សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មនុស្ស​ធ្លាក់​ចេញពី​ឃ្លប់​កង់​យន្ត​ស្លាប់​នៅ​ព្រលាន​ខេត្តសៀមរាប​!​សំណាង​ហើយ​មិនមែន​គ្រាប់បែក​!

​មនុស្ស​ធ្លាក់​ចេញពី​ឃ្លប់​កង់​យន្ត​ស្លាប់​នៅ​ព្រលាន​ខេត្តសៀមរាប​!​សំណាង​ហើយ​មិនមែន​គ្រាប់បែក​!

សៀមរាប​៖​ព្រឹក​មិញ​ថ្ងៃទី​១​មករា​នៅ​ព្រលាន​យន្តហោះ​ខេត្តសៀមរាប​មាន​ករណីយ៍​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ដោយសា​ពី​ធ្លាក់​ចេញពី​គម្រប​កង់​យន្តហោះ​ពេល​ដែល​ហោះ​ចេញ​ពី​ព្រលាន​អន្តរជាតិ​ខេត្ត​សៀមរាប​នៅ​ម៉ោង​១០​និង​២០​នាទី​ពេល​យន្តហោះ ហោះ​ឡើង​កម្ពស់​ប្រហែល​៣០​ម៉ែត្រ ។​

​លោក ភឹង ចិន្តា​វេទ ស្នងការរង​នគរបាល​ខេត្ត​សៀមរាប​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ បាន​ប្រាប់​ឲ្យ​កាសែតដឹងថា ជនរងគ្រោះ​គឺជា​មនុស្ស​វិកល​ចរិក​។ តាម​រូបភាព​ពី​កាមេរ៉ា​សុ​វត្តថិ​ភាព បុរស​ជនជាតិ​ខ្មែរ​ដែល​ស្លាប់​នោះ​មាន​កម្ពស់​១,៦៨​ម៉ែត្រ បាន​លួច​ហែក​របង​ព្រលានយន្តហោះ​ខេត្ត​សៀមរាប​ចូលទៅ​នៅ​ម៉ោង​៥​និង​០៣​នាទី​ព្រឹក​ថ្ងៃទី​៣១​ធ្នូ​។ បន្ទាប់មក​បាន​ដើរ​ទៅ​រក​យន្តហោះ​មួយ​គ្រឿង​ប្រភេទ ស្កា​យ​និង បន្ត​ដើរ​ទៅរក ប្រភេទ JC និង​ទៅ​កាន់​យន្តហោះ​កើតហេតុ​ប្រភេទ ឡាន​ម៉ី​។​

​លោក ភឹង ចិន្តា​វេទ​និយាយ​ថា​ជនរងគ្រោះ​រូបនោះ​ទំនង​ចូលដេក​ក្នុង​គម្រប​កង់​យន្តហោះ​។ ពេល​យន្តហោះ ហោះ​ឡើង​កម្ពស់​ប្រហែល​៣០​ម៉ែត្រ ស្រាប់តែ​ឃើញ​មាន​មនុស្ស​ម្នាក់​ធ្លាក់​ពី​កង់​យន្តហោះ​ផ្នែក​ខាងក្រោយ​តែម្តង​។​យ៉ាងណា​ក៏​ដោយ​យន្តហោះ​នោះ មិន​បាន​ចុះចត​ឡើយ គឺ​បន្ត​ហោះ​ទៅតាម​គោល​បន្តទៀត​។​

​សាក្សី​ឈ្មោះ លឿម រុំ ភេទ​ប្រុស បានអោយដឹងថា នៅវេលា​ម៉ោង​ប្រហែល​១០​និង​២០​នាទី​ថ្ងៃ​ទី​៣១ ពេល​ខ្លួន​កំពុងធ្វេីការ​ក៏​បាន​ឃើញ​យន្តហោះ​ដែល​កំពុង​តែ​ហោះហើរ មាន​កំពស់​ប្រហែល​៣០​ម៉ែត្រ ស្រាប់តែ​ឃើញ​មាន​មនុស្ស​ម្នាក់​ធ្លាក់​ពី​កង់​យន្តហោះ ដែល​មាន​ចំងាយ​ពី​ខ្លួន​ប្រហែល​២០០​ម៉ែត្រ ហើយ​យន្តហោះ​នោះ​ក៏​ហោះហើរ​បាត់ទៅ ។​

​តាម​ការ​ព​និត្យ​របស់​ជំនាញ​បច្ចេកទេស សាកសព​ស្លាប់មាន​សភាព បាក់​ដៃ​ជើង​រយះ​ភ្លៅ ។ សាកសព​មិន​ទាន់​កំណត់​អត្តសញ្ញាណ​បាន​នោះ​ទេ សមត្តកិច្ច​កំពុងបន្ត​ស្វែងរក​សាច់ញាតិ​។ សាកសព​ជនរងគ្រោះ​ដែល​មិន​ទាន់​ដឹង​អត្តសញ្ញាណ​ត្រូវបាន​គេ​ដឹក​ចេញ​ភ្លាមៗ​យក​ទៅ​តម្កល់​ទុក​នៅ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។​

​ករណី​មួយ​នេះ​បង្ហាញ​ច្បាស់​អំពី​ចំណុចខ្សោយ​នៃ​ក្រុម​ការពារ​សន្តិសុខ​នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប​។​សំណាង​ហើយ​ជនរងគ្រោះ​គ្រាន់តែ​ចូល​ទៅ​ពួន​ប្រុង​លួច​ចេញ​ទៅ​បរទេស​ចុះ​បើ​ជា​ភេរ​វករ​វិញ​គិត​ល្ម៉េ​ច​ទៅ​?៕

 

Filed in: សន្តិសុខសង្គម