សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រសួង​អប់រុំ​បន្ធួឥ​រិយា​បទទុក​លោក មូល ស៊ុយ​ហេង ជា​នាយក​សាលា​ជំនាន់​ចាស់ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​វិញ​តែ​ឲ្យ​ល​ងលុយ​!?

​ក្រសួង​អប់រុំ​បន្ធួឥ​រិយា​បទទុក​លោក មូល ស៊ុយ​ហេង ជា​នាយក​សាលា​ជំនាន់​ចាស់ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​វិញ​តែ​ឲ្យ​ល​ងលុយ​!?

ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​រក្សា​តំណែង លោក មូល ស៊ុយ​ហេង ជា​នាយក​សាលា​ជំនាន់​ចាស់ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ដដែល ប៉ុន្តែ​បាន​តម្រូវ​ឲ្យ​លោក សង​ថវិការដ្ឋ​ដែល​ប្រើប្រាស់​នា​ពេលកន្លងមក​ដោយ​គ្មាន​តម្លាភាព ។

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ផ្ទាល់ខ្លួន នៅ​ព្រលប់​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ បានបង្ហាញ​ថា ទី​១-​ឯកភាព​ជាមួយ​ចំណាត់ការ​របស់​ក្រសួង និង​ទី​២-​រក្សាទុក លោក មូល ស៊ុយ​ហេង ជា​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​ចាត់វិធានការ​បន្តទៀត ។ ក្នុង​នោះ​ចំណោម​សន្លឹកឆ្នោត​សរុប​១៥២ សន្លឹក​ឆ្នោត​គាំទ្រ ជម្រើស​ទី​១-៥៤​សំឡេង , ឆ្នោត​គាំទ្រ​ជម្រើស​ទី​២-​មាន​ចំនួន​៩៧​សន្លឹក និង​សន្លឹកឆ្នោត​មោឃៈ មាន​១​សន្លឹក ។​

​លិខិត​បន្តថា “​ផ្អែក​តាម​ស្មារតី ក្រសួង​នឹង​តម្រូវ​ឲ្យ​លោក មូល ស៊ុយ​ហេង សង​ថវិការដ្ឋ​ដែល​បាន​ប្រើប្រាស់​មិន​មាន​តម្លាភាព និង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន និង​ក្រសួង​គោរព​តាម​សា្មរ​តី​នៃ​ការបោះឆ្នោត ដោយ​តែងតាំង​លោក មូល ស៊ុយ​ហេង ជា​នាយក​វិទ្យាល័យ​ព្រះ​ស៊ី​វត្ថិ ឡើងវិញ ដើម្បី​បញ្ចប់​ការតវ៉ា​” ។​

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​១៩​កញ្ញា​លោកគ្រូ និង អ្នកគ្រូ​រួមទាំង​សិស្សានុសិស្ស​នៅក្នុង​វិទ្យាល័យ ព្រះស៊ីសុវត្ថិ ប្រមាណ​ជាង ១០០ នាក់​បាន​ប្រមូលផ្ដុំ​គ្នា ប្រឆាំង​ទៅ​លើ​ការអនុវត្ត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​បាន​សម្រេច​ផ្ទេរ​តួនាទី​នាយក​វិទ្យាល័យ និង​គោលនយោបាយ​ស្ដី​ពី​សាលារៀន​ជំនាន់​ថ្មី​ដែល​ជា​គោលបំណង​ពង្រឹង​គុណភាព​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ទាំងមូល​។​ក្រុម​លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស បាន​នាំគ្នា​តវ៉ា​ឲ្យ​ក្រសួង​អប់រំ ដក​សាលា​ជំនាន់​ថ្មី ចេញ​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រោម​ហេតុផល​ថា មាន​ការរើសអើង សិស្សសាលា​ជំនាន់​ចាស់ ជាពិសេស​នោះ ឲ្យ​ដក​នាយក​សាលា​ជំនាន់​ថ្មី​ចេញ គឺ​លោកគ្រូ សម កំសាន្ត ក្រោយ​ពី​រដ្ឋមន្ត្រី បាន​ផ្ទេរ​ការងារ​នាយក​សាលា​ជំនាន់​ចាស់ មក​ខាង​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ​វិញ​។​

