សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧត្តមសេនីយ៍ រុន រ័ត្ន​វាសនា នាំយក​ទៀនវស្សា និង​ទេយ្យទាន​របស់​សម្ដេច​ក្រ​ឡា​ហោម​ប្រគេន​ព្រះសង្ឃ​ចំនួន​១១​វត្ត​

ឧត្តមសេនីយ៍ រុន រ័ត្ន​វាសនា នាំយក​ទៀនវស្សា និង​ទេយ្យទាន​របស់​សម្ដេច​ក្រ​ឡា​ហោម​ប្រគេន​ព្រះសង្ឃ​ចំនួន​១១​វត្ត​

បាត់ដំបង​៖ ឧត្តមសេនីយ៍ រុន រ័ត្ន​វាសនា ព្រមទាំង​សហការី នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​កក្ដ​ដា​ឆ្នាំ​២០១៦ នេះ​បាន​យក​ទៀនវស្សា និង​ទេយ្យទាន​របស់ សម្ដេច​ក្រឡាហោម ស ខេង និង​លោក ជំទាវ ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ចំនួន​១១​វត្ត ស្ថិតនៅក្នុង​ឃុំ​អង្លង​វិល ឃុំ​រកា និង​ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។​

​ទេយ្យទាន​ដែល​នាំយក​ទោ​ប្រគេន​ដល់​វត្ត​ទាំង​១១​រួមមាន ៖ ទៀនវស្សា​ចំនួន​១១​គូ​,​អង្ករ​៥០ គី​ឡួ​១១​បាវ​, ស្ករសរ​៣​គី​ឡូ​១១​កញ្ចប់​, មី​១១​កេស​, អំបិល​៥​គី​ឡូ​១១​កញ្ចប់ និង​បច្ច័យ​ក្នុង​វត្ត​១០​ម៉ឺន​រៀល ព្រមទាំង​ជូន​តាជី យាយជី​ទាំង​១១​វត្ត​ចំនួន ៨០០,០០០ សរុប​ជា​ទឹកប្រាក់​ចំនួន ១៣,៨៥៣,០០០ រៀល​។​

​ក្នុង​ឳ​កាស​នោះ ឧត្តមសេនីយ៍ រុន រ័ត្ន​វាសនា បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្ដេច ក្រឡា​ហោម ស ខេង និង​លោកជំទាវ ដែល​ជា​និច្ច​ជា​កាល​សម្តេច តែងតែ​គិតគូរ​ពី សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប​ពេលវេលា និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​១៥​ឆ្នាំ ត្រូវ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន ប្រជាពលរដ្ឋ ក្នុង​ការបំពេញ​ការងា​ផ្សេងៗ​ឲ្យបាន​គ្រប់ៗ​គ្នា​៕

 

IMG-20160717-WA0034 IMG-20160717-WA0033 IMG-20160717-WA0031 IMG-20160717-WA0038

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់