សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ​ផ្តាំ​ឲ្យ​យន្តហោះ​ស៊ីវិល​ឲ្យ​ដឹក​លោក​សមរង្ស៊ី​ចូល​ស្រុក​និង​ប្រាប់​ពី​នីតិវិធី​លើកលែង​បំរាម​នយោបាយ​ដល់​អតិ​តន្ត្រី​គណបក្ស​ង្គ្រោះ​ជាតិ​១១៨​នាក់​

​សម្តេច​តេជោ​ផ្តាំ​ឲ្យ​យន្តហោះ​ស៊ីវិល​ឲ្យ​ដឹក​លោក​សមរង្ស៊ី​ចូល​ស្រុក​និង​ប្រាប់​ពី​នីតិវិធី​លើកលែង​បំរាម​នយោបាយ​ដល់​អតិ​តន្ត្រី​គណបក្ស​ង្គ្រោះ​ជាតិ​១១៨​នាក់​

​ភ្នំពេញ​៖​សម្ដេច​តេជោ ហ៊ុន​សែន​នាយករដ្ឋមន្ដ្រី​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨​ផ្តាំ​ទៅ​គ្រប់​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​ទាំងអស់ ឲ្យ​ដឹក​(​លោក​សម រង្ស៊ី​) ចូល​ស្រុក​ខ្មែរ ព្រោះ​ខ្នោះដៃ​រងចាំ​ទទួល​និង​ប្រាប់​ពី​វិធី​លើក​បំរាម​អ្នកនយោបាយ​១១៨​រូប ។

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់ ខេត្ត​កណ្តាល សម្ដេច​មានប្រសាសន៍ថា “​ខ្ញុំ​បាន​ប្រាប់​ទៅ​អាកាសចរណ៍ កុំឲ្យ​ហាមឃាត់ (​លោក សម រង្ស៊ី​)​។ អាកាសចរណ៍​ទាំងអស់ ដឹក​អាជ​ន​ហ្នឹង គឺ​ឲ្យគេ​ដឹកមក ខ្ញុំ​ក៏​ចង់​ជម្រះបញ្ជី​ជាមួយ​អា​ជន​នេះ​ឲ្យបាន​ច្បាស់​។ សម្ដេច​បន្ដថា “​សូម​អញ្ជើញ​មក ខ្ញុំ​ក៏​បាន​ត្រៀម​ខ្លួន​ហើយ​ដែរ ប៉ុន្តែ​បើសិន​អ្នក​ឯង​មិន​មក​ថ្ងៃ​ទី​១ ខែ​មីនា ដែល​ជា​ឱសានវាទ​នៃ​ការ​ភ្នាល់ គឺ​អ្នកឯង​ជា​សត្វ​ឆ្កែ​សុទ្ធ ខ្ញុំ​ហៅ​អ្នក​ឯង​ជា​ឆ្កែ គ្រាន់តែ​ព្រុស បើ​ពូកែ​ណាស់​! ។ ពេល​ណា​ក៏​រត់​ដែរ​ឲ្យតែ​មានរឿង​គឺរ​ត់ មិន​ថា​រឿង​តូច ឬ​រឿង​ធំ គឺ​ដឹង​តែ​រត់ រួច​ហើយ​តាំង​ប្រកាស​មកហើយ​”​។​

​សូម​ប្រាប់​ទៀត ព្រលានយន្ដហោះ មាន​៣​ដែល​សម្រាប់​ចុះចត ។ ១-​ទីក្រុង​ភ្នំពេញ , ២-​សៀមរាប និង​៣-​ព្រះសីហនុ អាច​ចុះចត​បាន​ទាំង​៣​កន្លែង ទៅតាម​បំណង​របស់​អ្នកជិះ ប៉ុន្ដែ​ខ្នោះ​វា​ទៅ​តាម​ទីកន្លែង​នោះ​ដែរ វាយ​តាមបែប​អាមេរិក​ដាក់​ខាងក្រោយ​” ។​

​សម្ដេច​តេជោ​បញ្ជាក់ថា លើក​មុន​សម្ដេច​លើកលែង​ទោស​ឲ្យ ព្រោះ​ចំ​ថ្ងៃ​ឪពុក​របស់​សម្ដេច​ទទួល​មរណភាព ប៉ុន្ដែ​លើក​នេះ សម្ដេច​មិន​លើកលែង​ទោស​ឲ្យ​ទៀត​ទេ ។ លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​ឡើងជា​ប្រធានស្តីទី តែងតែ​អួតអាង​នៅ​ក្រៅ​ប្រទេស​ថា នៅ​ឆ្នាំ​២០១៩​ខាងមុខ​នេះ​លោក នឹង​វិលត្រឡប់​ចូល​មក​ស្រុក ដើម្បី​ដឹកនាំ​អតីត​គណបក្ស សង្គ្រោះ​ជាតិ​។​
​សម្ដេច​បន្ថែមថា នៅ​មិន​នៅ ទៅ​យក​សេរីភាព​របស់​អ្នកដទៃ​មក​ភ្នាល់ បើ​សម្ដេច​មិន​ភ្នាល់​ទេ គឺ​គេ​ថា​សម្ដេច កំសាក​អន់ ប៉ុន្តែ សម រង្ស៊ី ចាប់​ចំណុច​ខុស​បំផុត​។ សម្ដេច​ថា បើ​មិន​ទាន់​កាត់ទោស​ផង តើ​មាន​ទោស​មក​ពី​ណា​នឹង​ត្រូវ​លើកលែង ទោះបីជា​សេះ​ដុះ​ស្នែង​។​