​លោកគ្រូ និង​អ្នកគ្រូ​រួម​ទាំង​សិស្ស​បាន​អំពាវនាវ​ដល់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​សុំ​រក្សាទុក​លោក មូល ស៊ុយ​ហេង នៅ​ជា​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​បន្ត ហើយ​បាន​ចាត់ទុកថា​គោលនយោបាយ​ស្ដី​ពី​សាលារៀន​ជំនាន់​ថ្មី​នឹង​បង្កើត​ឲ្យមាន​ភាព​រើសអើង​ក្នុងចំណោម គ្រូ សិស្ស និង​គណៈ​គ្រប់គ្រង​សាលា​រួម​ទាំង​ប្រឆាំង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។​«​សាលា​ជំនាន់​ថ្មី​បាន​ធ្វើ​ឲ្យ​សិស្ស និង​សិស្ស គ្រូ និង​គ្រូ និង​គណៈ​គ្រប់គ្រង​មាន​ការរើសអើង​គ្នា និង​គ្នា​»​។ «​ការបង្កើត​សាលា​ជំនាន់​ថ្មី​នៅ​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ធ្វើឲ្យ​បាត់បង់​បេតិកភណ្ឌ​ជាតិ​»​។ «​សូម​សម្ដេច​ជួយ​លោកគ្រូ អ្នកគ្រូ​ដែល​គាត់​បង្រៀន​ជា​យូរណាស់​មកហើយ​»​។​លោកស្រី ណុប សាវុធ គ្រូបង្រៀន​មុខវិជ្ជា​ប្រវត្តិវិទ្យា​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​តាំងពី​ឆ្នាំ ១៩៩៩ មក​បាន​អះអាង ថា​លោក មូល ស៊ុយ​ហេង នាយក​វិទ្យាល័យ​មិន​ដែល​ប្រព្រឹត្ដ​កំហុស​អ្វី​ទេ ហើយក៏​មិន​ដែល​ធ្វើឲ្យ​កូនចៅ​អាក់អន់ចិត្ដ​ដែរ ដូច្នេះ​ក្រុម​អ្នកគ្រូ​មិន​យល់ព្រម​ចំពោះ​ការផ្ទេរ​តួនាទី​នេះ​ទេ​។​

​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​បានឲ្យដឹង​ទៀត​ថា ចាប់តាំងពី​ឆ្នាំ​២០១៤ ក្រសួង បាន​សន្សំ​សំចៃ​ថវិកា​ក្រសួង​និង​បើក​ផ្តល់​ថវិកា​ប្រមាណ​១​លាន​ដុល្លារ​ដល់​គ្រួសារ​គ្រូបង្រៀន​ដែល​ធ្លាប់​រស់នៅ​ក្នុង​បរិវេណ​សាលា​នេះ​ដើម្បីឲ្យ​ពួកគាត់​មាន​លទ្ធភាព​ទិញ​ផ្ទះសម្បែង​ខ្លួនឯងបាន បន្ទាប់មកទៀត ក្រសួង​បាន​ចំណាយ​ថរ​វិកា​ជាច្រើន ដើម្បី​ជួសជុល​អាគារ​សិក្សា សាងសង់​ទីលាន​បាល់បោះ និង​បាល់ទះ ដើម្បី​កែលំអរ​សោភ័ណ្ឌភាព​សាលា​ឲ្យបាន​ស្អាត​។​

​ថ្វី​ត្បិត​តែ​ក្រសួង​បាន​ចំណាយ​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក៏ដោយ ក៏​ការគ្រប់គ្រង​របស់​នាយ​ក​សាលា​មាន​ភាព​ធូ​រលុង ស្ថានភាព​អនាម័យ​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ ជាពិសេស​ក្នុង​ថ្នាក់រៀន​នៃ​កម្មវិធី​ធម្មតា​។​

