សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គេ​និយាយថា​គ្មាន​ភ័យ​អី​ធំ​ជាង​ប្រពន្ធ​តាម​ទាន់​ពេល​នៅ​ជាមួយ​ស្រី​ទេ​តែ​គាត់​នេះ​ហ៊ាន​វ៉ៃ​ខ្លា​វិញ​?

​គេ​និយាយថា​គ្មាន​ភ័យ​អី​ធំ​ជាង​ប្រពន្ធ​តាម​ទាន់​ពេល​នៅ​ជាមួយ​ស្រី​ទេ​តែ​គាត់​នេះ​ហ៊ាន​វ៉ៃ​ខ្លា​វិញ​?

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​ប្តីតី​វ៉ៃ​បែក​ចិញ្ចើម​ហូរ​ឈាម​ផ្អើល​គេឯង​កាលពី​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈានចូល ថ្ងៃ​ពុធ ៤ រោច ខែ មិគសិ​រ ឆ្នាំ ច ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​ធ្នូ នេះ នៅតាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម​កែង​នឹង​ផ្លូវ​១៥៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

​មូលហេតុ​ស្ត្រី​រងគ្រោះ​ឲ្យដឹងថា មុន​កើតហេតុ គឺ​រូបគាត់​បាន​ទៅ​ចូលរួម​កម្មវិធី​ខួបកំណើត​មិត្តភក្ដិ ពេល​ត្រឡប់មក​ផ្ទះ​វិញ​បាត់​ប្តី​មិន​ឃើញ​នៅ​ផ្ទះ​ក៏​ទូរស័ព្ទ​សួរ​ស្រាប់តែ​ប្តី​របស់​គាត់​ប្រាប់ថា នៅ​ជាមួយ​មេ​នៅ​សង្កាត់​ចាក់អង្រែ​ក្រោម តែ​គាត់​មាន​ការសង្ស័យ​ក៏​ឆែក​មើល​GPS ដែល​ភ្ជាប់​នឹង​រថយន្ត​របស់​ប្តី​ម៉ាក​ស៊ីណា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB – 2561​ក៏ ឃើញ​នៅ​មុខ​ក្លឹប​កម្សាន្ត true face ដែល​គាត់​និយាយថា ជា​ក្លឹប​លេង​ថ្នាំ​ក្រវី គាត់​ក៏​មក​តាម​នឹង​ចូល​ទៅ​ខាង​ក្នុង ស្រាប់តែ​ឃើញ​ប្តី​របស់​គាត់​នឹង​ស្រី​ស្នេហ៍​វ័យក្មេង​កំពុងតែ​ហ៊ោកញ្ជ្រៀវ​សប្បាយ​ធ្វើឲ្យ​គាត់​ក្តៅ​ក៏​គ្នា​បែកផ្សែង​ហើយ​ត្រូវ​សន្តិសុខ​ដេញ​ចេញ​ក្រៅ​ទាំង​ពីរ​នាក់ ឯ​ស្រីក្មេង​បាន​នាំគ្នា​រត់គេច​បាត់​។​

​លុះ​ពេល​ប្តី​ប្រពន្ធ​២​នាក់​នេះ​នាំគ្នា​ជិះ​រថយន្ត​មកដល់​ពាក់កណ្តាល​ផ្លូវ​បាន​ឈ្លោះប្រកែក​គ្នា​ម្តង​ទៀត ត្រូវ​ប្តី​វាយ​ប្រពន្ធ​បែក​ចិញ្ចើម​ទើប​ប្រព្រ​ពន្ធ​ស្រែក​ទ្រហោរ​យំ​រក​សមត្ថកិច្ច​ឲ្យជួយ​ធ្វើ​អន្តរាគមន៍ ។​

​ស្ត្រី​រងគ្រោះ​បាន​ប្រាប់ឲ្យដឹង​ថា រូប​គាត់​ឈ្មោះ សុខុម អាយុ​៣៨​ឆ្នាំ មុខរបរ​មេផ្ទះ ជា​ប្រពន្ធ​ការ​ពេញ​ច្បាប់​ជាមួយ​លោក​ប្តី​ឈ្មោះ សុខ វណ្ណី អាយុ​៣៨​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ ដោយ​បាន​រៀបការ​ជាមួយ​គ្នា​រយៈពេល​១៦​ឆ្នាំ​មកហើយ មាន​កូនស្រី​ចំនួន​២​នាក់ កូន​បង​អាយុ​១៣​ឆ្នាំ និង​កូនពៅ​អាយុ​៨​ឆ្នាំ ទៀតផង ។​

​ភ្លាមៗ​នោះ​គាត់​ក៏​បាន​ចុះ​ពី​លើ​រថយន្ត​មក​ខាង​ក្រៅ​ស្រែកហៅ​សមត្ថកិច្ច​មក​ជួយ​តែ​ពួកគេ​(​សមត្ថកិច្ច​)​មាន​អ្នកខ្លះ​ស្រវឹង បាន​ចេញ​មុខ​ដែរ​តែ​មិន​បាន​ជួយ​ដោះស្រាយ​ឲ្យ​គាត់​ទេ ។ បន្ទាប់​មក​សមត្ថកិច្ច​ទាំងនោះ បាន​នាំគ្នា​ចេញ​ទៅ​អស់​ដោយ​ទុក​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​មាន​កម្លាំង​ទន់ខ្សោយ​ស្រែកយំ​តែម្នាក់ឯង​ទៅ ។ ខឹង​ខុស​ខឹង​ខាត​ចឹង​។ បើ​តាម​ទាន់​ចឹង​ហៅ​គ្នា​មក​ផ្ទះ​វិញ​ហើយ​ពេល​ស្ងាត់​និយាយ​ដោះស្រាយ​គ្នា​ទៅ​វា​មាន​ទៅ​ឆ្អី​!​។​ឡូ​វ​គិត​ម៉េច​ប្តឹង​លែង​គ្នា​ឬ​នៅ​ឱប​គ្នា​បន្ត​ទៀត​?​។​

Filed in: ព័ត៌មានជាតិ