ្ញា​ចិត្ត​នេះ ប្រជាពលរដ្ឋ​មាន​ការខកចិត្ត​ជា​ខ្លាំង ចំពោះ សកម្មភាព​គាបសង្កត់​ប្រព្រឹត្ត អំពើ ពុករលួយ​យ៉ាង​ធ្ងន់ធ្ងរ របៀប​ធ្វើ​ស្រែ​លើ​ខ្នង​រាស្ដ្រ ពី​សំណាក់​លោក ឧត្ដមសេនីយ៍ត្រី ខួ​ង ទីន មេ​ប៉ុស្ដិ៍​នគ​បាល​អន្តោ ប្រវេសន៍​ច្រក​អន្តរជាតិ​អូ​ស្មាច់ ដែល​ល្បី​ថា​ជាប់​សាច់ឈាម​ឧកញ៉ា​មហាសេដ្ឋី​ដ៏​ល្បី​ល្បាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស និង​លោក​វរៈសេនីយ៍ឯក ជា ព្រឿង​។​

​ពួកគេ បាន​និង​កំពុង​ប្រើប្រាស់​ស្ថាបន័​អន្តោប្រវេសន៍រ​បៀ​ប​ជិះសេះ​លែង​ដៃ មិន​ខ្វល់​ធ្វើ​ដឹង ធ្វើ​ឮ ពី​ការប្តេជ្ញាចិត្ត របស់​លោកនាយ​ឧត្តម សេនី​យ៍ គៀត ចន្ទ​ថា​រិទ្ធ ឡើយ​ដើម្បី ប្រមូលប្រាក់​គ្មាន​សៀវភៅ​បន្ទុក របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រាប់​សឹប​លាន​រៀល​ក្នុង​មួយ​ខែៗ តាម រយៈ​ការ​ប្រថាប់ត្រា​លើ​សៀវភៅ​ឆ្លងដែន និង​ពលរដ្ឋ និង​អាជីវករ​បាន​ដឹក​ទំនិញ​ចេញ​ចូល ដោយ​មាន​ការដាក់​ប៉ុស្ដិ៍ ទារប្រាក់​រហូតដល់​ទៅ​បី​កន្លែង​នៅក្នុង​ច្រកទ្វា​អន្តរជាតិ តែមួយ ខុស​ពី​ច្រកទ្វា​អន្តរជាតិ​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល ។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​បាន​លើ​ក​ឡើងថា ការ​បោះត្រា​លើ​សៀវភៅ​ឆ្លងដែន​មន្ដ្រី​ប្រចាំ​នៅ​ច្រកទ្វា​អន្តរជាតិ​អូរ​ស្មាច់​តម្រូវអោយ​បង់​ប្រាក់ ក្នុង​មួយ​នាក់​មួយ​ម៉ឺន​រៀល និង​ទំនិញ​តាម​រថយន្ដ​ចេញ​ចូល​ទាមទារ តាម​ទំ​ហ៊ុំ​គ្មាន​ដែន​កំណត់ ។​

​តើ​ប្រាក់​ទាំងអស់​ដែល​លោក​ឧត្ដមសេនីយ៍ត្រី ខួ​ង ទីន មេ​ប៉ុស្ដិ៍​នគ​បាល​អន្តោប្រវេសន៍ និង​លោក​វរៈសេនីយ៍ឯក​ជា ព្រឿង រង​ប៉ុស្ដិ៍ ប្រមូលប្រាក់​ទាំង​នោះ​យក​ទៅ​ណា បើ​គ្មាន​បង្កាន់ដៃ​និង​គល់បញ្ជី​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផង​ហ្នឹង​?​។ ជុំវិញ​ករណី​ខាងលើ​នេះ តើ​លោក​នាយ​ឧត្ដមសេនីយ៍ គៀត ចន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​នាយកដ្ឋាន អន្តោប្រវេសន៍​ដែល​ទើប​ឡើង​ថ្មី បាន​ជ្រាប ឬ​សើម​ខ្លះ​ដែ​ទេ ? ហើយ​តើ​គួរ​លើក​យកមក​ពិចារណា​ដែ​រឺទេ​! ឬ​ទុក អោយ​នគ​បាល​អន្តោរ​ប្រវេសន៍​ប្រចាំ​នៅតាម​ច្រកទ្វា​អន្តរជាតិ​នៅតាម បន្ទាត់​ព្រំដែន អុរ​ស្មាច់​ធ្វើស្រែ​លើ​ខ្នង​រាស្ដ្រ​រហូត​ទៅ ? ។​

​ទាក់ទិន​នឹង​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ ខាងលើនេះ អង្គភាពយើងខ្ញុំ​មិនទាន់​អាច​រក​ការបំភ្លឺ​ពី​លោក​ឧត្ដមសេនីយ៍ត្រី ខួ​ង ទីន មេ​ប៉ុស្ត៍អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​ស្មាច់ និង​លោក ជា ព្រឿង បានទេ ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ ។ ការិយាល័យ​និពន្ធ​យើង​រីករាយ នឹង​រង់ចាំ ទទួល​បំភ្លឺ​ការបកស្រាយ​របស់​លោក​គ្រប់ពេល ៕

Filed in: ព័ត៌មានជាតិ