សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្រវឹងខួប​ទាំង​ប្តី​ប្រពន្ធ​បង្ក​ជា​ហិង្សា​ក្នុង​គ្រួសារ​បណ្តាលឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​ប្តី​វាយ​ស្លាប់​នៅលើ​ផ្ទះ​

ស្រវឹងខួប​ទាំង​ប្តី​ប្រពន្ធ​បង្ក​ជា​ហិង្សា​ក្នុង​គ្រួសារ​បណ្តាលឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​ប្តី​វាយ​ស្លាប់​នៅលើ​ផ្ទះ​

ក្រចេះ​៖ កាលពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ចិត្រ​បុរី ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ប្តី ក្រោយ​ពី​បង្ក​ហិង្សា​ក្នុង​គ្រួសារ រហូត​បណ្តាលឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ដេកស្លាប់​នៅលើ​ផ្ទះ​។

​សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ ស៊ន ឡា ត្រូវជា​ប្ដី អាយុ​៥២​ឆ្នាំ ជាតិខ្មែរ រីឯ​ស្ត្រី​រងគ្រោះ​មានឈ្មោះ សុខ ឌឿ ត្រូវជា​ប្រពន្ធ អាយុ​៤៩​ឆ្នាំ ជាតិខ្មែរ រស់នៅ​ចំណុច​ច្រប់ ភូមិ​វាល​សំបូរ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។​

​សមត្ថកិច្ច បន្តថា អ្នក​ទាំង​ពីរ​ជា​កសិករ​រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ។ កាលពី​វេលា​ម៉ោង ២០ និង​០០​នាទី ថ្ងៃ​៣០ ខែ​ធ្នូ ឆ្នាំ​២០១៨ ឈ្មោះ ស៊ន ឡា បាន​វាយ​ប្រពន្ធ​ចំនួន​ពីរ​ដៃ ចំ​កញ្ចឹងករ ដួល​ផ្កាប់មុខ​ទៅ​លើ​ថ្ម​ចង្ក្រាន​បាយ បណ្ដាលអោយ​បែក​មាត់ បាក់ធ្មេញ និង​រយះ​ថ្ងាស់​របួស​ធ្ងន់ធ្ងរ រួច​បុរស​ជា​ប្តី​ក៏​បាន​លើក​ប្រពន្ធ​យក​ទៅ​ដាក់​កន្លែងដេក​។ លុះដល់​ម៉ោង ០១​និង​០០​នាទី ឈានចូល​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឈ្មោះ សុខ ឌឿ (​ស្ត្រី​រងគ្រោះ​) បាន​ដេកស្លាប់​នៅលើ​ផ្ទះ​តែ​ម្ដង ។ សព​ស្ត្រី​រងគ្រោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​ចំណែក​ជនសង្ស័យ (​ស៊ន ឡា​) សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ចិត្រ​បុរី ដើម្បី​កសាង​សំនុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​កណ្ដាល​នគរ​បាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ចាត់ការ​បន្ត​៕ ដោយ កិះ​ខន​

 

Filed in: សន្តិសុខសង្គម