សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រសួងទេសចរណ៍​ចេញ​បំរាម មិន​ឱ្យ​ប្រើ ឈ្មោះ​ម្ហូប​១​ព្រោះ​ប៉ះ​សាសនា​?

​ក្រសួងទេសចរណ៍​ចេញ​បំរាម មិន​ឱ្យ​ប្រើ ឈ្មោះ​ម្ហូប​១​ព្រោះ​ប៉ះ​សាសនា​?

ភ្នំពេញ ៖ ថ្មីៗ​លេច​ធ្លាយ​បំរាម​មួយ​របស់​ក្រសួង​ទេសចរណ៍​ដែល​ហាម​មានការ ហៅ​មុខម្ហូប​មួយ​ឈ្មោះ “​ព្រះ​ផ្លោះ​ជញ្ជាំង​ស៊ុប​“​។​

​ក្នុង​សរាចរ​មួយ​ចុះ​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨​ក្រសួង​ទេសចរណ៍ បានឲ្យដឹងថា កន្លងមក សង្កេតឃើញថា​មាន​អាជីវកម្ម ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​មួយចំនួន បាន​ប្រើប្រាស់​បញ្ជី​មុខម្ហូប​ឈ្មោះ ព្រះ​ផ្លោះ​ជញ្ជាំង​ស៊ុប ។​
​ក្រសួង​ទេសចរណ៍ សូម​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់ បញ្ឈប់​ការប្រើប្រាស់​ឈ្មោះ​នេះ​ជាបន្ទាន់​។​មិនមែន​តែ​ម្ហូប​មួយ​មុខ​នេះ​ទេ​គឺ​​មិន​ត្រូវ​ប្រើប្រាស់​នូវ​ឈ្មោះ​មុខម្ហូប​ទាំងឡាយណា ដែល​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សាសនា ក៏ដូចជា​ប៉ះបាល់​ដល់​សីលធម៌​ក្នុង​សង្គម​កម្ពុជា​ផង​។​

​ក្រសួង​ទេសចរណ៍​មិន​បាន​ពន្យល់​ថា​ម្ហូប​ឈ្មោះ​“​ព្រះ​ផ្លោះ​ជញ្ជាំង​ស៊ុប​“​មាន​ធាតុ​ផ្សំ​ស្អី​ខ្លះ​នោះ​ទេ​។​

​ក្នុង​ករណី​ល្មើស​នឹង​សារាចរ​ណែនាំ​នេះ អាជីវកម្ម​នោះ នឹង​ទទួលរង​នូវ​ការពិន័យ​តាម​ប្រកាស​រួម​ស្ដីពី ការពិន័យ​អន្តរការណ៍​ជា​ប្រាក់ ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ស្ដីពី​ទេសចរណ៍​៕

Filed in: ព័ត៌មានជាតិ