សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បទ ល្មើស​ព្រៃ​ឈើ និងសិប្បកម្ម​កែច្នៃឈើ​គ្មាន​ច្បាប់អនុញ្ញាត​ចំនួនជាង​៣០​កន្លែង កំពុង​បញ្ចេញ​សកម្មភាពយ៉ាង​គគ្រឹក​គគ្រេង គ្មានស​មត្ថកិច្ច​បង្ក្រាប

បទ ល្មើស​ព្រៃ​ឈើ និងសិប្បកម្ម​កែច្នៃឈើ​គ្មាន​ច្បាប់អនុញ្ញាត​ចំនួនជាង​៣០​កន្លែង កំពុង​បញ្ចេញ​សកម្មភាពយ៉ាង​គគ្រឹក​គគ្រេង គ្មានស​មត្ថកិច្ច​បង្ក្រាប

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានអោយដឹងថាបទល្មើសព្រៃឈើ និង សិប្បកម្មកែច្នៃឈើ ក្នុងតំបន់បំណក់ ឃុំឈើតុំ​ស្រុកក្រ​គរ ខេត្តពោធិសាត់ កើតមានយ៉ាងគគ្រឹកគគ្រេង គ្មានជំនាញរដ្ឋបាលព្រៃឈើ និង សមត្ថកិច្ចពាក់ព័ន្ធណាមួយបង្ក្រាប​អោយមាន​ប្រសិទ្ធភាពឡើយ ។ មន្ត្រីបរិស្ថានដែនជំរកសត្វព្រៃឱរ៉ាល់ ដែលមានស្នាក់ការនៅភ្នំយ៉ោក ក្នុងឃុំឈើតុំ ស្រុកក្រគរខេត្តពោធិសាត់ បានបើកដៃអោយក្រុមឈ្មួញយករណាយន្តចូលកាប់ឈើ និងអារឈើនៅក្នុងដែនជំរកលាន់លឺទ្រហឹងអឺងកងពេញព្រៃ និងក្រុម​ឈ្មួញ​កាប់អារ​ឈើប្រណិតដឹកតាមគោយន្តកន្រ្តៃ ម៉ូតូ រទេះគោ និងរទេះក្របី ចូលមកលក់នៅក្នុងតំបន់បំណក់ និងមួយចំនួនទៀត ដឹកចូលមកកែច្នៃនៅក្នុងសិប្បកម្មអត់ច្បាប់ ចំនួនប្រមាណ៣៧កន្លែង ដោយថ្នូរនិងទឹកប្រាក់ធ្វើដេកលក់បិទភ្នែកមើលមិនឃើញ  ។

លើសពីនេះទៅទៀតនោះ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ នៅតំបន់បំណក់ ក្នុងឃុំឈើតុំ ក៍កំពុងតែត្រូវប៉ាន់ សើមមាត់ សើមក ដោយ​សារតែបើកដៃ ស៊ីញ៉ូភ្លើង អោយឈ្មួញរកស៊ីឈើប្រណិតឈ្មោះ ម៉ៅ មានទីលំនៅ ក្នុងស្រុកក្រគរ ខេត្តពោធិសាត់ ទិញផ្តាច់មុខនៅ​តំបន់​ខាងលើនេះ ឈ្មួញឈើរូបនេះប្រមូលទិញឈើប្រណិតបានច្រើនដឹកតាមរថយន្តនីសាន់ ឬរថយន្តស៊េរីទំនើបដូចជា រថយន្ត​កាមរីពណ៌សំបកឳឡឹក បាឡែនពណ៌ខ្មៅ ឡិស៊ីស RX300 ពណ៌ស្ក ដោយដឹកចេញពីឃុំឈើតុំ ឡើងផ្លូវជាតើលេខ៥ ចំណុចផ្សារ​ក្រគរ ក្បែរស្នាក់ការផ្នែករដ្ឋបាលព្រៃឈើក្រគរ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ឬព្រំប្រទល់វៀតណាម ដោយឆ្លងកាត់ទឹកដី​ខេត្ត​កំពង់ឆ្នាំង ។