​លិខិត​បន្តថា កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​នេះ មាន​គោលដៅ​ធ្វើ​បទពិសោធន៍ ការបង្រៀន​បែប​ថ្មី ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និង​នវានុវត្តន៍ មុន​នឹង​ដាក់ឲ្យ​អនុវត្ត​ឲ្យបាន​ទូលំទូលាយ​តាម​គោលដៅ កំណែទម្រង់​អប់រំ​ដែល​ក្រសួង​បាន​ដាក់ចេញ​នូវ​អាណត្តិ​ទី​៥​និង​ទី​៦ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។ ដំណាក់កាល​ដំបូង​នៃ​ការអនុវត្ត​កម្មវិធី​នេះ ចាប់ផ្តើម​អនុវត្ត​តែ​ពី​កម្រិត​ថ្នាក់ គឺ​ថ្នាក់​ទី​៧​និង​ទី​១០ ប៉ុណ្ណោះ ដោយ​ទុក​មួយ​ផ្នែក​ទៀត​នៃ​វិទ្យាល័យ ដើម្បី​វាយតម្លៃ​ផលិតផល​របស់​សិស្ស​។​

​លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​នៅ​ក្នុង​បុព្វកថា​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី ១៣ កញ្ញា ឆ្នាំ ២០១៦ បានឲ្យដឹង​ថា​ក្រសួង​បាន​រៀបចំ​គោលនយោបាយ​ស្ដី​ពី​សាលារៀន​ជំនាន់​ថ្មី​ក្នុង​គោលបំណង​ពង្រឹង​គុណភាព​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ទាំងមូល​។ ព្យាយាម​បង្កើត​គំរូ​អភិវឌ្ឍន៍​ថ្មី​នៅក្នុង​ប្រព័ន្ធ​អប់រំ​សាធារណៈ​ដែល​នឹង​នាំទៅដល់​ការបង្កើត​សាលារៀន​សាធារណៈ​ស្វយ័ត ដែល​ទទួលបាន​ការវិនិយោគ​ខ្ពស់​ផ្សារភ្ជាប់​នឹង​ស្តង់ដារ​ថ្មី​មាន​គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ​ព្រមទាំង​ស្តង់ដារ​វិជ្ជាជីវៈ​សម្រាប់​ការសិក្សា​នៅ​ក្នុង​សតវត្សរ៍ ២១​។​

​លោក​ឌី ខាំ​បូ​លី​អ្នកនាំពាក្យ​ក្រសួង​អប់រុំ បាន​ប្រាប់​កាសែត​ថា​៖ «​យើង​និយាយ​ពី​សាលា​ជំនាន់​ថ្មី​គឺ​មាន​ភាពខុសប្លែក​ពី​សាលា​ធម្មតា ប៉ុន្ដែ​អ្វី​ដែល​យើង​បង្កើត​នេះ​គឺ​នៅក្នុង​ដំណាក់កាល​សាកល្បង​។ សិស្ស​ចូលរៀន​នៅ​សាលា​ជំនាន់​ថ្មី​គឺ​ត្រូវ​មាន​ការប្រកួតប្រជែង ទាល់តែ​គ្រប់​លក្ខខណ្ឌ​ទើប​អាច​ចូល​រៀន​បាន​។ គ្រូ​ដូចគ្នា បើ​ចង់​ចូល​បង្រៀន​ទាល់តែ​ដាក់ពាក្យ​ប្រឡង​ចូល​បង្រៀន ហើយ​បើសិនជា​ធ្វើការ​វាយតម្លៃ​រយៈពេល ១ ឆ្នាំ បើ​មិន​មាន​លក្ខណ​សម្បត្ដិ​គ្រប់គ្រាន់​ទេ​គឺ​ត្រូវ​ចេញ​មក​វិញ​។​

​កាលណា​គ្រូ​មិនទាន់​មាន​សមត្ថភាព​ចូល​ទៅ​បង្រៀន អ៊ីចឹង​គាត់​អាច​ប្រឹងប្រែង​រៀនសូត្រ​អភិវឌ្ឍ​សមត្ថភាព​។​តែ​លោក​ស្រី សាវុធ ថ្លែងថា​៖ «​តាំងពី​មាន​សាលា​ជំនាន់​ថ្មី​ហ្នឹង​មក គឺ​ពួកយើង​ចែក​ក្រុម​គ្នា​តែ​ម្ដង​។ លោកនាយក​ឱនលំទោន​ជាមួយ​គេ ចំណែក​គេ​វិញ​រឹងត្អឹង​ជាមួយ​យើង​តែម្ដង ដូច​គិតថា​យើង​ហ្នឹង​អត់​ចេះ​អី​សោះ ហើយ​គេ​នោះ​សុទ្ធតែ​អ្នកចេះ​»​។​

 

Filed in: ព័ត៌មានជាតិ