សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉ូលិស​សង្កាត់​ទៀន​ធើ​ង៉ើ​យ​រឿង​ហឹង្សា​ក្នុងភូមិ​

ប៉ូលិស​សង្កាត់​ទៀន​ធើ​ង៉ើ​យ​រឿង​ហឹង្សា​ក្នុងភូមិ​

​ភ្នំពេញ ៖ លោក ប៉ាន់ យ៉ុង ត្រូវ​ជនសង្ស័យ​ឈ្មោះ រុំ នៅ​ភូមិ​ទៀន សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ឆ្មក់​វ៉ៃ​បណ្តាល អោយ​រងរបួស​ធ្ងន់ធ្ង​រឡើ​ប៉ោង​ភ្នែក​ម្ខាង តែ​ប៉ូលិស​មូលដ្ឋាន នៅ​ត្រជាក់​ល្ហឹម ដោយ​មិន​មាន​ចំណាត់ការ​នៅពេល​ជន​រង គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ភ្លាមៗ​។

​ប្រភព​ព័ត៌មាន​ពី​អ្នកឃើញ​ហេតុការណ៍ នៃ​ការប្រើ​អំពើហុង្សា​ទៅលើ ជនរងគ្រោះ បាន​និយាយ​រ៉ៃ​រ៉ាប់​ពី​រឿងរ៉ាវ នៃ​ដំណើរ​រឿង ដែ​ឍ​ជន​បង្ក​អំពើហិង្សា​វាយដំ​យ៉ាង​ដំណំ​ទៅលើ​ឈ្មោះ ប៉ាន់ យ៉ុង ភេទ ប្រុស អាយុ ៤៣ ឆ្នាំ រស់នៅ​ភូមិ ក្រាំងក្រូច​សង្កា់ត់ ទៀន​ខណ្ឌដង្កោរ កាលពី​ព្រលប់​ថ្ងៃទី​២៣ ខែ​ធ្នូ ២០១៨ នៅ​ចំណុច​ភូមិ​-​សង្កាត់​ខាង​លើ ដោយ​ជន​បង្ក​ឈ្មោះ រុំ បាន​ឆ្មក់​វ៉ៃ​នៅពេល​ជនរងគ្រោះ​ទៅ​លេង​នៅ ផ្ទះ​មិត្ត​ក​ក្តិ​នៅ ក្នុងភូមិ​ទៀន បណ្តាលអោយ​រងរបួស​ប៉ោង​ភ្នែក​ខាងឆ្វេង​យ៉ាង​ធ្ងន់ធ្ងរ បច្ចុប្បន្ន​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​ព្រះ​អង្គ​ឌួង ។​

​តាម​ការអះអាង​ពី​ជនរងគ្រោះ​បាន​ប្រាប់ អ្នកយកព័ត៌មាន​យើង នៅ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង​ថា : លោក​អត់​ដឹង​រឿង​អី​សោះ ស្រាប់តែ​នៅ​សុខៗ ថ្ងៃ​កើតហេតុ​ស្រាប់តែ ជនបង្ក​ឈ្មោះ រុំ ឆ្មក់​វ៉ៃ​បណ្តាល​អោយ​ត្រូវរបួស​ធ្ងន់ធ្ងរ​បែប​ហ្នឹង​ទៅ ។​

​ក្រោយ​ហេតុការណ៍​កើតឡើង​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ប្តឹង​ពី​ជន​ដៃដល់​ឈ្មោះ​រុំ​ទៅ ប៉ុស្តិ​រដ្ឋបាល​នគរបាល សង្កាត់​ទៀន​ភ្លាមៗ តែ​មេ​ប៉ុស្តិ នគរបាល​សង្កាត់​ហាក់​មិន​យកចិត្តទុកដាក់ ចុះ​អនុវត្ត​ច្បាប់​ចាប់​ជនដៃដល់​បង្ក​ភ្លាមៗ ជាក់ស្តែង​យកមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​នោះទេ គឺ​ទុក​ឱកាស​អោយ​ជន​បង្ក​មាន​សេរីភាព ដើរ​អួត​ក្អេងក្អាង​មក ទល់​រាល់ថ្ងៃ ។ ជុំវិញ​ព័ត័មាន​នេះ យើង​ពុំ​អាច​ស្វែងរក​ការបំភ្លឺ​ពី លោក​មេ​ប៉ុស្តិ និង​ឈ្មោះ រុំ បាន​នៅឡើយ​ទេ ៕

 

Filed in: ព័ត៌មានជាតិ