ប្រភពបានបន្តអោយដឹងថា ឈ្មោះម៉ៅ បានទិញរថយន្តបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ អោយ លោក សុខ ពិសិទ្ធ ជិះដើម្បីជាថ្នូរ​និង​ការមិនបង្រ្កាប ព្រមទាំងអោយឈ្មោះ សុខ ពិសិទ្ធនេះនៅពីក្រោយខ្នងក្នុងការចរាចរណ៍ឈើប្រណិតជាប្រចាំនិងការពារមិន អោយមានឈ្មួញឈើណាផ្សេងទិញឈើប្រណិត ដែលប្រជាពលរដ្ឋកាប់ពីក្នុងព្រៃក្រៅពីឈ្មោះម៉ៅនេះឡើយ មិនតែប៉ុណ្ណោះ ឈ្មោះ សុខ ពិសិទ្ធ នេះបានកាង និងការពារមិនអោយមានឈើប្រណិត ចេញពីតំបន់បំណក់ទៅខាងពេជ្រជោ ឬតំបន់ក្តុល ដែល​ជា​ទឹកដីខេត្តកំពង់ឆ្នាំង នោះដែរ បើសិនជាជាអ្នកណាហ៊ានដឹកឈើប្រណិតចេញ ទៅខាងទឹកដី ខេត្តកំពង់ឆ្នាំង ឈ្មោះ សុខ ពិសិទ្ធ​នេះ និងចាប់ ហើយបើដឹកទៅទឹកដីស្រុកក្រគរ គឺគេមិនចាប់ឡើយគ្រាន់តែប្រមូលលុយដាក់ហោប៉ៅ តែប៉ុណ្ណោះ ហើយក្នុងមួយ​យប់ៗឈ្មួញរកស៊ីឈើ បានដឹកចេញបន្តគ្នាដូចហែរកឋិន មិនមានសមត្ថកិច្ចជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធដូចជា ប៉ូលីសប៉ុស្តិ៍ ប៉េអឹម បរិស្ថាន បង្ក្រាបបានមួយករណីណាឡើយ  ។

ពាក់ព័ន្ធនិងករណី លោក សុខ ពិសិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈើបំណក់ បានប្រាប់អោយដឹងថាចំពោះរថយន្តបាឡែន ពណ៌ទឹក​ប្រាក់ដែលល្បីថា ឈ្មោះ ម៉ៅ ទិញអោយនោះ គឺមិនពិតទេ តាមពិតរថយន្តបាឡែននេះ គឺគាត់បានដូរ រថយន្តរ៉េវហ្វ័ររបស់​គាត់ជា​មួយ​ប្អូនថែម ជាមួយប្អូន ហើយរថយន្តនេះ គាត់ក៍បានលក់ទៅអោយឈ្មោះ បារាំង បាត់ទៅហើយ ហើយគាត់បានជិះរថយន្តម៉ាក​បាឡែន​ពណ៌ខ្មៅវិញម្តង  ។

បើយោងតាមប្រភពពត៌មានពីអ្នករកស៊ីដឹកឈើតាមរទេះគោ-ក្របីនៅតំបន់នោះបានអោច ដឹងថា ពួកគាត់អាចធ្វើសកម្មភាព​ដឹក​ជញ្ជូនឈើ បានយ៉ាងរលូនបែបនេះ ព្រោះពួកគាត់បានរត់ការបង់លុយអោយនាយសង្កាត់រដ្ឋបាលព្រៃឈើបំណក់ គឺ លោក សិទ្ធ ក្នុងមួយរទេះពី១០ម៉ឺន ទៅ១៥ម៉ឺនរៀល រីឯសិប្បកម្មទាំងអស់ក្នុងតំបន់បំណក់ក៍បានបង់ខែ អោយនាយសង្កាត់រដ្ឋបាលព្រៃឈើ​ខាងលើនេះផងដែរ ។

ប្រជាពលរដ្ឋរស់នៅតំបន់នោះ បានរិះគន់ថា លោក សុខ ពិសិទ្ធ​មិនមានវិធានការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ​កើត​ឡើង​ក្នុងដែន សមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងអោយស្របតាមបទបញ្ជា និងអនុសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឡើយ ៕

DSC00106-300x198

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់