​មិន​មាន​ប្រតិកម្ម​ពី​លោក​សម​រង្ស៊ី​ទេ​ចំពោះ​ការលើកឡើង​របស់​សម្តេច​តេ​ជោតែ​កាលពី​ថ្ងៃ​ទី​២៥​ធ្នូ​លោក សម រង្ស៊ី បាន​បង្ហោះ​វីដេអូ​ស្ដីពី ការគាំទ្រ​បង្ហាញ​ពី​មន្ត្រី​ជាប់ឆ្នោត និង​សកម្មជន​មូលដ្ឋាន របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​មួយចំនួន និង​នៅ​ខេត្តសៀមរាប កំពង់ចាម ព្រះសីហនុ កំពង់ធំ និង បាត់ដំបង គាំទ្រ​លោក សម រង្ស៊ី ជា​ប្រធាន​ស្តីទី គណបក្ស​សង្គ្រោះ​ជាតិ និង​គាំទ្រ​ពាក្យស្លោក “​សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ​” ។​

​លោក សម រង្ស៊ី ថា ពាក្យស្លោក “​សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ​” គឺ​ជា​រូបមន្ត​ទិព្វ ដើម្បី​ឲ្យ​ខ្មែរ​រួបរួម​គ្នា ក្នុង​គោលបំណង​កម្ចាត់​អំណាច​ផ្តាច់ការ តាម​វិធី​ដ៏​ត្រជាក់​ជាទីបំផុត​។ គ្មាន​នរណា​អាច មក​រករឿង​យើង​បានទេ បើ​យើង​គ្រាន់តែ​ទន្ទេញ​ពាក្យស្លោក​នេះ ទាំងអស់គ្នា​។ មានតែ​ឯកភាព​ទេ ដែល​ធានា​ជ័យជំនះ​របស់​យើង​” ។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា សម្ដេច​មិន​ខ្វល់ខ្វាយ ចំពោះ​ការ​បង្ហោះ​នេះឡើយ “​ខ្ញុំ​គ្រាន់តែ​បញ្ជាក់ អត់​ចង់​តមាត់​ត​កអី​ទេ គេ​ប្រខាំ​ប្រចាក់​គ្នា ឥឡូវ​គេ​ដើរ​បង្ហោះ​ហ្វេ​សប៊ុក តាម​ឃុំ​តាម​ស្អីៗ ដើម្បី​គាំទ្រ​ប្រធានស្ដីទី អា​ល្លង់​តា ប៉ារីស​អី​ណា ហ្នឹង​គេ​ស្អី​គេ​ថា បក្ស​ប្រហារ បក្ស​ស្អី​ណា​រឿង​របស់​គេ​ទៅ តែ​រឿង​របស់​យើងខ្ញុំ សូមបញ្ជាក់ ព្រោះ​មាន​បងប្អូន​យើង​ខ្លះ មួយចំនួន​ដែល​ចូលមក គណបក្ស​ប្រជាជន​គាត់​កុំ​មាន​ការបារម្ភ​” ។​

​ក្រៅ​ពីផ្តាំ​ទៅ​លោក​សម​រង្ស៊ី​សម្តេច​តេជោក៏បាន​ប្រាប់​ពី​នីតិវិធិ​នៃ​លោក​លើកលែងទោស​បំរាម​ហាម​ធ្វើ​នយោបាយ​ដល់​អតីតមន្ត្រី​ជាំ​ន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​នាក់​ផង​ដែរ​ក្រោយ​ពី​ព្រឹទ្ធសភា​អនុ​មត័​ការធ្វើវិសោធនក​ម្ម​មាត្រា​៤៥​ច្បាប់​គណបក្សនយោបាយ​។​«​មនុស្ស​មួយចំនួន​ដែល​កំពុង​ជាប់​បម្រាម​នេះ អ្នកឯង​ត្រូវតែ​ធ្វើ​ការស្នើ​សុំ​ម្តងម្នាក់ៗ មិន​មែន​ច្បាប់​នេះ​ចេញ​ទៅ​រួច​ខ្លួន​ដោយ​ស្វ័យប្រវត្តិ​ទេ អ្នកឯង​ត្រូវធ្វើ​ការសុំ​ម្តងម្នាក់ មិនមែន​ធ្វើ​ការសុំ​ម្ត​១​កញ្ចប់​ទេ ផ្តាំ​ឱ្យ​ហើយ សុំ​ម្តងម្នាក់​»​។​

