សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កញ្ញា​ទេ​ពបូ​ព្រឹក្ស​នាំយក​ថវិកា​ទៅ​ឧបត្ថម្ភ​សិល្បៈករ​កិង​កីឡាករ​មានទុក្ខ​ធុរៈ​

កញ្ញា​ទេ​ពបូ​ព្រឹក្ស​នាំយក​ថវិកា​ទៅ​ឧបត្ថម្ភ​សិល្បៈករ​កិង​កីឡាករ​មានទុក្ខ​ធុរៈ​

​ភ្នំពេញ ៖ កញ្ញា ទេព បូ​ព្រឹក្ស​តារាចម្រៀង នៅ​ថ្ងៃ​ទី​២៩​ធ្នូ​បន្ទាប់ពី​ទទួល បាន​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន ១០ ០០០​ដុល្លារ និង​ការ​សុំទោស​ជា​សាធារណៈ ពី​បុរស​ដែល​ជា​ជន​បង្ក​បញ្ហា​មក​បាន​បែងចែក​ជូន​ដល់​ក្រុម​សិល្បៈករ​ដែលមាន​ជម្ងឺ​ជា​បន្តបន្ទាប់​។

​តាម​ការ​បង្ហោះ​រូបភាប កញ្ញា ទេព បូ​ព្រឹក្ស​ដោយ​មាន​លោ​យ​ហេង​ឡុង​ចូលរួម​ផង បាន ចុះ​ទៅ​ជួប​ផ្ទាល់​ឧបត្ថម្ភ​ថ​វិល​ការ​ដល់ អតីត​តារា​កំប្លែង នាយ ក្តិ​ប ដែល​កំពុង​មាន​ជម្ងឺ​នាយ សាន ម៉ៅ និង​កីឡាករ​ប្រដាល់​លោក អេ រដ្ឋា​ដែល​រង​គ្រោះថ្នាក់​ចរាចរ​ហើយ កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ផងដែរ​។​

​មហាជន​ជាច្រើន​ពិតជា​កោតសរសើរ​ដល់​ទឹកចិត្ត​កញ្ញា ទេព បូ​ព្រឹក្ស ខ្លាំង​មែនទែន សម្រាប់​ការជួយ​ដល់​អតីត​តារា ដែល​កំពុងតែ​ជួប​បញ្ហា​បែបនេះ​។​
​ការចែកជូន​ថវិកា​នេះ មិនទាន់​អស់​នៅឡើយ​នោះទេ ហើយ​កញ្ញា ទេព បូ​ព្រឹក្ស នឹង​នៅតែ​បន្ត​ចែកជូន​ថវិកា ដែល​ទទួលបាន​ពី​សំណង​ជំងឺ​ចិត្ត​នោះ រហូត​ទាល់តែ​អស់​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