សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ​បង្ក្រាប​ទីតាំង​កាត់ត​រថយន្ត​ចំនួន​៥​គ្រឿង​តែ​ម្ចាស់កា​រ៉ា​ស់រត់បាត់​!

​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ​បង្ក្រាប​ទីតាំង​កាត់ត​រថយន្ត​ចំនួន​៥​គ្រឿង​តែ​ម្ចាស់កា​រ៉ា​ស់រត់បាត់​!

បន្ទាយមានជ័យ​៖​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ចុះ​បង្ក្រាប​ទីតាំង​កាត់ត​រថយន្ត​មួយ​កន្លែង​មាន​ចំនួន​៥​គ្រឿង​តែ​ម្ចាស់កា​រ៉ាស់​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​កាលពី​វេលា​ម៉ោង​៤,២០​នាទី​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​ឆ្នាំ​២០១៨​នៅ​ចំណុច​ផ្លូវ​លេខ​៨​ស្ថិត​ភូមិ​.​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​។

​លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​ឫទ្ធិ ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ថា​៖​ក្រោយ​ពេល​កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើ​ការស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ហើយ​កម្លាំង​បង្ក្រាប​ដោយ​មាន​លោក សុខ កែវ​បណ្ឌិត ព្រៈរាជអាជ្ញារង​អមសា​លា​ដំបូង​ខេត្តបន្ទាយមានជ័​យ​បាន​ធ្វើ​ការសម្របសម្រួល​ក៏​បាន​ចុះ​បង្ក្រាប​ទីតាំង​កាត់តរឺ​កែ​ឆ្នៃរថយន្ត​១​កន្លែង​ដែល​មាន​រថយន្ត​ធុន​ចង្កូត​ឆ្វេង​ស្ថិតនៅ​ទីតាំង​ខាងលើ​ដែល​កំពុង​កាត់ត​និង​កែឆ្នៃ​ចំនួន​៥​គ្រឿង​។​

​ម្ចាស់កា​រ៉ា​ស​កាត់ត​រថយន្ត​ខុស​ច្បាប់​មាន​ឈ្មោះ សំ ប៊ុនធឿន ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​រស់នៅ​ភូមិ​.​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​បាន​គេចខ្លួន​។​នៅ​ទីនោះ​មាន​មាន​រថយន្ត​ចំនួន​៦​គ្រឿង​ជា​រថយន្ត​ចង្កូត​ឆ្វេង​មាន​១.​រថយន្ត​តូ​យូ​តា​លុច​ស៊ី​RX300​មួយ​គ្រឿង​កំពុង​កាត់ត​។ ២.​រថយន្ត​តូ​យូ​តា​កាំ​ម៉ា​រី​ហាយ​ប្រី​ត​ផលិត​ឆ្នាំ​២០០៧​ដែល​ដាច់ពីគ្នា​កំពុង​ត​ភ្ជាប់​១​គ្រឿង​។ ៣.​ក្បាល​រថយន្ត​ម៉ាក​តូ​យូ​តា​ព្រូស​ពណ៌​ខ្មៅ​គ្មាន​តួរ​ចំនួន​១​គ្រឿង​។ ៤.​រថយន្ត​ម៉ាក់​តូ​យូ​តា​ហាយ​ឡិនឌ័​រព​ណ៌​សកាត់ត​រួច​១​គ្រឿង​។ ៥.​រថយន្ត​តូ​យូ​តា​លុច​ស៊ី​RX300​ពណ៌​បៃតង​ដែល​កាត់ត​ភ្ជាប់​១​គ្រឿង ។​៦.​សម្ភារៈ​កាត់ត​រថយន្ត​និង​គ្រឿងបន្លាស់​រថយន្ត​មួយចំនួន​។​

​លោក សុខ កែវ​បណ្ឌិត ព្រៈរាជអាជ្ញារង​អមសា​លា​ដំបូង​ខេត្តបន្ទាយមានជ័​យ​បានបញ្ជាក់​ថា​៖​ក្រោយពេល​ដឹកនាំ​កម្លាំង​ជំនាញ​ចុះបង្ក្រាប​ទីតាំង​កាត់​និង​កែឆ្នៃ​រថយន្ត​ដែល​ម្ចាស់​រត់គេច​ខ្លួន​និង​វត្ថុតាង​មាន​រថយន្ត​កំពុង​កាត់ត​និង​កែឆ្នៃ​និង​កាត់ត​រួច​ចំនួន​៥​គ្រឿង​និង​សម្ភារៈ​កាត់ត​និង​កែឆ្នៃ​ត្រូវបានធ្វើ​កំណត់ហេតុ​ហើយ​បាន​បិតទ្វា​រកា​រ៉ា​ស​រថយន្ត​កាត់ត​និង​កែឆ្នៃ​រថយន្ត​ដើម្បី​បន្ត​តាម​ចាប់ខ្លួន​ម្ចាស់​ដែល​គេចខ្លួន​និង​ចាត់ការ​តាមច្បាប់​។​

​ប្រភពព័ត៌មាន​ដែល​ទទួល​បាន​ដឹងថា​៖​រថយន្ត​ដែល​យក​មក​កាត់ត​និង​កៃ​ឆ្នៃ​គឺ​ម្ចាស់​រឺ​ថៅកែ​រថយន្ត​ទាំង​៥​គ្រឿង​នេះ​នៅ​ខេត្ត​សៀ​បរាប​ដោយ​ទិញ​រថយន្ត​គ្មាន​ពន្ធ​កាត់ត​ហើយ​យក​អោយឈ្មោះ សំ ប៊ុនធឿន កាត់ត​និង​កែឆ្នៃ​ក្នុង​១​គ្រឿង​តំលៃ​២០០​ទៅ​៣០០​ដុល្លារ​អាមេរិក​ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយ​មានជ័យ​ចុះ​បង្ក្រាប​និង​បិត​ទីតាំង​តា​ម្រ៉ង​ទៅ​៕

 

Filed in: ព័ត៌មានជាតិ