(ពោធិ៍សាត់)៖ បទល្មើសនេសាទប្រភេទអូសអ៊ួន បង្កឡើងដោយជនជាតិយួននៅលើផ្ទៃទឹកបឹងទន្លេសាប នៅក្នុង បីរស្រុកគឺ (ស្រុកកណ្តៀង ស្រុកក្រគរ ស្រុកបាកាន )ក្នុងទឹកដីខេត្តពោធិ៍សាត់ បាននិងកំពុងកើតមានយ៉ាងអាណាធិបតេយ្យ ដែលគេសង្ស័យថាជំនាញនិងសមត្ថកិច្ចឃុបឃិតគ្នាបើកដៃជាថ្នូរនឹងលាភសការៈក្រុមឈ្មួញជាជនជាតិយួនដែលជើងខ្លាំងខាងប្រព្រឹត្តបទល្មើសមាន ចំនួន ច្រើននាក់ ដែលគេស្គាល់ឈ្មោះអ្នករត់ការ(ឈ្មោះហួនធី )ប្រើឈ្មោះខ្មែរគេនិយាយថា៖ បានរត់ការបង់លុយ ឱ្យសមត្ថកិច្ច ជំនាញក្នុង១ វង់ អស់ទឹកប្រាក់ប្រមាណពី១០ លានរៀលទៅ១៥លានរៀល ។
ករណីនេះប្រជានេសាទតូចតាចជាលក្ខណៈគ្រួសារបានដាក់ការសង្ស័យនិងលើកឡើងថា អាជ្ញាធរខេត្តពោធិ៍សាត់ កំពុងប្រឆាំងបទបញ្ជាលេខ ០១ របស់ប្រមុខរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែន។បើយោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាសព្វថ្ងៃបន្ទាប់ពីចូលឆ្នាំចិន វៀតណាមហើយមក ក្រុមឈ្មួញកំពុងសម្រុកធ្វើសកម្មភាពអូសអួននៅចំណុចឡូតិ៍លេខ(7)ភូមិកោះក្អែកហើយជាច្រើនកន្លែងដូចជារាំងទិល កោះក្អែក និងជាពិសេសលួចធ្វើសកម្មភាពនេសាទ ក្នុងតំបន់អភិរក្ស ពួជត្រីកំពង់ប្រាក់ក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ទៀតផង។
ពាក់ព័ន្ធនិងព័ត៌មានខាងលើសាព័ត៌មានយើងមិនអាចសុំការអធិប្បាយពីលោកនាយខ័ណ្ឌ លោកភុំវិមល និងលោកនាយសង្កាត់រដ្ឋបាលជលផលប្រចាំស្រុកទាំង៣គឺ(ស្រុក កណ្ដៀង លោក ភេមសុខុន)( បាកាន លោក លឹមសុក្រិត) និង(ស្រុកក្រគរ លោក ហុកម៉េងអាន)បាននៅឡើយព្រោះទូរស័ព្ទចូលគ្មានអ្នកលើក និងទូរស័ព្ទទោះខ្លះមិនអាចទាក់ទងបានទេ។
សង្ឃឹមថាសមត្ថកិច្ចជំនាញនិងអាជ្ញាធរខេត្ត ពិសេសថ្នាក់លើ នឹងមានវិធានការចំពោះឧបករណ៍នេសាទល្មើសច្បាប់ខាងលើបន្ទាប់ពីមានសារព័ត៌មានចុះផ្សាយ៕