​សម្តេច​តេជោ បាន​បន្តទៀតថា សំណើ​អាច​ធ្វើឡើង​៣​ជម្រើស គឺ​ទី​១៖ អាច​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ផ្ទាល់ ហើយ​រដ្ឋមន្ត្រី​មហាផ្ទៃ​លើក​សំណើ​មក​នាយក​រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី​លើកសំណើ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​លើកលែង​បម្រាម​នោះ​។ ចំណែក​ជម្រើស​ទី​២ គឺជា​សំណើរ​ទៅកាន់​នាយករដ្ឋមន្ត្រី ហើយ​នាយក​រដ្ឋមន្ត្រី​នឹង​បញ្ជូន​ទៅ​រដ្ឋមន្ត្រី​មហាផ្ទៃ ដើម្បី​ពិនិត្យ​លក្ខណៈសម្បត្តិ បន្ទាប់​មក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ស្នើ​ត្រឡប់មកវិញ ទើប​នាយក​រដ្ឋមន្ត្រី​នឹង​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​។ ដោយឡែក​ជម្រើស​ទី​៣ គឺជា​សំណើ​លិខិត​ត្រង់​ថ្វាយ​ព្រះមហាក្សត្រ តាម​ទម្លាប់​ធម្មតា ព្រះមហាក្សត្រឹ​នឹង​បញ្ជូន​លិខិត​នោះ​មក​ឱ្យ​នាយក​រដ្ឋមន្ត្រី​មាន​យោបល់ នាយករដ្ឋមន្ត្រី​នឹង​ផ្តល់​នូវ​សំណើ​នោះ ទៅ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ពិនិត្យ​លក្ខណៈសម្បត្តិ ពេល​រដ្ឋមន្ត្រី​មហាផ្ទៃ​ពិនិត្យ​រួច​ហើយ ក៏​បញ្ចូន​ត្រឡប់​មក​នាយក​រដ្ឋមន្ត្រី​វិញ នាយករដ្ឋមន្ត្រី​ក៏​នឹង​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​តែម្តង​។​

​សម្តេច​តេជោ បញ្ជាក់ថា «​សូម​កុំ​ភាន់ច្រឡំ​ថា លើក​១​កញ្ចប់​តែ​ម្តង គឺ​អត់​ទៅ​រួច​ទេ ម្នាក់​ម្តង​តាម​លក្ខណៈសម្បត្តិ​មនុស្ស​ម្នាក់ៗ​ប៉ុណ្ណោះ ពិត​ហើយ​ខ្ញុំ​បានលឺ​គេ​ថា “​ខ្ញុំ​មិន​សុំ​” អ្នក​មិន​សុំ​ខ្ញុំ​សូម​អរគុណ អ្នក​ក៏​នឹង​មិន​បាន​ចូលរួម​ការបោះឆ្នោត ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២​ដែរ អ្នក​ជ្រើសរើស​ទៅ រវាង​ម្ខាង​អ្នក​សុំ អ្នក​នឹង​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ពី​ឥឡូវ រៀបចំ​កម្លាំង រហូតដល់​ឆ្នាំ​២០២២ ប៉ុន្តែ​ប្រសិនបើ​អ្នក​ជាប់​បម្រាម អ្នក​ហ៊ាន​ធ្វើ​នយោបាយ អ្នកនឹង​ទទួលទោស​បន្ថែមទៀត អ្នក​គិត​មើលទៅ ចំណេញ​ខាត​នៅ​កន្លែង​ណា អ្នក​គិត​មើលទៅ ខ្ញុំ​អត់​បង្ខំ​អ្នក​ទេ តែ​ច្បាប់​បាន​បើក​ហើយ ពី​មុន​នេះ​បាន​ស្នើសុំ ប៉ុន្តែ​សាលដីកា​តុលាការ​កំពូល​ដែល​ចេញ​ហើយ បិទផ្លូវ​តវ៉ា ឥឡូវ​យើង​បើក​ច្រក​ហើយ អ្នក​ចង់​ចេញ​ក៏​ចេញ​ចង់​ចូល​ក៏​ចូល ខ្ញុំ​អត់​បង្ខំ​អ្នក​ទេ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​អរគុណ​អ្នក​ទៅ​វិញ​បើ​អ្នក​មិន​សុំ ព្រោះ​ចៀសវាង​ភាព​រញ៉េរញ៉ៃ ព្រោះ​បើ​គ្មាន​ពួក​អ្នក​ទេ ក៏មាន​២០​គណបក្ស ឬ​លើក​ពីនេះ គេ​កំពុង​ធ្វើ​សកម្មភាព​នយោបាយ​នៅក្នុង​ប្រទេស​នោះ​ដែរ អត់​ពួក​អ្នក​អត់​ខ្មែរ​អត់​ងាប់​ដែរ​»៕

 

Filed in: ព័ត៌មានជាតិ