សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដឹក​ជ្រូក​សៀម​មក​ក្រឡាប់​នៅ​បាត់ដំបង​

​ដឹក​ជ្រូក​សៀម​មក​ក្រឡាប់​នៅ​បាត់ដំបង​

​បាត់ដំបង ​៖​ រថយន្ត​ធុន​យ​ក្យ​មួយ​ដឹក​ជ្រូក​គេចពន្ធ​១ គ្រឿង​បាន​ក្រឡាប់​ផ្ងារជើង​ចូល​ប្រឡាយ កាលពី​វេលា​ម៉ោង​៦:៣០​នាទី​ព្រឹក​ថ្ងៃទី​០១​ខែ​មករា​ឆ្នាំ​២០១៩​នៅលើ​ផ្លូវជាតិ​លេខ​៥​ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​អូរ​តា​គី​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង ។

​ប្រជាពលរដ្ឋ​ប្រាប់ថា​គាត់​បាន​ឃើញ​រថយន្ត​ដឹក​ជ្រូក​នេះ​បាន​បើកបរ​លឿនៗ​ណាស់​មិនមែន​តែ​មាន​មួយ​គ្រឿង​នេះ​ទេ​គឺ​មាន​ឡាន​ដឹក​ជ្រូក​ច្រើន​ផ្សេងទៀត​ដែល​គេ​ដឹង​ថា​រថយន្ត​ដឹក​ជ្រូក​ខាងលើ​ដឹក​ចេញពី​ច្រក​ព្រំដែន​ថៃ​នៃ​ស្រុក​សំពៅ​លូន ។

​ព្រូឡាន​ដឹក​ជ្រូក​ម្នាក់​បាន​ប្រាប់ថា​ឡាន​ដឹក​ជ្រូក​នេះ​គឺ​ដឹក​ចេញពី​ស្រុក​ថៃ​យកទៅ​ចែកចាយ​នៅឯ​ទីក្រុង​ភ្នំពេញ​។ នៅ​ព្រំដែន​ពេល​ដែល​ឡាន​ថៃ​មក​សាង​ឬ​ផ្ទេរ​មក​ដាក់​រថយន្តរ​បស់​ខ្មែរ​រួច​ហើយ​មិន​ថា​យប់​ឬ​ថ្ងៃ​ទេ​ឡាន​នី​មួយៗ​ត្រូវតែ​បន្ត​ដឹក​ចេញ​ទៅ​ភ្លាមៗ​ព្រោះ​ការដឹកជញ្ជូន​នេះ​ត្រូវ​ប្រើ​ពេលវេលា​ច្រើន​ម៉ោង​ណាស់​ទើប​ដល់​។​

​លោក​វរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល​បានឲ្យដឹងថា ម​ករណី រថយន្ត​ដឹក​ជ្រូក​ក្រឡាប់​គឺ​មកពី​កៀរ​ជាមួយ​រថយន្ត​កូរ៉េ​បុក​គ្នា​បណ្តា​យ​ឲ្យ​មនុស្ស​ទាំង​សង​ខាង​រង​របួសស្រាល​និង​ជ្រូក​បាន​ស្លាប់​អស់​មួយចំនួន​ធំ ៕

 

Filed in: សន្តិសុខសង្គម